ភាគ6 ល្បែងថ្មីសប្បាយៗ

181 10 0
                                    

(តរ)

ហឹក..ហឹក..ខ្ញុំស្អប់ ខ្ញុំស្អប់ទីនេះណាស់..."នាងបានរត់ចេញទាំងទឹកភ្នែករលីងរលោងរត់ដោយមិនមើលផ្លូវ ឯណាមជូនគេខំប្រឹងរត់ដេញតាមពីក្រោយស្រែកហៅឈ្មោះរបស់នាងលាន់លឺពេញផ្នែកវិមានខាងក្រោយ
(ព្រូស..ហ្ហាយ)
"ហាន់ណា ហាន់ណា..."ដោយការរត់របស់នាងចេះតែលឿនទៅៗហើយមិនបានមើលផ្លូវទៀតនាងក៏បានប្រទាក់ជើងជាមួយនឹងផើងផ្កាដែលគេបានដាក់ចោល រួចណាមជូនគេក៏បានរត់ចូលមកត្រកងហាន់ណា តែក៏ត្រូវនាងរុញចេញ ដោយប្រឹងត្រវ៉ាងើប

"លែង លែងខ្ញុំ"

"ឯង..ចង់ទៅណាហាស"ណាមជូនបានចាប់ដើមដៃរបស់នាងយ៉ាងខ្លាំងថែមទាំងស្រែកគំហោកដាក់ ហើយនាងក៏ស្រែកដាក់គេវិញដូចគ្នា

"ខ្ញុំចង់ចេញពីទីនេះ ចង់ទៅអោយបាត់ៗពីលោកប្រុស...."នាងខំប្រឹងត្រដរខ្យល់ស្រែកដាក់គេទាំងទឹកភ្នែករហាមដែលស្រក់ហូរមិនឈប់នាងខំប្រឹងជូតតែជូតមិនឈ្នះ របួសនឹងកាយវាមិនឈឺដល់បេះដូងរបស់នាងដែលកំពុងតែឈឺខ្ទកៗនេះឡើយ

"លែងខ្ញុំ"ហាន់ណានាងខំប្រឹងរើបម្រះចេញពីណាមជូនតែទោះនាងខំយ៉ាងណាក៏គេចពីគេមិនបានឡើយសំអាងលើរាងពិន អាចម៍ចៃរបស់នាងនឹងឬ

"យើង មិន លែង ហើយឯងគ្មានសិទ្ធទៅណាទាំងអស់"ថារួចណាមជូនក៏ចាប់លើកហាន់ណាដាក់លើស្មាររួចដើរចេញទៅយ៉ាងហំហានដោយមិនខ្វល់ពីអ្នកលើស្មារប្រឹងត្រគោះយំសោកទះផងខ្វាចផងនៅតែគ្មានប្រតិកម្មឈឺផ្សាត្រង់ណា
ឡើយ

"ទេ លែង លែងខ្ញុំ បងស្រីបងស្រីជួយខ្ញុំផង"ហាន់ណានាងបានប្រទាក់ភ្នែកនឹងរាងស្តើងដែលដើរមកពីចម្ងាយដោយបានលឺសម្រែកសុំជំនួយបែបនេះរាងស្តើងនាងក៏ជ្រឹមភ្នែកមើលបន្តិចហើយដាក់ម៉ាសុីនកែងជើងយ៉ាងលឿនសំដៅមកទីនេះ។ពេលនេះហាន់ណាមានសង្ឈឹមហើយនាងប្រាកដជាបានរួចខ្លួនពីណាមជូនមិនខាន

"ហាស...អ៎េលោកមិចក៏ចាប់ក្មេងចឹង..."រាងស្តើងបានលើកដៃចង្អុលទៅណាមជូនដោយមិនបានមើលមុខព្រោះនាងចង្ហក់ខ្យល់ចង់ស្លាប់ទៅហើយព្រោះតែចង់ធ្វើជាអ្នកក្លាហានចង់ជួយស្រីស្អាតតែមិនបានគិតពីខ្លួនដែលរត់មកចង់ដាច់ជើងចោល(អល វេរ ភ្លាវ🤣

(ឈប់និពន្ធ)Where stories live. Discover now