រឿង តួគេខ្ញុំសម្ដែង ភាគទី6

289 3 0
                                    

                     ៚ រឿង តួគេខ្ញុំសម្ដែង ៚

                              « ភាគទី6 »

គ្រាន់តែបានឮហើយ Sugar ចាប់គាំងសម្ដីមិនតប មិនតនឹង
Jiminei ទៀត ។ Jiminei ក៏ស្រដីឡើងបន្តទៀតថា ៖

Jiminei = តើលោកមានដែលយកសម្ដីរបស់ខ្ញុំ ! ដាក់ទុក
ក្នុងចិត្តរបស់លោកទេ ? ខ្ញុំពិតជាមិនចង់ឲលោក ធ្វើជាល្ងង់
តាមចុះឡើង នឹងសម្របខ្លួនប្រាណតាមខ្ញុំឡើយ ! នេះជា
លើកទី50ហើយ ! ដែលខ្ញុំបដិសេដ្ធ នឹងក្ដីស្រលាញ់របស់
លោកចំពោះខ្ញុំ !

Sugar = ចុះឯងវីញ ? ឯងនិយាយហាមឃាត់ ណែនាំខ្ញុំ !
ចុះបានអនុវត្តវា សម្រាប់ខ្លួនឯងហើយឬនៅ ? ឯងក៏មិនខុសពីខ្ញុំទេ ! ព្រមធ្វើគ្រប់យ៉ាង គឺដើម្បីមនុស្សដែលខ្លួនស្រលាញ់ !

Jiminei = ខុសគ្នា ! ខ្ញុំដឹងច្បាស់ណាស់ ! ថាការដែលខ្ញុំធ្វើ
រាល់ថ្ងៃនេះ ! វានឹងជ្រាបចូលក្នុងចិត្តរបស់គេនៅថ្ងៃណាមួយ
! ទោះមិនថាជាត្រូវចំណាយពេលយូប៉ុន្មាននោះទេ !

Sugar = បើដូច្នេះ ! ខ្ញុំក៏ដូចគ្នា ! កាលណាជីវិតរបស់ខ្ញុំនៅ
រស់ ! ខ្ញុំនៅតែតាមបេះដូងរបស់ឯងដល់ទីបញ្ចប់ !

និយាយចប់ Sugar ក៏ក្រោកពីសាឡុង ហើយដើរចេញទៅ
ក្រៅបាត់ទៅ ។ Jiminei ដេកលើគ្រែសម្លឹងមើលទៅ Sugar រហូតបាត់ពីក្រសែភ្នែក ទើបគេចាប់ផ្ដើមសម្រក់ទឹក
ភ្នែករបស់គេចេញមក ។ គេខំយកដៃទៅខ្ទប់មាត់ របស់គេ
មិនឲសម្លេងដែលគេយំ បានបែកចេញមកខាងក្រៅ ។

Jiminei = Sugar ! លោកពិតជា និយាយត្រូវណាស់ !
ខ្ញុំនឹងលោកគឺដូចគ្នា ! លោកស្រលាញ់ខ្ញុំ ខ្ញុំស្រលាញ់ Jung kook ! ខ្ញុំមិនអាចធ្វើចិត្តមកស្រលាញ់លោកបាននោះទេ ! លោកគឺជាមនុស្សដែលល្ងង់ខ្លាំងណាស់ ! Sugar ប្រុសល្ងង់ ! ហិ ! ហិ ! ហិ ! ប្រុសល្ងង់ Sugar !

គេចាប់យំខ្លាំងឡើងៗ ។ រូបរាងកាយ កំពុងតែដេកស្ដូកស្ដឹង
នៅលើគ្រែ ដៃជើង នឹងក្បាល ត្រូវរុំព័ទ្ធដោយបង់ បន្តោក
សេរ៉ូម នឹងដាក់អុកស៊ីសែន ។ សម្លឹងមើលជុំវីញខ្លួន គេមិន
ឃើញមានអ្នកណានៅក្បែរ សូម្បីតែម្នាក់ ។ អារម្មណ៍ដែល
សោកសៅ ចាប់បុកច្រាលឡើង ធ្វើឲទឹកភ្នែកស្រក់ហូចុះ
មកកាន់តែខ្លាំងឡើងៗ ។

រឿង តួគេខ្ញុំសម្ដែង ភាគទី6Where stories live. Discover now