ភាគទី22

435 25 0
                                    

      ប្រាវ!!
អេក្រង់ទូរទស្សន៍សេរីទំនើបត្រូវបានបែកកញ្ចក់ខូចទ្រង់ទ្រាយអស់ ស្របពេលដែរក្រសែភ្នែកសម្លឹង យ៉ាងពិឃាតតម្រង់ទៅបុរស3នាក់ដែរកំពុងអោនមុខចុះមិនហ៊ានសូម្បីសម្លឹងតបទៅវិញ។
« យើងប្រាប់ពួកឯងថាម៉េចខ្លះ? ដាច់ខាតក៏មិនឱ្យស្រីម្នាក់នោះនឹងជុងហ្គុកមានស្អីជាមួយគ្នាដែរ!! »
« តែខ្ញុំក៏ព្យាយាមធ្វើតាមដែរប្រាប់ហើយទាន ពួកយើងក៏បានដាក់ថ្នាំឱ្យទៅស្រីម្នាក់នោះផឹកដែរ តែមិនដឹងលោកជុងហ្គុកជាអ្នកស្រវឹងទៅវិញទេ »
ម្នាក់ក្នុងចំណោមពួកគេទាំង03នាក់និយាយយ៉ាងញ័រមាត់ទទ្រើក ព្រោះធ្វើឱ្យរឿងកាន់តែធំ តែអ្នកណាទៅដឹងថាគ្រប់យ៉ាងទៅជាលំបាកបែបនេះ បើពេលនោះជុងហ្គុកមិនស្រវឹងទេ គ្រប់យ៉ាងច្បាស់ជារលូនជាមិនខាន។
   « បំបង់បាយតែទាំងអស់គ្នានឹង ឆាប់ចេញទៅ ហើយប្រញាប់ផ្ញើវីដេអូទាំងអស់នោះឱ្យបានឆាប់ កុំឱ្យយើងត្រូវមួរម៉ៅជាងនេះ »
    « បាទទាន!! »
    បុរសឈុតខ្មៅទាំងអស់នោះអោនគោរពបន្ដិច រួចក៏ប្រញាប់នាំគ្នារត់ចេញទៅធ្វើការបន្ដ ព្រោះមិនចង់ត្រូវមាត់ច្រើនជាងនេះ ស្របពេលដែរអ្នកនៅក្នុងបន្ទប់កំពុងតែមួម៉ៅក្នុងចិត្តដែរកូនចៅរបស់ខ្លួនធ្វើខុសផែនការដូច្នោះ។
  « ចាប់ផ្ដើមទទួលការឈឺចាប់បន្ដិចម្ដងៗណា គូ នូអីល!! »
    ស្នាមញញឹមពិសពុលបង្កប់នៅរាប់រយល្បិចមួយលានជំពូក ចំមើលចុះរឿងសប្បាយៗកំពុងតែកើតឡើងបន្ដិចម្ដងៗហើយ ច្បាស់ជាល្អមើលមិនខាន។

  •រុស្សី
  -Moscow State University
   សំលេងអ៊ូអរនៅក្នុងកង់ទីនលាន់រំពងឥតដាច់សូរ និស្សិតម្នាក់ៗកំពុងតែនាំគ្នាប្រញាប់ចាប់អាហារពេលថ្ងៃត្រង់ញុំា ស្របពេលដែរនូអីលកំពុងអង្គុយញុំាបាយនៅតុតែម្នាក់ឯង កែវភ្នែកតូចៗសម្លឹងមើលទៅគ្រប់គ្នាដែរនៅជុំវិញខ្លួន ពួកគេសុទ្ធសឹងតែមានមិត្តអង្គុយញុំាបាយជាមួយជជែកគ្នាលែងយ៉ាងសប្បាយ ចម្លែកតែនាងដែរអង្គុយម៉ងៗតែម្នាក់ឯង ស្រីតូចអួលដើមករនឹកដល់មិត្តភក្ដិរបស់ខ្លួននៅកូរ៉េ នាងនឹកដល់ស៊ូមីនឹងផាឡេតខ្លាំងណាស់ ដៃស្រឡូនក៏លើកយកទូរស័ព្ទរបស់ខ្លួនមក រួចចុចខលទៅលេងរបស់ផាឡេត ក្នុងចិត្តគិតយ៉ាងអន្ទៈសារប្រហែលជាផាឡេតខឹងនឹងនាងហើយ ព្រោះមិនបានទាក់ទងទៅនាងអីបន្ដិចសោះ។
( លេខទូរស័ព្ទមិនអាចទាក់ទងបានទេនៅពេលនេះ )
នូអីលជ្រួញចិញ្ចើមឆ្ងល់ហេតុអីក៏ទាក់ទងមិនបានអញ្ចឹង ផាឡេតនាងមានបញ្ហាអីក៏អត់ដែរទេនេះ?? ដោយមិនអស់ចិត្តទើបនាងសំរេចចិត្តខលទៅម្ដងទៀត ក្រែងលរយ៉ាងនឹងចូលវិញ។
   ( លេខទូរស័ព្ទមិនអាចទាក់ទងបានទេនៅពេលនេះ )
« ហេតុអីក៏មិនអាចទាក់ទងបានអីចឹងមានបញ្ហាអីដោយឬអត់? ត្រូវហើយខលទៅស៊ូមីវិញ »
មិនគិតយូរនូអីលក៏ប្រញាប់ចុចខលទៅស៊ូមីមិត្តពូកែវេហាស័ព្ទរបស់នាងវិញ ហើយក៏ចង់ដឹងរឿងរបស់ផាឡេតដែរ ហេតុអីក៏នាងទាក់ទងមិនបានសោះអញ្ចឹង តើមានអ្នកណាធ្វើបាបនាងទៀតហើ
យមែនទេ?
