ព្រឹកឡើង
ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញកម្ដៅជះមកលើផ្ទៃផែនដីដ៍សែនស្រស់បំព្រងមួយនេះដែលបានបញ្ចាំងអោយឃើញនៅរាងកាយបុរសកម្លោះម្នាក់ដែលដេកទ្រម៉ក់ថែមទាំងមានហៀរទឹកមាត់យ៉ាងកក្លេះកក្លាក់ថែមទៀតផង នាយតូចគេងយ៉ាងមានក្ដីសុខមិនទាន់បានប៉ុន្មានផងសម្លេងរបស់អ្នកម្ដាយបណ្ដូរចិត្តរបស់គេក៏បានស្រែកបន្លឺឡើងដើម្បីជាការរំខានដំណេករបស់គេនៅពេល...
« ជីមីនហ៎ាថ្ងៃនេះមានភ្ញៀវមកលេងផ្ទះណ៎ា ឆាប់ងើបឡើងអោយលឿនមក....ហុឺយកូនកម្ចិលតើមានអ្នកណាគេព្រមយកឯងទៅហាសបើមួយថ្ងៃៗខ្ជិលបែបនេះ » អ្នកស្រីផាករអ៊ូរទាំបណ្ដើរចំណែកឯដៃមិនទំនេរនៅស្ងៀមក៏បានទាញបើកវាំងនននៅក្នុងបន្ទប់របស់រាងតូចអោយកាន់តែធំជាងមុនដើម្បីអាចអោយពន្លឺព្រះអាទិត្យចាំងចូលមកក្នុងបន្ទប់នេះកាន់តែបានច្រើនជាងមុន
« សុំតែ5នាទីទៀតទេ » ម្រាមដៃខ្លីៗរបស់មីននីបានលើកឡើងព្រមគ្នាជាសញ្ញាលេខ៥ដើម្បីចង់សុំការសម្រាកបន្ថែមពីម៉ាក់របស់គេប៉ុន្តែគិតហេសថាធ្វើបែបនេះវាទទួលបានលទ្ធផលនោះ
« មិនបានទេឆាប់ងើបឡើងអោយលឿន »
« បានហើយៗខ្ញុំចាញ់ម៉ាក់ហើយ » ដោយសារតែការរំខានរបស់អ្នកស្រីផាកវាក៏បានធ្វើអោយជីមីនក៏យល់ព្រមងើបចេញពីគ្រែទាំងភ្នែកទាំងគូររបស់គេនៅបិទជាប់នៅឡើង ប្រាប់ហើយថាគេងមិនទាន់ឆ្អែមមកបង្ខំគេទាំងព្រឹកបែបនេះចង់តែឡាំប៉ាអោយណាណីម្ដងទេ
« បើងើបហើយ ឆាប់ងូតទឹកហើយស្លៀកពាក់ឲ្យបានស្អាតផងព្រោះថាថ្ងៃនិងមានភ្ញៀវសំខាន់មកលេងផ្ទះ » ភារកិច្ចដាស់កូនកម្ចិលទទួលបានជោគជ័យធ្វើអោយអ្នកស្រីផាកញញឹមបិទមាត់មិនជិតតែម្ដងមិនមែនថាថ្ងៃនិងមានរឿងពិសេសអ្វីទេដឹងទើបបានជាមករំខានដំណេករបស់កូនប្រុសសំនព្វខ្លួនទាំងព្រឹកប្រលឹមហើយទាំងតឿនអោយគេស្លៀកពាក់អោយបានសមសួនជារឿយៗថែមទៀតផង
« ម៉ាក់ហ៎ាចុះហានយ៉ុងគេងើបនៅ?? » ជើងមិនទាន់ទម្លាក់ចុះដល់ដីស្រួលបួលផងសម្លេងតូចឆ្មៃរបស់ជីមីនក៏បានបន្លឺឡើងសួររកមិត្តសម្លាញ់ភ្លាមតែម្ដង កាលពីយប់មិញខឹងចិត្តមិនស្ទើរដែលគេខំរៀបចំបន្ទប់យ៉ាងត្រឹមត្រូវបែរជាម៉ាក់របស់គេអោយអ្នកបម្រើរៀបចំបន្ទប់ផ្សេងអោយទៅកាន់ហានយ៉ុងទៅវិញ ខំតែរំភើបទុកមុនប៉ុន្តេអ្នកម៉ាក់បានកាត់ផ្ដាច់ក្ដីសង្ឃឹមរបស់កូនបាត់ទៅហើយ
YOU ARE READING
✨ធ្លាក់ក្នុងអន្លង់ស្នេហ៍អូន✨ [ Slow Update ]
Romanceមីនយ៉ុនហ្គី ហ្វីយ៉ាហ្វា និង ផាកជីមីន ម៉ាគ្រីតូ ត្រូវបានគ្រួសារពួកគេទាំងពីរបង្ខំអោយរៀបការជាមួយគ្នាពីព្រោះគ្រួសាររបស់គេបានសន្យានិងគ្នារួចហើយមិនអាចក្រឡាស់បានឡើយប៉ុន្តែមីនយ៉ុនហ្គីគេមិនព្រមឡើយតែនៅពេលដែលគេបានរៀបការជាមួយជីមីនមិបានប៉ុន្មានផងគេក៍បានធ្លាក់ក្ន...