ភាព7 វូសវូសវូស=ឆ្កែក៏ចេះឈឺវើយ

202 9 2
                                    

_The Morning
ព្រះអាទិត្យបានរះឡើងពាសពេញផ្ទៃផែនដីដោយបញ្ចេញបន្លឺទឹកក្រូចស្រងាត់ដ៏ស្រស់ស្អាតបង្អួតទៅភពផែនដីទាំងមូល....

"ន៎ែៗ កូនមាន់កូនទា មកស៊ីចំណីរបស់ឯងមក
~កុកគ្រូ~កុកគ្រូ~កុកគ្រូ~ ហើយឯងដូចគ្នាមក
ណេះមក Popy Qijiយើងមានការងារច្រើនណាស់ដែលត្រូវធ្វើ ឆាប់ឡើង"រាងស្តើងដែលនៅទីធ្លាចង្រ្គានបាយកំពុងតែស្រែកហៅអោយមានទាមកសុីចំណីរបស់ចាព្រោះនាងនៅមានការដែលត្រូវធ្វើជាច្រើនទៀត

<វូស វូស វូ វូ វូ>

"អ៎េ Popyឯងលូធ្វើអី ហាសឯងឃើញអីឬ"

<វូស វូស ង្ងា....ង្ងា..>សម្លេងព្រុះនឹងសង្គៀតធ្មេញរបស់PopyនឹងQijiឆ្ងល់ជាខ្លាំងដល់ឃើញវារត់ចូលទៅក្នុងព្រៃនាងក៏ដេញតាមពួកវាទៅ បើគ្មានរឿងទេពួកវាមិនព្រុះខ្លាំងដល់ថ្នាក់នេះទេ

"អ៎េ..ឯងកុំទៅ វាជាព្រៃទេ មកវិញមក"

"Popy Qijiឯងនៅទីណា"ពេលរាងស្តើងរត់ចួលព្រៃវារាងជ្រៅបន្តិច តែក៏បាត់PopyនឹងQijiបាត់ ដោយខ្លាចថាឆ្កែទាំងពីមានបញ្ហារនាងក៏ខំប្រឹងតម្លើងសម្លេងស្រែកហៅក្រែងវាបានលឺវានឹងរត់មករកនាងវិញ
"Popy Qiji"នៅពេលរាងស្តើងចេញតែបន្តដំណើរស្រែករកឆ្កែទាំង2សឹងតែអស់សម្លេងនាងក៏បានទាក់ជើងដួលទៅដីជាមួយនឹងគល់ឈើរធំមួយ នាងក៏បែរក្រោយមើលអ្វីដែលធ្វើអោយនាងដួល

<ហ្ហាយ..>នាងសឹងតែគាំងបេះដូងនៅកន្លែងភ្លាមៗទៅហើយ ហើយនោះគឺជារាងកាយរបស់បុរសម្នាក់ដែលកាយពោពេញទៅដោយឈាមនឹងរបួសពេញកន្លែង ហើយត្រដរខ្យល់ហបៗអោយនាងជួយ

"សូម..ជួ...យ.ជួ..យ..ខ្ញុំផង"រាងស្តើងក៏ខ្លាចតិច
ចិត្តមួយចង់ជួយគេ ហើយចិត្តនាងមួយចំណែកទៀតរៀងខ្លាចៗ តែនៅពេលឃើញគេហូរឈាមឈឺជិត
ស្លាប់ ហើយអង្វរសុំជំនួយពីនាងបែបនេះនាងមិនដាច់ចិត្តសោះហើយ រួចក៏ជំនះចិត្តខ្លាច ចូលគ្រាបុរសនោះតិចៗ ហើយក៏លេចវត្តមានរបស់ឆ្កែទាំង2ក្បាលរត់មក បក់កន្ទុយវិចៗ តែពេលឃើញជនអនាថានៅជិតនាងបែបនេះវាក៏ព្រូសដាក់ ព្រោះថាគេជាជនប្លែកមុខអាចនឹងធ្វើអោយរាងស្តើងមានគ្រោះថ្នាក់
<វូស វូស វូស វូស>
<វូស វូស វូស>
"បានបានហើយ Popy Qiji គេកំពុងមានរបួសឥឡូវខ្ញុំដាក់គេនៅលើឯងPopyមកនេះ ព្រោះឯងមានមាឌធំ"រាងស្តើងបានស្រែកទៅកាន់Popyដែលជាឆ្កែមានមាឌធំសឹងតែពិនមនុស្ស..រួចនាងក៏លើកគ្រាគេដាក់លើខ្នងឆ្កែហើយឆ្កែវាក៏បានដើរចេញថ្នមៗព្រោះខ្លាចថាជនអនាថាដែលនៅលើខ្នងខ្លួនធ្លាក់ស្លាប់ ។ រួចក៏ស្វែងរកផ្លូវចេញពីព្រៃនោះ..ការធ្វើដំណើរដោយមានQijiជាអ្នកនាំផ្លូវ ពួកគេចេញពីខាងស្តាំចូលមកខាងឆ្វេង ចេញពីឆ្វេញចូលមកខាងស្តាំ...ពេលនេះនាងស្ត្រេសចិត្តស្លាប់ហើយ មិនមែននាងដែលជិតស្លាប់ទេ គឺជនម្នាក់ដែលនៅលើខ្នងPopyនោះ គេហូរឈាមសឹងតែអស់ពីខ្លួនទៅហើយ..នៅពេលដែលQijiរកទាញនាងដើរទៅផ្លូវខាងមុខ តែក៏ត្រូវរាងស្តើងបង្អាក់បើរដើរតាមវាទៀតមួយថ្ងៃនេះចេញមិនរួចផង។
"បានហើយQijiយើងច្បាស់ជាដើរដាច់ជើងមិនខានទេបើដើរតាមឯងនោះ ឥឡូវយើងសគិតសិនថា ទៅផ្លូវណា"ពេលនាងថាអោយបែបនេះQijiក៏រាងរអៀសចិត្តបន្តិចដែររួចក៏បក់កន្ទុយវិច

(ឈប់និពន្ធ)Where stories live. Discover now