ភាគទី ១ : ការបង្ខំ តែក៏ស្ម័គ្រចិត្តព្រោះចំណេញ

1K 94 2
                                    

🌹 ភាគទី 01 🌹

ការ រស់នៅក្នុងលោក TBUB ត្រូវបានចាត់ទុកថាវាមិនមែនជារឿងធម្មតាៗឡើយ ជីវិតរបស់មនុស្សគ្រប់គ្នាគឺខុសស្រឡៈ ស្នេហាមានច្រើនបែប ស្រឡាញ់គ្នាដោយភេទដូចគ្នាវាមិនត្រូបបានគេចាត់ទុកថាជារឿងចំឡែកឡើយ ហើយក៏មិនត្រូវបានរើសអើងនោះទេ គ្រប់គ្នានៅទីនេះគេចាត់ទុកថាវាជារឿងធម្មជាតិរបស់មនុស្ស ។
តែមិនថានៅក្នុងលោកណានោះទេ មនុស្សសាវ៉ានៅតែមាន !!
  ជាដំបូងសូមណែនាំ កំពូលសាវ៉ាប្រចាំប្រវត្តិសាស្រ្តក្នុងសតវត្សទី 21 ម្នាក់សិនគេគឺ  ជុងហ្គុក  ហ្រ្វាសុនដុនតាណា ម៉ាសាគី  កូនប្រុសតែម្នាក់ក្នុងត្រកូលមហាសេដ្ឋីមួយនេះ  មុខជំនួញយក្សលុយពាន់លាន ។
កើតមកព្រមជាមួយនឹងការដេកលើមាសប្រាក់ រូបរាងមុខមាត់ស្រស់សង្ហារដូចទេវបុត្រ  ឆ្លាត  រៀនពូកែតែមិនប្រឹងរៀន  តែត្រូវចាំថាម្នាក់នេះសាវ៉ា គុណសម្បត្តិគឺមាននឹងសង្ហារ
តែចរិកមាយាទ សូន្យ !!

[  ភូមិគ្រឹះ ម៉ាសាគី ]

   មួយរយះចុងក្រោយនេះ ក្នុងផ្ទះគឺគ្មានពាក្យថាស្ងប់សុខនោះឡើយ បើកភ្នែកពេលព្រឹកនឹងរៀបបិទភ្នែកដេកពេលយប់តែងតែលឺសម្លេងឈ្លោះគ្នារវាង អ្នកស្រី ម៉ាសាគិនឹងជុងហ្គុក ឡើងផ្អើលអស់អ្នកបម្រើទាំងផ្ទះ ។
ហើយមូលហេតុនៃការឈ្លោះប្រកែកនេះគ្មានអ្វីក្រៅពី.....

" អត់ទេណា៎ម៉ាក់...ខ្ញុំប្រាប់ប៉ុន្មានដងហើយថាមិនទៅ " ជុងហ្គុក

" ត្រូវតែទៅ...ម៉ាក់បានរៀបចំគ្រប់យ៉ាងឲ្យកូនរួចហើយ សាលាក៏ចុះឈ្មោះឲ្យហើយដែរ " Mrs. Masaki

" ហើយម៉ាក់ធ្វើ ដើម្បីអី បើខ្ញុំមិនទៅផង!! មិនដឹងម៉ាក់គ្មានសិទ្ធិមកបង្ខំខ្ញុំឲ្យទៅនេះទៅនោះតាមចិត្តនោះទេ ខ្ញុំធំហើយ ខ្ញុំចង់រើសជីវិតដោយខ្លួនឯង " ជុងហ្គុក

" មកពីធំនឹងហើយ ទើបឯងលែងស្ដាប់ប៉ាម៉ាក់ប្រដៅ ឥឡូវនេះម៉ាក់កំពុងតែនាំឯងទៅពុតចរិកនឹងហើយ ឯងមិនចង់ក្លាយជាមនុស្សល្អនឹងគេទេអី កូន?? "
ដូចជា អ្នកស្រី ម៉ាសាគី និយាយជាមួយកូនប្រុសតែម្នាក់របស់គាត់អញ្ចឹង ការពិតតាំងពីតូចមក ជុងហ្គុក គេគួរឲ្យស្រឡាញ់ខ្លាំងណាស់ ស្ដាប់តាមប៉ាម៉ាក់ជាក្មេងល្អ រៀនពូកែជាប់លេខមួយរាល់ខែទៀតផង  ប៉ុន្តែតាំងពីចូលដល់អាយុខ្ទង់ 14 - 15 ឆ្នាំមិនដឹងថាកើតអ្វីទើប ក្មេងល្អៗដូចជា ជុងហ្គុក ស្រាប់តែប្រែប្រួលក្លាយជាខូចខិល មិនស្ដាប់បង្គាប់ ចចេសរឹងរូស គេចសាលា  ញ៉ែស្រី ផឹកស្រា ដើរលេងយប់ រឿងរៀនសូត្រក៏អន់ចុះរៀងរាល់ខែ ។ ហេតុនេះហើយ អ្នកស្រីនឹងលោកប្រុស ម៉ាសាគី បានស្វែងរកគ្រូបង្រៀនល្អៗ សាលាថ្លៃឲ្យកូនរៀន ព្រោះតែសង្ឃឹមថាកូនរបស់គាត់នឹងត្រូវបានគ្រូៗទាំងនោះកែប្រែឲ្យក្លាយជាក្មេងល្អដូចដើម តែមិនដូចការគិតនោះទេ ចង់ប្ដូរឲ្យទៅរៀនដល់ក្រៅប្រទេស ក្រៅទ្វីប សាលាថ្លៃមួយខែរាប់ម៉ឺន រាប់សែនក៏ចរិករបស់ ជុងហ្គុក នៅដដែល ឋិតឋេរ រឹងមាំជាងដែកថែបទៅទៀត ។

🌸 ផ្លាស់ប្ដូរអ្នក ដោយស្នេហារបស់ខ្ញុំ 🌸  |  Kookmin   ft  JunhaoWhere stories live. Discover now