(« អាឡូអ្នកណានឹង? »)
« នេះគឺនូអីល កំពុងនិយាយណា!! »
(« ចំមែននាងច្រម៉ក់ឯងនេះ ទៅដល់រាប់អាទិត្យហើយមិនឃើញសូម្បីតែខលមកលេងអីបន្ដិចសោះពិតជាគួរឱ្យស្អប់ពិតមែន ដឹងទេថាខ្ញុំនឹកឯងខ្លាំងប៉ុណ្ណា ហា៎!! »)
   « គឺខ្ញុំក៏នឹកឯងដូចគ្នា ឈប់ខឹងទៅណាស៊ូមីណា មួយរយៈនេះគឺរវល់ខ្លាំងពេករឿងរកមហាវិទ្យាល័យរៀននឹងឯង និយាយចឹងនៅកូរ៉េម៉ោងប៉ុន្មានហើយ? »
(« ម៉ោង08ហើយពេលនេះ ខ្ញុំកំពុងនៅមហាវិទ្យាដើរទៅបន្ទប់ផ្នែករបស់យើង ចុះឯងនៅទីនោះម៉ោងប៉ុន្មានដែរ? »)
« គឺម៉ោង12រសៀលហើយ និយាយចឹងឯងអីលូវយ៉ាងម៉េចដែរ ហើយចំណែកផាឡេត ឯងមានបានជួបនាងញឹកញាប់ឬក៏អត់? »
(« ខ្ញុំសុខសប្បាយតើ៎ មែនហើយបើនិយាយរឿងផាឡេតវិញ មួយរយៈនេះមិនសូវឃើញនាងមករៀនទេ លឺមិត្តរបស់ខ្ញុំដែររៀនជាមួយនាងគេនិយាយថារៀនអវត្តមាន មួយអាទិត្យហើយ មិនដឹងជានាងមានបញ្ហាអីឬអត់? »)
« ពិតមែនហេ៎? ខ្ញុំក៏ខលទៅនាងដែរតែទាក់ទង នាងមិនបាន
សោះ បើមានដំណឹងនាងចាំប្រាប់ខ្ញុំផងណាស៊ូមី ព្រោះឯងក៏ដឹងថាផាឡេតមានអ្នកដែរចាំធ្វើបាបនាងច្រើនណាស់ »
(« អូខេៗ អឺ...ត្រូវហើយឯងមានដឹងថាថេយ៉ុងគេទៅរៀននៅអង់គ្លេស គេទៅដូចជាបានមួយអាទិត្យដែរហើយ! »)
« ខ្ញុំអត់ដឹងទេព្រោះមិនដែរបានទាក់ទងទៅគេផង អឺ...ហើយចំពោះជុងហ្គុកតើពេលនេះគយ៉ាងម៉េចហើយ? »
(« ម្សៀនោះមែនទេ? លឺថាផឹកស្រាស្រវឹងរាល់ថ្ងៃ មិនព្រមមករៀនសូត្រស្អីនោះទេ ឯងគួរតែខលទៅគេខ្លះដែរហើយ មើលទៅប្រហែលជាពិបាកចិត្តដែរឯងទៅរៀនតចោលគេហើយ »)
« អឺ.... »
( « ចឹងប៉ុណ្ណឹងសិនហើយណា សាស្រ្ដាចារ្យមកហើយ ចាំពេលទំនេរខ្ញុំខលទៅឯង ខ្ញុំស្គាល់លេខរបស់ឯងហើយ »)
« អូខេៗ ប៉ុណ្ណឹងសិនចុះ អរគុណឯងណាស់ស៊ូមី »
កិច្ចសន្ទានត្រូវបានបញ្ចប់ នូអីលបិទទូរស័ព្ទ ទាំងអារម្មណ៍មិនស្ងប់ ចិត្តរបស់នាងពេលនាងកំពុងបារម្ហពីផាឡេតមិត្តសម្លាញ់របស់ខ្លួន ហើយជាពិសេសគឺជុងហ្គុក ពេលនេះមិនដឹងថាគេពិបាកចិត្តខ្លាំងប៉ុណ្ណាទេ នាងបារម្ហ ហើយក៏នឹកដល់គេខ្លាំងណាស់ ហេតុអីក៏គេគិតរឿងល្ងីៗទៅផឹកស្រាបែបនេះទៅវិញ តើគេមិនខ្វល់ពីអនាគតរបស់ខ្លួនឯងទេឬ?
