ភាគ2
"xiao zhan បន្ទាប់ពីមនុស្សរបស់ម៉ាក់គេចេញទៅអស់ មួយសន្ទុះក្រោយមកនាយតូចក៏ចេញពីហាងកាហ្វេនោះដូចគ្នា តែក៏មិនដឹងទៅណា ព្រោះថាក្នុងខ្លួននាយពេលនេះគ្មានលុយនោះទេ ព្រោះទើបតែចុះពីយន្ដហោះ ឡើងឡានមិនទាន់ដល់ផ្ទះផង ក៏ត្រូវរត់មកបែបនេះទៅហើយ ណាកាបូបក៏ភ្លេចនភក្នុងឡានមុននេះទៀត។ តែថាក៏ល្អដែលរត់រួចនោះ អ្នកណាប្រើអោយកុហក់គេធ្វើអី នេះសំណាងហើយដែលបងប្រុសចេះខលមកប្រាប់ទាន់ពេល កុំអីនាយចប់មិនខានទេ "
ចៅហ្វាយ ត្រូវកាអោយខ្ញុំចាប់គេមកវិញទេទាន មើលទៅក្មេងម្នាក់ព្រហើនណាស់!!? » Jacke ជំនិតរបស់ yibo សួរទៅកាន់អ្នកជាចៅហ្វាយ ព្រោះតែអ្នកជាហ្វាយឈរសម្លឹងមើលរាងតូចរហូត ដើរចេញទៅផុត
មិនបាច់ទេ នៅឯងមិនដឹង!? ថាមនុស្សមួយក្រុមមុននេះជាអ្នកណានោះ!!?» រាងក្រាស់និយាយតែភ្នែកនៅតែសម្លឹងទៅខាងមុខហាង មិនដាក់ភ្នែក
មុននេះ... មុននេះគឺ ចឹងបានន័យថាក្មេងមិញនេះ!! » Jacke ភ្ញាក់ផ្អើលជាខ្លាំងក្រោយដឹងថាក្មេងប្រុសមុននេះជាអ្នកណា
ត្រូវហើយ គឺកូនប្រុសពៅនៃសម្ព័ន្ធត្រកូល Xiao ហើយក៏ជាអនាគត់ ម្ចាស់តូចរបស់ឯងដែរ» នាយនិយាយទាំងញញឹមចុងមាត់ មុននឹងដើរមកតុអង្គុយវិញ
នៅមានន័យ ថាគេរត់ចោលមង្គលការ ជាមួយចៅហ្វាយ» jackឈរក្បែរyiboនិយាយថែមទាំងសើចតិចៗ ព្រោះចៅហ្វាយត្រូវអនាគត់ ប្រពន្ធរត់ចោល ទាំងមិនទាន់បានឃើញមុខ តែក៏ត្រូវបិតមាត់វិញយ៉ាងលឿន ព្រោះត្រូវក្រសែរភ្នែកកំណាចកំពង់តែសម្លឹងមករកនាយ ដូចចង់ស៊ីសាច់យ៉ាងអញ្ចឹង
ទៅវិញ!!» រាងក្រាស់ឃើញម៉ោងនាឡិការ នៅក្នុងហាងនោះ ក៏សម្រេចចិត្តចេញទៅវិញ ព្រោះមនុស្ស ដូចនាយមិនចូលចិត្ត រងចាំអ្នកណាទេ បើដល់ម៉ោងកំណត់ហើយមិនឃើញគឺចប់
បាទ... បាទចៅហ្វាយ» ថាហើយពួគេក៏ចេញពីហាងកាហ្វេនោះដូចគ្នា ក្រោយពេលចេញមកដល់មុខហាង រាងក្រាស់មិនទាន់ដើរទៅរកឡានោះទេ គឺនៅឈរបន្តិចទើបនាយដើរចេញទៅ
លោក! លោក... លោកឈប់សិន!!»រាងក្រាស់បោះជំហានដើរសំដៅទៅឡានហើយ តែក៏ត្រូវឈប់វិញ ព្រោះតែសម្លេងមនុស្សម្នាក់ បានស្រែកហៅគេពីក្រោយ មិនចាំយូរាងក្រាស់ក៏ងាកមកតាមសម្លេងមនុស្សដែលបានហៅនោះ
YOU ARE READING
ហាងកាហ្វេជួបស្នេហ៍
Ficción históricaជាប្រភេទរឿងBL "ស្នេហាឆ្មាកណ្ដុរ ខឹងថើបងរថើប ឌឺថើប ជេថើប ឃើញភ្លាមស្រលាញ់អូនភ្លែត អូនជាកូនក្មេងរបស់បង Wang Xiao Zhan រៀបការមិនអាចប្រកែកបាន ទោះអូនកាចឆ្នាស់ ក៏បងនៅតែស្រលាញ់ហើយស្រលាញ់កាន់តែខ្លាំងទៀតផង នៅពេលអូនខឹងងរង៉ក់ប្រចណ្ឌបង អូនប្រពន្ធកំពូលងរ"