#02 Im just a sad song

610 52 11
                                    

.
.
So stop time right here in the moonlight
'Cause I don't ever wanna close my eyes
.
.
.
ស្នាមថើបស្រាលៗ ផ្ដិតលើស្បែកដែលធ្លាប់តែសររលោង ក្លាយមកជាស្នាមខាំ ដែលអ្នកខាងនោះបានបន្សល់ទុក។

Jimin បើកភ្នែកឡើងយឺតៗ បបូរមាត់ផ្លាំញ័រតិចៗ កែវភ្នែកទាំងពីរផ្ទុកនូវតំណក់ទឹកភ្នែកដែលកម្លោះតូចទប់មិនដឹងតាំងពីពេលណា។

ការថើបរបស់Jungkook ពោពេញទៅដោយក្ដីសុខ និង ឈឺចាប់ក្នុងពេលតែមួយ។

Jungkook : "ថ្ងៃនេះមានការប្រជុំបន្ទាន់នៅម៉ោង ១០ សង្ឃឹមថាឯង នឹងរៀបចំអោយទាន់ពេល" ពាក្យមួយឃ្លានេះបន្លឺឡើងរងំក្នុងត្រចៀករបស់រាងតូច មុនពេលដែលJimin ចាប់អារម្មណ៍ថាទម្ងន់គ្រែម្ខាងទៀតត្រូវបានលើកឡើង។

"កុំភ្លេចបិទបាំងស្នាមដែលនៅលើករផង" ពាក្យមួយឃ្លានេះបន្លឺចប់ស្របពេលដែលទ្វារបន្ទប់ទឹកបើកឡើង និងបិទទៅវិញក្នុងពេលតែមួយ។

ប្រាកដណាស់ Jungkook នឹងមិនពេញចិត្តឡើយ ពេលដែលអ្នកដទៃឃើញពីស្នាដៃរបស់ខ្លួននៅលើរាងកាយរបស់Jimin។

ប្រច័ណ្ឌ?

Jimin នឹងអស់សំណើច បើសិនជាមាននណាម្នាក់និយាយថា Jungkook នឹងប្រច័ណ្ឌមកលើខ្លួន។

មនុស្សដែលគ្មានចិត្តលើយើងផង គេមិចនឹងអាចប្រច័ណ្ឌបានទៅ។ Jungkook គ្រាន់តែខ្លាច ខ្លាចថាអ្នកគ្រប់គ្នាដឹងតែប៉ុណ្ណោះ ថាសុភាពបុរសដូចជាគេ មកគេងជាមួយនឹងមនុស្សប្រុសដោយលួចលាក់។

Jimin បិទភ្នែកណែនមុនពេលដែលតំណក់ទឹកទាំងអស់នោះឆ្លៀតឧកាសស្រក់មកបាន ខ្យល់ដង្ហើមញ័រខប់ទប់អារម្មណ៍ខ្លួនឯងមិនអោយស្រែកចេញមកខាងក្រៅ។ តើខួរក្បាលត្រូវពន្យល់ប្រាប់បេះដូងប៉ុន្មានដងទៀតទៅ ថាអ្វីទាំងអស់នេះ វាគ្មានន័យអ្វីឡើយសម្រាប់មនុស្សប្រុសម្នាក់នោះ វាគ្រាន់តែជា Sex Sex ដែលគ្មានអារម្មណ៍ជាមួយគ្នា ឫក៏មានតែJimin ដែលមានអារម្មណ៍ល្អតែម្នាក់ឯង។

Jimin គ្មានកម្លាំងនឹងកម្រើកឡើយ រាងកាយទាំងមូលដូចជាត្រូវគេដាក់ដំណំ ភាពចុកចាប់ដែលចេញពីកន្លែងដែលJungkook ប្រើដើម្បីភាពសុខស្រួលរបស់ខ្លួន ធ្វើអោយកម្លោះតូចយល់ថា វាមិនស្មើនឹងចិត្តរបស់ខ្លួនដែលឈឺដូចជាពេលនេះនោះទេ។

101 one shot challenge Where stories live. Discover now