នូអីលប្រញាប់សម្រួលអារម្មណ៍រួចក៏ទាញកែវទឹកមកផឹក តែក៏ប្រទះភ្នែកឃើញថាវាអស់ទៅហើយ កាយស្រឡូនក៏ក្រោកដើរទៅទិញទឹកយកមកផឹក ព្រោះញុំាបាយមុននេះមិនទាន់បានផឹកទិកនៅក្បែរ នាងរវល់តែផឹកមុនញុំាបាយអស់ ចំមែនហើយ!!
« សុំកូកាមួយដបចាស »
នូអីលនិយាយទាំងញញឹមទៅកាន់អ្នកលក់ រួចក៏ហតលុយពីកាបូបលុយឱ្យទៅអ្នកលក់។
« នេះបាទ... »
« អរគុណ.... »
   នូអីលទទួលកូកាពីអ្នកលក់រួចក៏ប្រញាប់ដើរចេញពីទីនោះភ្លាម...
  ~ទីត...
   តែដើរមិនទាន់បានប៉ុន្មានជំហានផងក៏មានសំលេងសារលោតចូលមកក្នុងទូរស័ព្ទរបស់នាង នូអីលឆ្ងល់ទាំងគិតក្នុងចិត្តតើអ្នកណាដែរស្គាល់លេខរបស់នាង ព្រោះមានមិនប៉ុន្មាននាក់ទេ ដែរស្គាល់លេខទូរស័ព្ទរបស់នាងនោះ ក្រៅពីលោកយាយ លោកប៉ាអ្នកម៉ាក់របស់នាង ស្រីតូចមិនគិតយូរក៏ប្រញាប់ចូលទៅឆែកមើលសារនោះតែក្នុងចិត្តកំពុងតែចង់ដឹងថាវាជាអ្វី? ក្នុងសារក៏ឃើញថាវាជាវីដេអូ ដៃស្រឡូនចុចគ្លីបវីដេអូនោះមើលហើយបន្ដបោះជំហានដើរទៅមុខតិចៗ តែក៏ស្រាប់តែគាំងពេលឃើញសកម្មភាពនៅក្នុងវីដេអូនោះ។
« មិនពិត...មិនពិតទេ.... »
នូអីលគ្រវីក្បាលមិនចង់ជឿ ទឹកថ្លាៗហូរចុះពីរង្វង់ភ្នែកមួយក្រឡង់មួយដំណក់ហើយមួយដំណក់ទៀត នាងទន់ជង្គង់ដើរលែងចង់ទៅមុខ ពេលនេះវាការយល់សប្ដិមែនទេ នាងមិនចង់ជឿ មិនជឿដាច់ខាត នូអីលដើរទៅមុខទាំងគ្មានអារម្មណ៍ទាំងដែរភ្នែកកំពុងសម្លឹងនៅក្នុងអេក្រង់ទូរស័ព្ទ មើលវីដេអូនោះទាំងក្នុងទ្រូងកំពុងតែចុកអួលៗបេះដូងរបស់នាងឈឺស្ពឹកពេញក្នុងទ្រូង ដំណើរតិចរបស់នាងក៏ដើរទៅបុកនឹងពួកប្រុសៗមួយក្រុមដែរជាជើងកាងប្រចាំមហាវិទ្យាល័យ តែនូអីលពេលនេះនាងលែងខ្វល់ ទើបមិនបានចាប់អារម្មណ៍ ទើបបន្ដដើរហួសទៅមុខ ធ្វើឱ្យពួកប្រុសៗ
មួយក្រុមនោះសម្លឹងមុខគ្នាទៅវិញទៅមកព្រោះតែនូអីលមិនគោរពពួកគេ។
« នែ៎...ឈប់ភ្លាម គិតថាជាអ្នកណាបានជាមកដើរបុកអ្នកដទៃហើយ មិនសុំទោសបែបនេះ មើលទៅដូចជាជនជាតិអាសុីផង »
« សុំទោស... »
នូអីលពោលពាក្យសុំទោស ទាំងមិនបានសម្លឹងមុខពួកគេ ពេលនេះនាងគ្មានអារម្មណ៍អីទាំងអស់ នាងគ្មានកំលាំងសូម្បីតែបន្ដិច ស្របពេលដែរពួកប្រុសៗជនជាតិរុស្សីទាំងអស់នេះសម្លឹងមុខគ្នាទៅវិញទៅមកដូចជាមានល្បិចអ្វីម្យ៉ាង។
