#01 All I want for cristmas is park Jimin

1.5K 76 5
                                    


All I Want For Cristmas is Park Jimin................................
.
.
(ខ្ញុំគ្រាន់តែចង់ថើបបបូរមាត់ផ្លាំមួយគូរនោះ នៅក្រោមដើមផ្ការ Mistletoe)
Friday 7PM..................
«1.......2........3 »
ក្រឹប
«ស្អាតខ្លាំងណាស់»  ជាមួយនឹងស្នាមញញឹមលើបបូរមាត់ Jimin សម្លឹងមើលទៅរូបភាពនៅក្នុងការមេរ៉ាFuji របស់ខ្លួន ទាំងពេញចិត្ត រួចក៏យកកាមេរ៉ាទៅភ្ជាប់ជាមួយម៉ាស៊ីនស្កេន ស្កេនយករូបភាពមួយសន្លឹកនោះចេញមកខាងក្រៅ ហើយក៏យកវាទៅកៀបនឹងដង្កៀបព្យួរជាមួយនឹងរូបភាពនៃផ្ការដទៃទៀតដែលJimin ថតប្រចាំថ្ងៃ។
Park Jimin កម្លោះតូចកែវភ្នែកចំណិតព្រះខែ ដែលពេលនេះស្ថិតក្នុងវ័យ២២ ឆ្នាំ និងជាម្ចាស់ហាងផ្ការ Serendipity នៅក្នុងសង្កាត់តូចមួយនៃទីក្រុងប៊ូសាន។ Jimin ជាក្មេងកម្លោះម្នាក់ក្នុងចំណោមក្មេងប្រុសដទៃទៀត ដែលចាប់អារម្មណ៍លើការដាំផ្ការ និងការតុបតែងផ្ការ ទោះបីជាJimin ធ្លាប់ត្រូវបានអ្នកជិតខាងនៅក្បែរនោះនិយាយពាក្យបង្អាប់បង្អោន ថាខ្លួនជាមនុស្សប្រុស តែបែរជាចាប់ជំនាញដែលមនុស្សស្រីធ្វើនោះទៅវិញ ក៏Jimin មិនរុញរា ហើយក៏សម្រេចចិត្តសុំប៉ាម៉ាក់របស់ខ្លួនបើកតូបលក់ផ្ការតូចមួយកន្លែងនៅនឹងកែងផ្លូវធំក្នុងទីក្រុង ហើយវាជាភ័ព្ទសំណាងរបស់កម្លោះតូច ព្រោះថាប៉ាម៉ាក់របស់ខ្លួនបានគាំទ្រលើអ្វីដែលJimin ស្រម៉ៃគ្រប់បែបយ៉ាង។
មិនដល់មួយឆ្នាំផង ហាងផ្ការSerendipity ក៏ទទួលបានឥតិថិជនច្រើន វាមិនចម្លែកទេព្រោះតែមានម្ចាស់ហាងដែលរាក់ទាក់នឹងស្រស់ស្អាតដូចជាJimin នេះ ហើយក៏គួបផ្សំនឹងជំនួយការរបស់Jimin ដែលតែងតែបញ្ចេញស្នាមញញឹមBoxy របស់ខ្លួនទៅកាន់ឥតិថិជនគ្រប់ពេល។
Taehyung : “Jiminie គ្នាមកដល់ហើយ” Jimin ងាកចេញពីរូបថតដែលខ្លួនបានថត និងសម្លឹងមើលទៅTaehyung ដែលកំពុងតែអូសកង់ ដើរចូលមកខាងមុខហាង។ ជាមួយនឹងភាពក្រមិចក្រមើម និងស្នាមញញឹមដែលមិនចេញរីងស្ងួតរបស់Jimin កម្លោះតូចប្រញាប់ដើរទៅក្បែរជំនួយការក៏ដូចជាមិត្តភក្កិរបស់ខ្លួន និងបើកទ្វាររងចាំអោយរាងខ្ពស់ដើរចូលមកខាងក្នុងរួចជាស្រេច
Jimin : “អរុណសួរស្ដី TaeTae”
Taehyung : “សួរស្ដី Minie” Taehyung អោបJimin ណែនដៃមុននឹងដកខ្លួនមកវិញ ហើយក៏ញីសក់កម្លោះតូចរហូតដល់រញ៉េរញៃ ទទួលបានមកវិញនូវសម្លេងរអ៊ូងូវៗពីរាងតូច ដែលស្ដីបន្ទោសអោយTaehyung ថាធ្វើអោយសក់ដែលខ្លួនខំលេងម៉ូតត្រូវបានបំផ្លាញ។
