ព្រឹកថ្ងៃថ្មី...
ទិនករចាំងពន្លឺព្រៀកៗមកលើលោកា រស្មីចាំងឆ្លុះតាមមាត់បង្អួច បង្ខំដាស់ម្ចាស់កាយតូចឲប្រញាប់ភ្ញាក់ឡើង។ ត្របកភ្នែកស្តើងជាមួយរោមភ្នែកងរក្រាស់បើកសន្សឹមៗមកទាំងចិត្តមិនចង់ រាងតូចដេកផ្ងារពោះសម្លឹងមើលពិដានទាំងចិត្តល្ហរល្ហេវ នឹកដល់រឿងកាលពីម្សិលបេះដូងក៏ចាប់ឈឺឆៀបៗ សន្សើមទឹកភ្នែកថ្មីហូរលើដានចាស់មិនទាន់រលុប ថ្ងៃនេះពេលទៅដល់សាលាគេម៉េចនិងអាចមើលមុខស៊ុងហ៊ុនចំទៅ!? ចុះបើគ្រាន់តែឃើញមុខគេហើយនាយធ្លោយយំចេញមកគិតយ៉ាងម៉េចទៅ!?
"ជេគ ងើបហើយមែនទេ!?" នីគី ដែលទើបនិងចេញពីផ្លាស់ខោអាវរួចប្រទះភ្នែកឃើញជេគទើបសួរ
"..." មិនមានការឆ្លើយតប ពេលនេះគេពិតជាគ្មានអារម្មណ៍និយាយអ្វីពិតមែន ដោយការយល់ដឹង នីគីមិនថាអ្វីទេគេក៏មិនមែនជាអ្នកប្រកាន់អីច្រើនដែរម្យ៉ាងគេកំពុងពិបាកចិត្តផងមិនចង់បន្ថែមសម្ពាធទេ។
"មិនអីទេៗ បើងើបហើយឆាប់ទៅងូតទឹកទៅ យកអាវយើងពាក់សិនក៏បាន" ថារួចនីគីក៏ដើរចេញទៅក្រៅមុន ទុកឱកាសឲគេបានស្ងប់អារម្មណ៍តែម្នាក់ឯងចុះ។
"ហ្អឹម..." មាឌតូចព្រួសខ្យល់ដង្ហើមយ៉ាងវែង សឹមដាច់ចិត្តងើបឡើងពីគ្រែ គេចបានថ្ងៃនេះមិនប្រាកដថាគេចបានមួយជីវិតនោះទេ ណាមួយនេះមិនមែនជាលើកទីមួយទេដែលត្រូវគ្រាំចិត្តនោះ គ្រាន់តែលើកនេះវាដូចជាឈឺជាងមុនៗប៉ុណ្ណោះ ត្រូវតែសម្របខ្លួនឲបានទៅថ្ងៃខាងមុខប្រហែលត្រូវឈឺលើសនឹងរាប់លានកោដិផងក៏ថាមិនត្រូវ។
"នីគី.." ស្របនឹងដំណើរដើរចូលមក ជេគដង្ហើយហៅនីគីស្រាលៗ ដែលអង្គុយចុចទូរស័ព្ទលេងនៅលើសាឡុងនោះ នីគីញាត់ទូរស័ព្ទចូលក្នុងហោប៉ៅទើបតបទៅវិញ
"ហឹម? មានអីមែនទេ?" នីគីសួរ
"ឯងជួយទៅយកកាតាបឲយើងបន្តិចបានទេ? យើងមិនទាន់ហ៊ានទៅជួបមុខហ៊ុនទេ" ជេគ និយាយស្រាលស្ទើរស្តាប់មិនឮ តែវាក៏អាចល្មមនិងហោះទៅប៉ះសោតារបស់អ្នកកម្លោះបាន នីគី ដកដង្ហើមធំតឹងចិត្តបន្តិចពេលឮបែបនេះហើយ។
"អាហ៊ុនទៅសាលាមុនបាត់ហើយ តែមិនអីទេចាំយើងទៅយកឲឯងក៏បាន ចុះទៅចាំយើងនៅក្រោមមុនទៅ យើងយករួចចាំទៅសាលាតែម្តង" មិននិយាយអ្វីច្រើនគ្រាន់តែងក់ក្បាលបញ្ជាក់ថាដឹងឮ ជេគក៏ដើរទៅស្ទុយៗដូចមនុស្សគ្មានវិញ្ញាណចេញទៅក្រៅបាត់ នីគី គ្រវីក្បាលបន្តិចទើបចេញទៅតាមក្រោយដូចគ្នា។
YOU ARE READING
The One That Got Away (Completed)
Fanficស្នេហាមួយដែលមិនអាចទៅរួច រវាងមិត្តភក្តិពីរនាក់...