« យំបែបនេះ ពិបាកចិត្តសង្សារសុំបែកមែនទេ? អូនស្អាតៗបែបនេះមកសប្បាយជាមួយពួកបងទៅល្អជាងណាស្រីស្អាត »
ប្រុសម្នាក់ដែរនិយាយមុននេះ ក៏ដើរចូលមកក្បែរនូអីលរួចយកដៃមកស្ទាបស្មារបស់នាង ធ្វើឱ្យនាងក្រមុំក៏ប្រញាប់ចាប់ដៃរបស់គេចេញពីស្មារបស់ខ្លួនហើយប្រើរបស់នាងមកខាំដៃអាប្រុសនោះមួយទំហឹង។
  « អូយ៎ ស្រីចង្រៃនេះ!!! »
   អាម្នាក់នោះព្យាយាមដកដៃនាងពីមាត់របស់នូអីល ហើយស្រែកដោយការឈឺចាប់ រួចក៏ប្រើកំលាំងដៃរបស់ខ្លួនចូលទៅរុញនូអីលឱ្យដួលមួយទំហឹងនៅលើដី។
  « អូយ៎... »
   នាងក្រមុំស្រែកដោយការឈឺចាប់ នាងសម្លឹងមើលទៅជង្គង់ខាងស្ដាំរបស់ខ្លួនដែរត្រូវដាច់ចេញឈាមព្រោះតែកកិតនឹងផ្លូវមុខនេះ ។
« ចាប់ការទៅពួកឯង!! »
  ពួកវាញាក់ចិញ្ចើមដាក់គ្នា រៀបនឹងដើរចូលទៅជិតចាប់នាងក្រមុំទៅហើយ តែក៏ត្រូវកណ្ដាប់ដៃរបស់នរណាម្នាក់វាយរះពួកវាដួលទៅលើដីលើគ្នាទាំងអស់ ក្រោយពីវាយពួកនោះឱ្យដួលរួចហើយ រាងកាយមាំទាំក៏ប្រញាប់រត់ទៅលើអៀរនូអីលឡើងហើយប្រញាប់រត់ចេញទៅកុំឱ្យពួកវាតាមទាន់ ព្រោះមុននេះដោយសារតែពួកវាមិនបានត្រៀមខ្លួនទើបគេអាចលួចវាយឆ្មកបាន តែបើពេលនេះវាត្រួតគ្នាមកទាន់គេច្បាស់ជាទប់ទល់ពិបាកមិនខាន។
កាយស្រឡូននៅលើខ្នងរបស់គេ រលាក់ទៅមកដោយសារតែកម្លាំងនៃការរត់ ទឹកភ្នែកថ្លាៗហូរមកឥតឈប់ នាងឈឺចាប់ពេញទាំងខ្លួនទាំងអស់ សំលេងយំខ្សឹបខ្សៀររបស់នាងដាស់អារម្មណ៍របស់អ្នកដែរកំពុងអៀរនាងរត់គេចទាំងនឿយឆ្ងល់ ក្នុងចិត្តចង់សួរនាងថា តើកំពុងកើតអីបែបជានាងយំ យំដោយសារតែពួកនោះរុញឱ្យដួលឬក៏យ៉ាងណា? ក៏ប៉ុន្ដែគេមិនអាចសូម្បីតែសួរ...មិនអាចសូម្បីតែនិយាយទៅកាន់នាង!!!
« ប្រសិនជាមនុស្សដែរលោកស្រលាញ់នឹងមិត្តជិតស្និតរបស់លោកក្បត់ចិត្ត តើលោកគិតយ៉ាងម៉េច? »
....................................
សូមទោសចំពោះកំហុសឆ្គងនៃអក្ខរាវិរុទ្ធ 💜
❄︎អាយលី❄︎

-ជំនួសស្នេហ៍ស្អំបេះដូង-Where stories live. Discover now