ភាគទី08 : គាត់បារម្ភពីខ្ញុំហើយ!

5.6K 381 1
                                    


Jungkook ដាក់កាយតូចលើសាឡុងថ្នមៗ មុននឹងដើរទៅយកប្រអប់ថ្នាំមក នាយទម្លាក់ខ្លួនអង្គុយជិតគេមុននឹងលើកជើងរបស់Taehyung មកដាក់លើភ្លៅរបស់ខ្លួន ចំណែករាងល្អិតនៅពេលដែលឃើញបែបនេះក៏រាងភ្ញាក់ផ្អើលនឹងសកម្មភាពរបស់នាយមិនស្ទើរនោះទេ ។ រាងក្រាស់ស្រាយក្រណាត់រុំចេញយឺតៗព្រោះឈាមក៏កកបៀមជាប់សាច់ក្រណាត់ជាមួយមុខរបួស បើប្រើកម្លាំងខ្លាំងរាងតូចអាចនឹងឈឺចាប់

« មិចក៏ដើរមិនចេះបើកភ្នែកមើលបែបនេះ? » មាត់ក៏ចេះតែរអ៊ូ រីឯដៃក៏ចាក់ទឹកលាងរបួសមកជូតសម្អាតរបួសរបស់Taehyung

« សឺត៎!! Jung អូនឈឺ!! » គេពោលត្អូញត្អែឈឺចាប់មុខរបួសដែលត្រូវទឹកថ្នាំក៏ចាប់ពឺតផ្សារភ្លាមៗ

« កុំរំអួយ វាមិនស្លាប់អីឥឡូវទេ » មាត់អាក្រក់ពិតមែន! ទោះនាយថាស្តីខ្លាំងៗក៏Taehyung គ្មានអារម្មណ៍ថាចុកឆ្អល់អ្វីដែរ តែបែជាសម្លឹងមុខនាយភ្លឹកៗទៅវិញ

« បងកំពុងតែបារម្ភពីអូនមែនទេ Jung? » នាយតូចគិតក្នុងចិត្ត ផ្ទៃមុខក៏ញោចស្នាមញញឹមមកដោយឯងៗ មើលចុះ! ពេលនេះនាយកំពុងតែលាងនឹងរុំរបស់អោយគេយ៉ាងយកចិត្តទុកដាក់ Jungkook ពីមុនមិនមែនមនុស្សបែបនេះទេ នាយមិនដែលធ្វើបែបនេះអោយអ្នកណាទេសូម្បីតែYurin ប៉ុន្តែនេះគេជាមនុស្សដំបូងហើយមែនទេ?

« អម្បាញ់មិញស្រែកឈឺ ឥឡូវក៏មកញញឹម ឈឺរបួសជើងដល់ឆ្កួតមែនទេ? » នាយថាអោយគេផាំងៗ នៅពេលដែលរុំបង់អោយគេរួចហើយ ងើបមុខឡើងក៏ប្រទាក់ក្រសែភ្នែកនឹងស្នាមញញឹមស្រស់ដូចផ្ការបស់Taehyung

« អត់ទេ!! » Taehyung គ្រវីក្បាលតិចៗ រាងក្រាស់មិនមាត់តែក៏សម្លក់មុខរាងតូចជាប់

« ចូលចិត្តធ្វើអីប្លែកៗ » ចប់ប្រយោគរាងក្រាស់ក៏ក្រោកឡើងយកប្រអប់ថ្នាំទៅទុកក្រោមការតាមសម្លឹងរបស់ប្រពន្ធ ។ ក្មេងម្នាក់នេះធ្វើចរិកចម្លែកពិតមែន យូរៗក៏មានអារម្មណ៍ថាចង់ខ្លាចគេដែរ ព្រោះថាពេលខ្លះក្រសែភ្នែករបស់គេដែលមើលមកខ្លួន ដូចចង់សុីគេទាំងរស់យ៉ាងមិចមិនដឹង?

« គាត់បារម្ភពីខ្ញុំហើយហិហិ!! » Taehyung សើចកក្អឹកមុខឡើងក្រហមងាំងដោយភាពខ្មាស់អៀន មិនលាក់បាំងទេគេគ្រាន់តែចង់អោយនាយចេះបារម្ភនិងមើលឃើញនូវក្តីស្រលាញ់របស់គេចំពោះនាយតែប៉ុណ្ណោះ តែបន្តិចក៏បានដែរ!!

💫 ជំពប់ស្នេហ៍ភរិយាស្របច្បាប់ 💫Where stories live. Discover now