“សុំទោស Minie ប៉ុន្តែគ្នាទ្រាំនឹងពណ៍សក់ដែលគួរអោយស្រលាញ់របស់ឯងមិនបាននោះទេ” Jimin ពេបបបបូរមាត់តិចៗ មុននឹងដើរហួសTaehyung ទុកអោយរាងខ្ពស់នូវអស់សំណើចតិចៗ តែម្នាក់ឯង តែក៏ឈប់ទៅវិញពេលដែលJimin ដើរកាន់អាវអៀមត្រឡប់យកមកអោយខ្លួន។
“អរគុណ Jiminie ”
Jimin : “មិនអីទេ TaeTae ពួកយើងប្រញាប់បើកហាងទៅ” Taehyung ងក់ក្បាលស្របពេលដែលចងអាវអៀមជាប់ល្មម និងងាកក្រោយដើរទៅរកទ្វារច្រកចូល និងក្រឡាប់ផ្លាកដែលដាក់ថាបិទ ត្រឡប់មកបើកវិញ។
Jimin ដើរចូលទៅក្នុងកន្លែងដាក់ផ្ការ និងចាប់ផ្ដើមទាញយកដបស្រ្ពាយ៍បាញ់ទឹកយកមកបាញ់ស្រទាប់ផ្ការដើម្បីរក្សារភាពស្រស់របស់វា Jimin បាញ់បណ្ដើរ ញញឹមបណ្ដើរ សម្លឹងមើលទៅផ្ការគ្រប់ប្រភេទដែលកម្លោះតូចផ្ទាល់បានដាំវា ជាមួយនឹងច្រមុះដែលស្រង់ក្លិនគ្រប់រស់ជាតិរបស់វា ។
.
.
«ខេករស់ជាតិ សូកូឡា ដែលនៅស្រទាប់ខាងលើមានគ្រាប់អាល់មុន រោយពេញផ្ទៃរបស់វា ហើយក៏មានទឹកស្រោចសូកូឡានៅពីលើផងដែរ ធ្វើយ៉ាងណាត្រូវតែកម្មង់យកទៅតាមអ្វីដែលម៉ាក់បានប្រាប់ លឺដែរទេ? Jungkook?  Kookie កូននៅស្ដាប់ម៉ាក់ដែរទេ?»
«កូនកំពុងតែស្ដាប់អ្នកម៉ាក់ហើយ»
«OK ល្អ ត្រូវតែកម្មង់ទៅតាមអ្វីដែលម៉ាក់និយាយលឺដែរទេ? ព្រោះថាលោកយាយនឹងមិនសប្បាយចិត្តឡើយបើគាត់មិនបានញុំាខេកដែលគាត់ចូលចិត្ត» Jungkook អស់សំណើចតិចៗ មុននឹងនិយាយសម្រួលចិត្តរបស់លោកស្រីJeon មិនអោយបារម្ភ ព្រោះថាខ្លួននឹងធ្វើអោយបានទៅតាមអ្វីដែលលោកស្រីJeon បានប្រាប់ មិនអោយមានមួយចំណុចណាខុសឡើយ។
«កុំបារម្ភអី កូនស្ដាប់បានគ្រប់យ៉ាងហើយ អ្នកម៉ាក់អាចទុកចិត្តបាន» Jungkook លឺសម្លេងដកដង្ហើមធំពីខ្សែរខាងនោះចប់ មុននឹងទូរស័ព្ទដាច់ខ្សែរទាក់ទង។ Jungkook ដាក់ទូរស័ព្ទដៃនៅលើតុចុះ មុននឹងងាកខ្លួនទៅសម្លឹងមើលព្រិលដែលធ្លាក់ចុះមក តាមកញ្ចក់អាគារការិយាល័យរបស់ខ្លួន ទើបJungkook ចាប់អារម្មណ៍ថា ពេលនេះគឺជិតដល់ថ្ងៃបុណ្យគ្រីស្មាសហើយ ព្រិលក៏ចាប់ផ្ដើមធ្លាក់កាន់តែខ្លាំង នៅក្នុងទីក្រុងក៏បន្ថែមការរៀបចំលម្អភ្លើងពណ៍ដែលអាចធ្វើអោយអ្នកកម្លោះមើលឃើញពីអគារការិយាល័យជាន់ទី២ របស់ខ្លួនបាន។
តឺង............
សម្លេងសារលោតឡើង Jungkook ប្រញាប់នឹងលើកទូរស័ព្ទយកមកមើល ក៏ឃើញថាជាសាររបស់លោកស្រីJeon ដែលគាត់បានផ្ញើរមក ។ អ្នកកម្លោះញញឹមតែម្នាក់ឯងពេលដែលឃើញអត្ថន័យនៅក្នុងសារ
ប្រាកដណាស់ លោកយាយរបស់Jungkook និងមិនយល់ព្រមឡើយ បើគាត់ទទួលបានត្រឹមតែខេកតែគ្មានបាច់ផ្ការសំណព្វចិត្តរបស់គាត់។
Lavender (ឡាវែនឌឺ)
.
.

101 one shot challenge Where stories live. Discover now