Save Your Tear

427 38 29
                                    

Prologue បន្តពី I am Just a sad song
.
.
.
Jungkook : “ឯងដឹងថាបងប្រើប្រាស់ឯងហើយ ហេតុអីក៏នៅតែចង់ជួយជីវិតរបស់បងទៀត”
Jimin ញញឹមស្ងួត មុននឹងលើកដៃទៅអង្អែលថ្ពាល់របស់Jungkook ថ្នមៗ

Jimin : “ព្រោះខ្ញុំចង់ឃើញបងរីករាយ ” Jungkook អោនមុខចុះ ដៃម្ខាងក្ដោបពីលើដៃរបស់Jimin ទឹកភ្នែកដែលខំទប់មកជាយូរក៏ស្រក់ចុះមកជាហូរហែរ
“ព្រោះខ្ញុំស្រលាញ់បងខ្លាំងពេក ខ្ញុំស្រលាញ់បងដល់ថ្នាក់ខ្ញុំភ្លេចស្រលាញ់ខ្លួនឯង ”

Jungkook : “Jimin ” Jungkook អួលដើមករ ងើបមុខមកហៅឈ្មោះរបស់Jimin តិចៗ

Jimin : “”ខ្ញុំពិតជាស្រលាញ់បងខ្លាំងណាស់Jungkook ទោះបីជាដឹងថាជីវិតរបស់ខ្ញុំនឹងត្រូវជួបនឹងគ្រោះថ្នាក់ ដើម្បីបងខ្ញុំសុខចិត្តលះបង់គ្រប់យ៉ាង”
“ប៉ុន្តែគ្រប់យ៉ាងគឺសុទ្ធតែមានកម្រិតអត់ធ្មត់របស់វា”

Jungkook : “Jimin ផ្ដល់ឧកាសអោយបងសាកស្រលាញ់ឯង ផ្ដល់ឧកាសអោយបងម្ដងទៀត......”
Jiminគ្រវីក្បាល មុននឹងអោនទៅថើបសក់របស់Jungkook តិចៗ

Jimin : “ខ្ញុំមិនចង់អោយបងសាកស្រលាញ់ខ្ញុំនោះទេ Jungkook ខ្ញុំមិនចង់ឃើញបងត្រូវព្យាយាមហើយក៏បរាជ័យ ”
“ទោះបីមិនមែនជាខ្ញុំ វាមិនអីនោះទេ”
“ខ្ញុំនៅតែស្រលាញ់បងJungkook ប៉ុន្តែពេលនេះខ្ញុំចង់ស្រលាញ់ខ្លួនឯង ខ្ញុំចង់ជ្រើសរើសខ្លួនឯងម្ដង” និយាយចប់Jimin ដកដៃចេញពីJungkook និងរង្វិលកង់រទេះរុញរបស់ខ្លួនសំដៅទៅមាត់ច្រកចូលនៃរថភ្លើង
Jungkook បានត្រឹមតែឈរគាំងនៅនឹងកន្លែង រាងកាយទាំងមូលគ្មានចលនា កែវភ្នែកក្រហមបានត្រឹមតែសម្លឹងមើលទៅខ្នងរបស់Jimin ដែលត្រូវគេរុញរទេះចូលទៅក្នុងរថភ្លើងនោះបាត់ទៅហើយ។
ខ្សែររថភ្លើងទៅខេត្តប៊ូសាន សម្លេងសារ៉ែនរោទ៍បញ្ជាក់ថារថភ្លើងកំពុងត្រៀមខ្លួនចេញដំណើរ
Jimin ត្រូវបានជួយអោយអង្គុយនៅលើកៅអីសាឡុងក្បែរមាត់បង្អួច កែវភ្នែកទាំងគូររំពៃទៅខាងក្រៅ ភ្លឹកគិតរហូតដល់លឺសម្លេងអ្នកនៅអង្គុយក្បែរខ្លួនហៅតិចៗ

Josh : “ត្រូវការទឹកដែរទេ?”
Jimin ងាកមកសម្លឹងម្ចាស់សម្លេង មុននឹងភ្លឹកនឹងមុខអ្នកខាងនោះ

Jimin : “Josh?”

Josh : “hi Jiminie”

101 one shot challenge Where stories live. Discover now