ផ្តើមរឿង [ ជួបដោយដៃដន្យ ]

591 14 3
                                    

រយះពេលមួយខែកន្លងទៅបានយ៉ាងលឿនហើយក៏ស្ងប់ស្ងាត់ជាទីបំផុតចាប់តាំងពីថ្ងៃដែលបុរសម្នាក់ដែលនាងបានលួចស្រលាញ់គេជាយូមកហើយចិត្តស្រលាញ់គ្មានថ្ងៃផ្លាស់ប្រែបើទោះជាមានរលកយក្សបោកបក់ព្យុះភ្លៀងភ្លើងក្តៅងុំយ៉ាងណាក៏នាងនៅតែរក្សាចិត្តស្មោះចាក់ខ្ទាស់រូបគេនៅក្នុងបេះដូងមិនដែលសំឡឹងអ្នកណាផ្សេងសោះឡើយ ។ រ៉ូសុីនៅក្នុងបន្ទប់ស្ងប់ស្ងាត់ម្នាក់ឯងនាងបានសរសេរកំណត់ហេតុជាច្រើនរាល់ពេលដែលមិនសប្បាយចិត្តហើយថ្ងៃនេះនាងក៏សរសេរវាទៀតហើយក៏ព្រោះតែនាងកំពុងនឹកដល់ប្រុសម្នាក់នោះ ។ នៅលើតុរបស់នាងគឺមានកន្ត្រកស្រស់ស្អាតមួយដែលនាងបានដាក់ផ្កាក្រៀមកំពិតដែលជាផ្កាសិរីមង្គល់នៅថ្ងៃនោះដែលគេបានជួននាងរួចហើយគេក៏ទៅបាត់មកដល់ពេលនេះសូម្បីតែដំណឹងរបស់គេក៏មិនដឹងផង

    " តើម្ចាស់ឯងនៅទីណាទៅ ? "
    " សុខទុក្ខយ៉ាងណាហើយ ? "
នាងក្រមុំស្ថិតក្នុងវ័យ20ឆ្នាំពេញតែម្តង នាងអង្អែលបាច់ផ្កាដែលក្រៀមស្វិតមួយនោះត្បិតតែវាលែងស្អាតហើយប្រៀបដូចជាសំរ៉ាមមួយដុបអញ្ចឹងតែសម្រាប់នាងវាពិតជាមានតម្លៃមហាសាលខ្លាំងណាស់ ។

    " កូនអ្នកមានចូលចិត្តទៅរកក្តីសុខនៅទីណាទៅ ? "
    " តែមនុស្សស្ងប់ស្ងាត់ដូចជាគាត់មិនគួររកកន្លែងអូអ៊ររស់នៅទេ ប្រាកដជាសំងាត់បំផុតហើយសម្រាប់គាត់ " រ៉ូសុីកំពុងគឹតដល់យ៉ុនហ្គី រយះពេលមួយខែពេញមកនេះនាងបានស្វះស្វែងរកគេសម្បើមណាស់ព្រោះបេះដូងបញ្ជារមកបែបនេះ ។ នាងក៏មិនខុសអីពីបងប្រុសរបស់នាងនោះទេស្រលាញ់អ្នកណាម្នាក់ហើយក៏ពុះពារសម្បើមណាស់ ស៊ូហត់យ៉ាងណាឈឺយ៉ាងណាក៏មិនព្រមបោះបង់ចោលក្តីស្រមៃ រយះពេលមួយខែរ៉ូសុីឆ្វែលៗទៅរកយ៉ុនហ្គីដល់ក្រុមហ៊ុនផង មានពេលខ្លះក៏បបួលសូណាដែលជាបងថ្លៃធ្វើជាទៅសួរសុខទុក្ខគ្រួសារមីនដើម្បីដឹងពីសុខទុក្ខរបស់កូនប្រុសគេ តែចម្លើយដែលនាងទទួលបានគឺទទេរស្អាតបើសូម្បីតែលោកប៉ាហើយនឹងអ្នកម៉ាក់របស់យ៉ុនហ្គីផ្ទាល់ក៏នឹកកូនប្រុសខ្លាំងដែល ម្នាក់នេះមានលុយមានសមត្ថភាពចិត្តរឹងចិត្តខ្លាំងចេញពីផ្ទះរស់នៅម្នាក់ឯងក៏មិនដាច់ពោះស្លាប់បែបនេះហើយទើបគេបាត់ដំណឹងសូន្យឈឹងអ្នកណាៗក៏មិនដឹងពីគេ ។

🪐 សន្សុំចិត្តស្នេហ៍ 🪐 [ រដូវកាលទី 2 ]Where stories live. Discover now