Trailer+ Part 1

2.1K 66 3
                                    

+នៅក្នុងសាច់រឿងនេះមានការផ្លាស់ប្ដូរឈ្មោះតួរអង្គបន្ដិចបន្ដួចដូចជា:
+ផាក ឆេយ៉ុង(រ៉ូស៍)មកជា រ៉ូស៍អាន់ណា ផាក
+គីម ជីស៊ូ មកជា គីម ស៊ូយ៉ា ប្ដូរតែពីរឈ្មោះ
នេះទេព្រោះដើម្បីឲ្យសីុនិងសាច់រឿង...

+សូណាន់តា រ៉ាប៊ែលិក ជាឈ្មោះព្រះបិតារបស់ជីមីនហើយក៏ជាឈ្មោះនគររបស់បិសាចផងដែលៗ មានអំណាចជាងគេក្នុងរាជអាណាចក្ររបស់បិសាចទឹកកកជញ្ជក់ឈាមដែលសំបូរទៅសត្រូវផងដែល...

«ណាន់យ៉ា ឯងនៅទីណា៎បងតាមរកឯងជិត៣
ខែហើយណ៎ា»អាន់ណាសម្លឹងមើលរូបថតក្មេង១៧ឆ្នាំស្រីម្នាក់ដែលជាប្អូនស្រីនាងបង្កើតដែលបានបាត់ខ្លួននាងតាមរកគេជិត៣ខែហើយតែរកមិនឃើញសោះទោះប្ដឹងប៉ូលីសក៏តាមរកមិនឃើញដូច្នេះនាងត្រូវតែរកខ្លួនឯងគ្រប់កន្លែងដែលនាងនិងប្អូនធ្លាប់មកលេងទាំងអស់កាលពីរច្រើនឆ្នាំមុន

" អូស្រ្តាលី៣ខែមុន"

«បងស្រីខ្ញុំត្រូវការទៅប្រទេសកូរ៉េឥឡូវនេះ!»
ណាន់យ៉ាស្រែកដាក់បងស្រីខ្លួនឯងយ៉ាងតឹងសរសៃករព្រោះបងស្រីនាងហាមនាងមិនឲ្យទៅទេ

«តែបងមិនឲ្យឯងទៅទេឯងដឹងទេវាគ្រោះថ្នាក់
ណាស់ឯងមិនចាំទេយ៉ាងម៉េច!»អាន់ណានិយាយពន្យល់ប្អូនស្រីឲ្យនាងបានយល់ថាហេតុការដែលកើតឡើង៣ឆ្នាំមុននោះវាបាន
ធ្វើឲ្យបាត់បង់មនុស្សជាទីស្រឡាញ់ដោយមិន
ដឹងថាវាជាគុំនំឬក៏សម្លាប់បំបិទមាត់នោះទេ

«អត់ទេខ្ញុំនិងទៅដើម្បីឲ្យដឹងការពិតថាសូណាន់តាស្អីគេនោះវាមានពិតដូចដែលម៉ាក់ប៉ានិយាយឬអត់នោះបងគង់តែដឹងទេ!»ណាន់យ៉ាប្រកែកនិងបងស្រីខ្លួនមិនព្រមចុះចាញ់ឡើ
យនៅតែចចេសចង់ទៅឲ្យទាល់តែបានទើបត្រ
វអាន់ណាបងស្រីនាងចាប់នាងឃុំក្នុងបន្ទប់

«បងរ៉ូស៍លែងខ្ញុំភ្លាមខ្ញុំមិនព្រមទេលែងខ្ញុំ ហឹុកៗ»ណាន់យ៉ានាងយំយ៉ាងសសឹកព្យាយាមឲ្យបងស្រីនាងដោះលែង

«បងសុំទោសបងមិនអាចឲ្យឯងជួបគ្រោះថ្នាក់នោះទេ ហឹុក!!»នាងក៏និយាយទាំងអួលដើមក
ដៃកុំពងតែចាក់សោរបន្ទប់ដើម្បីកុំឲ្យនាងចេញបានតែមិនដឹងថាប្អូនស្រីនោះរឹងទទឹងយ៉ាងណានោះទេ

"Blood By Blood"Where stories live. Discover now