ភាគទី13 : រំខានមែន!!

4.7K 276 0
                                    

Jungkook ក្រោយពីជូនប្រពន្ធមកដល់ផ្ទះហើយក៏ត្រឡប់ទៅក្រុមហ៊ុនវិញតែម្តង ។

ក្រឡេកមកមើល Soorim វិញកំពុងតែដើរចេញពីផ្សារទំនើបសំដៅចំណតរថយន្តព្រោះឡានកូនចៅរបស់ប៉ានាងកំពុងតែចាំទទួលរួចជាស្រេចនៅទីនោះ ។

« អាយ៎.....!! » ស្រីតូចបិទភ្នែកជិតស្របពេលខ្លួនទ្រេតទៅក្រោយ ដោយសារតែអម្បិញមិញគិតតែចុចទូរស័ព្ទទើបមិនបានមើលផ្លូវធ្វើអោយបុកអ្នកណាក៏មិនដឹង

« អ្នកនាងយ៉ាងមិចហើយ? » សម្លេងក្រលរបន្លឺឡើង ស្រីតូចដែលភិតភ័យគិតថាខ្លួនត្រូវដួលដល់ដីក៏សន្សឹមៗបើកភ្នែកឡើងមើលទៅក្រោមទើបឃើញថាមិនដូចអ្វីដែលនាងបានគិតព្រោះដៃមាំមួយនោះកំពុងតែក្រសោបចង្កេះនាងជាប់មិនលែង ។ ស្រីតូចក្តៅឆេវ ខឹងអ្នកណាអីក៏អត់ភ្នែកមើលម្ល៉េះមកបុកមនុស្សទាំងរស់នៀក៎??

« ន៎ែ! លោក...... » នាងតូចត្រូវគាំងសម្តីកាលបើប្រទះនឹងមុខរបស់ប្រុសម្នាក់នោះ ទោះបីគេពាក់ម៉ាស់ជិតក៏នាងអាចមើលដឹងថាជាអ្នកណា

« លោក...លោក Jhope មែនទេ? » ច្បាស់ណាស់ថាជាគេ អ្នកណាមិនស្គាល់នោះលោកអើយ Jhope តារារ៉េបដ៏ល្បីឈ្មោះបោះសម្លេងក្នុងវិស័យKpop បច្ចុប្បន្ននេះ សព្វថ្ងៃនាយក៏ជា Idol របស់នាងផងដែរ ។ នាយឮបែបនេះហើយក៏ទាញនាយអោយឈរត្រង់ខ្លួនវិញ តែនាងតូចហាក់មិនខ្វល់អីគិតតែញញឹមសម្លឹងនាយដូចមនុស្សឆ្កួត និយាយត្រង់ទៅចុះបន្ទាប់ពី Jungkook គឺមានតែ Jhopeនេះហើយដែលអាចយកក្តីស្រលាញ់ពីនាងបាន ។

« ពិតជាលោក Jhope ពិតមែនទេ? » Soorim នៅតែចចេសសួរ សួរតែមាត់មិនគ្រប់គ្រាន់នាងនៅខិតមុខទៅជិតរាងក្រាស់រហូតដល់នាយធ្វើខ្លួនមិនត្រូវ តែក៏ងក់ក្បាលតបនឹងសំណួរបស់នាងដោយមិនលាក់លៀម

« តើខ្ញុំអាចសុំហត្ថលេខារបស់លោកបានទេ? ខ្ញុំក៏ជា Fan របស់លោកម្នាក់ដែរ » នាងតូចនិយាយស្របពេលដៃក៏លូតក្នុងកាបូបយក album បទចម្រៀងរបស់នាយដែលទើបតែចេញថ្មីៗនេះចេញមកជាមួយហ្វឺតមួយដើមហុចអោយនាយ

« បាទ!! » រាងក្រាស់ទទួលយកមកចុះហត្ថលេខាពីលើទាំងសរសេរពាក្យប៉ុន្មានឃ្លាលើនោះមុននឹងហុចអោយនាងវិញដែលគិតតែញញឹមខ្ជឹប ។

💫 ជំពប់ស្នេហ៍ភរិយាស្របច្បាប់ 💫Where stories live. Discover now