ភាគទី 05

535 65 2
                                    

🌹 ភាគទី 05 🌹

ពេលព្រឹកថ្ងៃថ្មី ជាពេលដែលត្រូវចូលរៀនវិញតែម្ដង សម្រាប់
ជីមីន ចូស៊ូអានឹងឌីអេច ណា៎វាប្រហែលជាដូចពេលចូលរៀនធម្មតាៗពីមុនយ៉ាងចឹងគ្មានអ្វីថ្មីប្លែកទេ បន្ទប់រៀននឹងមិត្ត ។
តែសម្រាប់ ជុងហ្គុក ជុងហាននឹងជុន គឺវាថ្មីប្លែកលើសពីរាល់ដងមិនត្រឹមតែសាល បន្ទប់រៀនឬមិត្ត តែជីវិតវាក៏ថ្មីដូចគ្នាព្រោះត្រូវរាងតូចដាស់ឲ្យភ្ញាក់តាំងពីម៉ោង 5  ឲ្យធ្វើអាហារឲ្យពួកគេញ៉ាំទាំងដែលមិនចេះធ្វើ ចុះឡើងៗក៏មានតែពងទាចៀនស៊ីទាំងអស់គ្នា ហើយទៅរៀនក៏មិនឲ្យជិះឡានដែរ ត្រូវជិះម៉ូតូឬកង់ មិនចឹងត្រូវដើរទៅរៀន ។
តែគ្មានម៉ូតូឬកង់ឲ្យជិះទេ ចឹងហើយវាសនាសម្រាប់ថ្ងៃចូលរៀនថ្មីគឺដើទៅសាលា មិនមែនជិតទេណា៎ មួយគីឡូម៉ែត្រ!!

" ហូយ៎...ហត់សឹងស្លាប់ អាថ្ងៃនឹងវាក៏ក្ដៅចង់បែកក្បាលទៀត ឲ្យតែម៉ាកៗនឹងងាប់ទាំងក្មេងមិនខាន "
ជូងហ្គុក ដើរចូលមកខាងមុខអគារសិក្សារបស់ផ្នែកខ្លួនហើយ គេក៏ឈរផ្អែកនឹងដើមឈើមួយ ចូកសក់ឡើងលើតិចនឹងដកក្រដាសមកជូតញើសដែលវាហូរមកស្ទើរជោគខ្លួន ។

" ពួកគេធ្វើបាបពួកយើងពេកហើយទេដឹង? "
ជុន ដកដង្ហើមដង្ហក់ ហត់មិនចាញ់មិត្តនោះទេ ព្រោះគេក៏ធ្វើការមកធ្ងន់ណាស់ដែរ ។

" អញឆ្ងល់ពួកហែងណាស់...ជួបគ្រូស្ទើរគ្រប់ជាតិសាសន៍ហើយមិនទាំងរង្គើរអំណាចផង តែពេលនេះបែរជាមកបាក់ស្បាតរាបដូចកន្ទេលត្រឹមនឹងមនុស្សមាឌតូចៗពីរនាក់?? ហែងគិតអីនឹង? " ជុងហាន

" អឺ...អាណាទៅដឹង? "
ជុងហ្គុកនឹងជុន មិនដឹងខ្លួនឯងដូចគ្នានឹងថាមិចបានជាគេត្រូវខ្លាចនឹងព្រមតាមពីរនាក់នោះដែរ?? គ្រប់យ៉ាងនៅតែជាចម្ងល់ហើយក្លាយជាសញ្ញាសួរក្នុងខួរក្បាល ។

" ហើយហែងនឹងវាល្អជាងពួកអញ? ក្រែងរាបនឹងបង ស៊ូអា នោះដែរតើហី? " ជុងហ្គុក

< សម្រស់សួគ៌ ត្រឡប់មកគ្រងតំណែងវិញហើយ!!  សម្រស់សួគ៌របស់ពួកយើង អស្ចារ្យណាស់ >
សិស្សប្រុសស្រីមួយក្រុមនាំគ្នារត់ចង់រន្ជួយធរណី ស្រែកថា សម្រស់សួគ៌ៗ ពេញមាត់ៗ ហាក់ដូចជារំភើបស្អីសម្បើមណាស់រត់មិនទាំងមើល ជូងហ្គុក ជុននឹងជុងហាន គេស្ទើរតែជាន់មនុស្សទាំងរស់ទៅហើយ ។

🌸 ផ្លាស់ប្ដូរអ្នក ដោយស្នេហារបស់ខ្ញុំ 🌸  |  Kookmin   ft  JunhaoNơi câu chuyện tồn tại. Hãy khám phá bây giờ