🍂រឿង វាសនាកម្ម🍂

1.8K 75 12
                                    


ភាគទី:១

_ព្រឹកព្រលឹមស្រាលៗខ្យល់ត្រជាក់បក់ទៅមកតាមលំផាត់វាយោរ មនុស្សម្នារនាក់ខ្លះក៏ងើបឡើងបំពេញ ការងាររាងខ្លួន ឯខ្លះទៀតក៏ធ្វើធ្វើនេះធ្វើនោះតាមទម្លាប់ ខ្លះទៀតក៏គេដល់ថ្ងៃចាំងគូ*ព្រោះគ្មានអីធ្វើ។ ក្រលេក
មកមើលក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់កំពុងគេងលង់លក់នៅក្បែរគំនរសម្រាមម្នាក់ ទាំងញ័រញាក់ព្រោះតែរងារ នៅលើខ្លួនគេមានតែអាវពណ៍សាច់មួយដាច់រហែករយះរយែងគ្រប់កន្លែងជាមួយខោខ្លីត្រឹមជង្គង់ពណ៍ខ្មៅកញ្ចាស់ប្រឡាក់ប្រឡូសសុទ្ធតែដី មុខមាត់ស្រម៉ាមប៉ាកមើលមិញយល់ រាងកាយស្គមស្គាំងដូចនាក់អត់បាយរាប់ខែក្បែរស្លាប់ ។

_ជីវិតជាក្មេងកំព្រាត្រូវឪពុកម្ដាយបោះបង់ចោលតាំងតែពីគេមានអាយុប្រាំឆ្នាំមកម៉្លេះ តើគេខុសអីហេតុអីបង្កើតគេមកហើយបែរជាបោះបង់គេចោលទៅវិញ គេពិតជាចង់ឃើញមុខរបស់ពួកគាត់ ណាស់មិនដឹងថាពេលនេះស្លាប់រស់យ៉ាងណា៎នោះទេ គេសង្ឃឹមក្នុងថាថ្ងៃមួយគេនឹងបានជួបពួកគាត់វិញជា មិនខានឡើយ ។
/រឿងរ៉ាវកាលពី១១ឆ្នាំមុន/
ម៉ាក់: ថ្ងៃនេះម៉ាក់ប៉ានឹងជូនទៅដើរលេងញាំរបស់ឆ្ងាញ់ៗជាមួយគ្នាណា៎ សឺត!
ប៉ា: ពិតមែនហើយពួកយើងខានបែបនេះយូរហើយ គួរតែដើរកំសាន្តឲ្យសប្បាយម្ដង !
ថេយ៍: កូនសប្បាយចិត្តណាស់លោកប៉ានាក់ម៉ាក់ ពួកយើងនឹងដើរលេងថតរូបញាំសាច់អាំងនឹងជិះទោងលេង ហិហិ តោះឆាប់ទៅៗកូនចង់ទៅណាស់!

ម៉ាក់: តោះៗម៉ាក់ពរ! គាត់លើកគេពរឡើងហើយមើលមុខប្ដីរបស់គាត់ទាំងក្រៀមក្រំ ព្រោះបន្តិចទៀតនេះកូនរបស់គាត់ត្រូវឃ្លាតឆ្ងាយពីគាត់ហើយ !
_មកដល់សួនកំសាន្តភ្លាមពួកគេក៏នាំគ្នាលេងនេះលេងនោះញាំអាហារឆ្ងាញ់ៗជាមួយគ្នាយ៉ាងមានក្ដីសុខ តែក្រោយក្ដីសុខមួយនេះវាបង្គប់ទុក្ខសោកជាច្រើនដែលគ្មាននាក់ណា៎ដឹងក្រៅពីប្ដីប្រពន្ធគាត់ឡើយ។
ប៉ា: កូនថេយ៍នៅទីនេះសិនហើយណា៎ ចាំប៉ាម៉ាក់ទៅទិញស្ករសំឡីនឹងតុកត្តាត្រីមកឲ្យកូនណា៎របស់ដែលកូនចង់បាននោះអី!
ម៉ាក់: ថេយ៍ ស្ដាប់ម៉ាក់ណា៎កូនត្រូវធ្វើជាក្មេងល្អស្ដាប់ បង្គាប់មនុស្សធំណា៎ កូនមិនត្រូវជជេសរឹងរូសនោះទេហើយមួយទៀតបើអត់ពីប៉ាម៉ាក់ទៅកូនមិនត្រូវធ្វើជាចោ

🍂វាសនាកម្ម🍂Where stories live. Discover now