Episode 6💔

848 33 10
                                    

“ ជួយយកចុះ មកផង អ៎ាវវ ជុងហ្គុក!” ថេយ៉ុងកំពុងតែប្រាប់ទៅកូនចៅដែលមកទទួលគេនោះឲ្យជួយយកឥវ៉ាន់ចុះពីលើទូក ចៃដន្យជុងហ្គុក ក៏មកដល់ល្មម

“ បងនាំអ្នកណាមកនិង?” ជុងហ្គុកបានសម្លឹងមើលទៅអ្នកដែលសន្លប់នៅក្នុងដៃ ថេយ៉ុងព្រោះថេយ៉ុងជាអ្នកបីនាងដោយខ្លួនឯង

“ យើងថាកុំអាលសួររឿងនេះអីមេឃជិតងងឹតហើយឆាប់នាំយើងទៅ” ថេយ៉ុងមិនបានឆ្លើយនិងសំណួររបស់ជុងហ្គុកឡើយ បែជាឲ្យគេនាំនាយទៅផ្ទះរបស់ខ្លួនវិញ

“ បាទ!!”ថាហើយជុងហ្គុកក៏ដើរទៅមុន ថេយ៉ុងទុកឲ្យគេដើរតាមក្រោយចុះព្រោះ ថាផ្ទះក៏នៅមិនឆ្ងាយប៉ុន្មានពីទីនេះដែរមិនយូរទេនិងដល់ហើយ

“ គឺខ្ញុំបានប្រាប់ឲ្យម៉ែដោះសម្អាតឲ្យរួចរាល់អស់ ហើយគ្មានបញ្ហាទេបងអាចសម្រាកបានតាមសប្បាយ!” ជុងហ្គុកក៏ញញឹម ចេញធ្មេញទន្សាយដាក់ ថេយ៉ុងពេលនោះ គេរកនិងដើរចេញហើយទៅ ហើយតែក៏ត្រូវថេយ៉ុងឃាត់

“ ឈប់ សិន !បន្ទប់នេះមានតែគ្រែមួយទេហ្អ៎េស?” ថេយ៉ុងចូលមកដល់ក្នុងផ្ទះ ក៏ឈប់នៅពេលឃើញគ្រែតែមួយទើបសួរ ជុងហ្គុកហើយក៏ដាក់ជេននី ឲ្យគេងលើគ្រែនោះសិន ព្រោះបីនាងចុកដៃគួរសម

“ ក៏ត្រូវហើយ!! ក្រែងនាងជា សង្សារបងមែនទេចឹងក៏គេងជាមួយគ្នាទៅ!?” ជុងហ្គុក ក៏បានធ្វើមុខមានចម្ងល់ដាក់ថេយ៉ុង ប្រហែលនាងនិងថេយ៉ុង ត្រូវជាអ្វីនិងគ្នាហើយបាននាំមកចឹងនោះ ទើបជុងហ្គុកក៏របូតមាត់និយាយតែមង្ដទៅ

“ អត់ទេនាងមិនមែនសង្សារយើងទេ!!”ថេយ៉ុងឈរច្រត់ចង្កេះធ្វើមុខកាចៗ ដាក់គេហើយថែមទាំងប្រកែកទាំងនឹងធឹងថែមទៀតផង

“ បើមិនមែនចុះបងនាំនាងមកធ្វើអី?”ជុងហ្គុកនៅតែសួរថេយ៉ុងដដែរព្រោះតែ គេជាមនុស្សពូកែឆ្ងល់

“ នាងជាកូនបំណុល!!” ថេយ៉ុងឆ្លើយប្រាប់ទៅជុងហ្គុកតែគេបែរជា កុហកថាជាកូនបំណុលធម្មតាៗតាមពិតនាងជា ទាសករគុំនំរបស់គេទៅវិញទេ

“ កូនបំណុល ហើយនាំមកធ្វើអី??ឬក៏បងយកនាងមកសម្លាប់ចោលហើយបោះឲ្យត្រីសីុ?!!” ជុងហ្គុកក៏ចាប់ផ្ដើមបើកភ្នែកធំៗ ហើយនិយាយឮៗទៀតផងពេលដែរគិតថាថេយ៉ុងុកនាងមកសម្លាប់.....

You've reached the end of published parts.

⏰ Last updated: Jul 29, 2021 ⏰

Add this story to your Library to get notified about new parts!

គុំនំស្នេហ៍តាសានWhere stories live. Discover now