#Ep9
#ភូមិគ្រិះត្រកូល Xiao
ងាកមកមើលភូមិគ្រិះត្រកូល Xiao វិញពេលនេះស្ងាត់ឈឹងព្រោះតែម្នាក់ៗគិតខ្បល់តែរឿងរាងតូច ដែលរត់ចេញពីផ្ទះបាត់តាំងពីពេលចុះពីយន្តហោះមកម្លេះ មកដល់ពេលនេះគឺរំលងទៅពីរថ្ងៃមួយយប់ទៅហើយ បាត់ដំណឹងកូនប្រុសពៅនៃត្រកូលមួយនេះមិនដឹងរត់ទៅដល់ណាទេ ឈឹងមិនដឹងជារត់គេចខ្លួនទៅឯណានោះទេ។
តែអ្វីដែលកាន់តែធ្វើអោយចំលែកចិត្តកាន់តែខ្លាំងទៀតនោះគឺ លោក xiao មិនអនុញ្ញាតអោយនរណាម្នាក់ចេញតាមរកកូនប្រុសពៅរបស់គាត់ឡើយ ទៅជាប្រពន្ធរបស់គាត់រំអិល ទទូចសុំយ៉ាងណាក៏ដោយ ក៏គាត់មិនខ្វល់ដែរបងនេះកូនបាត់ទាំងមូលណា ហេតុអីមិនចាត់មនុស្សតាមរក!? បងមិនបារម្ភពីកូនខ្លះទេហេស?» អ្នកស្រី Xiao អង្គុយយំនឹកខឹងអ្នកជាស្វាមីមិនតិចទេ នេះកូនបាត់មួយទាំងមូល ចេះមកអង្គុយធ្វើដូចគ្មានរឿងអីកើតឡើងទៅវិញ
អូនសម្លាញ់កូនប្រុសយើងមិនអីទេ គេធំហើយគេអាចមើលថែខ្លួនឯងបាន អូនកុំបារម្ភពេកបានទេ!? ហ្អឺយ..... នេះចេះមកអង្គុយបារម្ភកូនដែរ អ្នកណានៀក! រៀបចំបង្ខំកូនអោយមកវិញ រៀបការរហូតប្រុសពៅរត់ចេញពីផ្ទះបែបនេះហាស៎!?...» លោកម្ចាស់ Xiao ដកដង្ហើមធំនឹកអស់សំណើចនិងប្រពន្ធ នៅសុខៗមកបង្ខំកូនអោយរៀបការ ដល់ពេលកូនរត់បាត់មកអង្គុយយំទឹកភ្នែកទឹកសំបោរ
បងមកថាតែអូនទេ ចុះបងវិញនោះ? ក្រែងជាគំនិតបងដែរមិនចឹងហេស!?» អ្នកស្រី Xiao ថាអោយអ្នកជាប្ដីម៉ាំងៗតែម្ដង នេះចេះមកនិយាយ ដាក់កំហុសគាត់ម្នាក់ឯងទៅកើត
បងនិយាយពីរឿងនេះមែន តែបងថាចាំដល់កូនរៀនចប់សិនមិនមែនដូចអូនទេ នេះមកកុហក់កូនថាឈឺ ឥលូវមើលចុះយ៉ាងមេចដែរ!? ចំណេញទេហាសអូនសម្លាញ់!! ចឹងហើយបណ្ដោយគេអោយនៅខាងក្រៅមួយរយៈសិនទៅ» មិនមែនគាត់មិនបារម្ភពីកូនទេ តែប្រហែលជាគាត់ដឹងថាកំពង់តែនៅជាមួយអ្នកណាច្រើនជាង ទើបលោកម្ចាស់ស៊ាវអាចធ្វើខ្លួនធម្មតាបែបនេះបាន
នេះបងបន្លំជេរអូន!? អូនគ្រាន់តែចង់អោយកូនត្រឡប់មករៀបការសិនតែប៉ុណ្ណោះ រៀបការហើយ ក៏អាចត្រឡប់ទៅរៀនបន្តវិញបានដូចគ្នា!! អូនធ្វើនេះមិនមែនអោយកូនឈប់រៀនឯណា!» លោកស្រី Xiao ថាអោយអ្នជាប្ដីប៉ាំងៗតែម្ដង មកខុសសអីតែម្នាក់ ក្រែងពីដំបូងក៏okរួមគំនិតតើហី
YOU ARE READING
ហាងកាហ្វេជួបស្នេហ៍
Historical Fictionជាប្រភេទរឿងBL "ស្នេហាឆ្មាកណ្ដុរ ខឹងថើបងរថើប ឌឺថើប ជេថើប ឃើញភ្លាមស្រលាញ់អូនភ្លែត អូនជាកូនក្មេងរបស់បង Wang Xiao Zhan រៀបការមិនអាចប្រកែកបាន ទោះអូនកាចឆ្នាស់ ក៏បងនៅតែស្រលាញ់ហើយស្រលាញ់កាន់តែខ្លាំងទៀតផង នៅពេលអូនខឹងងរង៉ក់ប្រចណ្ឌបង អូនប្រពន្ធកំពូលងរ"