ភាគទី 1 : បងព្រមទទួលស្គាល់ការពិតទៅ

127 8 0
                                    

យ៉ុនហ្គីទាល់តម្រិះក្នុងការរត់គេចពីនាង គេក៏ដើរទៅបន្ទប់ទឹកបុរសពិតមេនគឹតថាប្រហែលជានាងនិយាយលេងទេតែស្មានខុសទាំងស្រុងក្មេងម្នាក់នេះដើរតាមគេជាប់ឡើងស្អិតបេះមិនចេញតែម្តង ។ យ៉ុនហ្គីដើរពាក់កណ្តាលផ្លូវហើយក៏ឈប់ងក់

    " មិនទៅទេហ្អេស៎ ? "
    " តឹចស្ទះនោមពិបាកទៅដល់ពេទ្យទៀត " រ៉ូសុី
    " នាងតាមខ្ញុំបែបនេះខ្ញុំនោមមិនចេញ "
    " ហើយយ៉ាងមិចជើងជាប់គ្នារឺក៏យ៉ាងមិច ? ផ្ទះក៏មិនបាននៅជាមួយគ្នាដូចជាមិនជាប់សាច់ឈាមអីដែល ហើយតាមអីក៏តាមម្លេះ ? "
អ្នកកម្លោះបោះសំនួរទាំងទឹកមុខក្រញ៉ូវ គេចូលចិត្តរស់នៅក្នុងសភាពស្ងប់ស្ងាត់មិនមានអ្នករំខាន តែទោះជាមានអ្នករំខានក៏មិនក្បាលរឹងដូចជានាងដែល នាងនេះកាន់តែនិយាយកាន់តែពិបាកគេចពិបាកដេញខាំគេជាប់មិនលេងទាល់តែសោះ ។

    " ប្រុសអីប៉ុណ្ណឹងក៏ពិបាកមើលដែល ? "
    " បងពិសេសនោះអីទើបខ្ញុំតាម " រ៉ូសុី
    " ខ្ញុំមិនមេនឆ្កែឯណា ? ហើយក៏មិនមេនសាច់ពិសេសគេវិចដាក់ថង់ដែលពិសេសយ៉ាងមិច លែងដៃទៅគេមើលច្រើនណាស់ " តាំងពីលែងលះជាមួយសូណាមកគេក៏រងភាពអាម៉ាស់មិនស្ទើរទម្រាំស្រោចស្រង់បានមកដល់ពេលនេះក៏ឆ្លងកាត់អ្នកសើចចំអកមកច្រើនណាស់ ម្លោះហើយទើបគេរក្សាខ្លួនឯងអោយនៅកម្លោះមិនចាប់អារម្មណ៍ជាមួយស្រីណាមិនអោយអ្នកណាមករញ៉េរញៃជាមួយនឹងគេ តែបើអោយត្រឹមសប្បាយជាមួយស្រីនោះមួយយប់គេសប្បាយ

    " គេមានភ្នែកមិនអោយគេមើល ? "
    " លែងអោយបងរត់ទៀតហើយប្រាប់អោយដឹងទៅ "
    " ឥឡូវចង់បានអីឆាប់និយាយមក ? "
    " ចង់ញាំការ៉េម ចង់ញាំច្រើនរសជាតិ "
    " ក្បាលកញ្ចាស់ហើយទារការ៉េមទៀត អើៗៗ ក៏បាន "
យ៉ុនហ្គីនិយាយរួចក៏បណ្តើររ៉ូសុីដើរទៅហាងការ៉េមដែលនៅមិនឆ្ងាយពីសួនកំសាន្តមួយនេះប៉ុន្មាននោះទេ ។ មានគេសម្តីអាក្រក់តែប៉ុណ្ណឹងឯងក៏ព្រោះមិនសូវចេះទ្រអ្នកណា ! នារីដែលគេទ្រក៏ទៅចោលគេបាត់ហើយអញ្ចឹងទើបគេមិនចេះចុះញមជាមួយអ្នកណាទៀត ។

    យ៉ុនហ្គីក៏បណ្តើររ៉ូសុីចូលហាងការ៉េមលក្ខណះសាមញ្ញមួយហើយក៏កម្មង់ការ៉េមជាច្រើនតម្រូវតាមចិត្តរបស់នាងដើម្បីអោយនាងឆាប់ដោះលែងគេឆាប់ៗព្រោះនៅពេលនេះគឺធុញថប់ខ្លាំង ។

    " ខ្ញុំចេញលុយអោយនាងទាំងអស់ "
    " ញាំតាមសម្រួលទៅប្រយ័ត្នកកក្រពះស្លាប់ ខ្ញុំទៅហើយ " យ៉ុនហ្គីនិយាយជាមួយទឹកមុខហាក់ដូចជាធុញថប់ខ្លាំង គេងើបឈរចង់ដើរចេញតែរ៉ូសុីរត់ទៅចាប់ដៃរបស់គេជាប់ ។

    " ហៃយ៉ា មិនទាន់អោយទៅទេ អង្គុយចុះវិញភ្លាម "
    " មិចក៏នាងសុាំយ៉ាងនេះហ្អាស៎ ? "
    " បើមិនអង្គុយខ្ញុំនឹងស្រែកប្រកាសអោយគេដឹងលឺថាបងជាប្តីរបស់ខ្ញុំហើយបងរត់ចោលខ្ញុំ យ៉ាងមិចចង់សាកអត់ ? "
រ៉ូសុីនិយាយជាមួយទឹកមុខដូចជាចង់ធ្វើពិតប្រាកដ យ៉ុនហ្គីក្តាប់មាត់ទប់កំហឹងជាមួយក្មេងល្អិតម្នាក់នេះ បន្ទាប់មកគេក៏អង្គុយចុះវិញ ។

    " ពេលណានាងឈប់ហាស៎ ? "
    " ហើយចុះពេលណាបងទទួលស្គាល់ការពិត ? "
    " និយាយស្អី ? "
    " ព្រមទទួលស្គាល់ការពិតទៅ ហើយចាប់ផ្តើមសារជាថ្មីទាន់ពេលនេះមានអ្នកចង់ញ៉ែបង " រ៉ូសុីបូញមាត់ដាក់យ៉ុនហ្គី
    " ការ៉េមនឹងរលាយអស់ហើយ " អ្នកកម្លោះធ្វើពើរជាលែងខ្វល់ជាមួយសម្តីរបស់នាងហើយបន្ទាប់មកគេក៏ទាញទូរស័ព្ទយកមកចុចធ្វើព្រងើយទុកអោយរ៉ូសុីអង្គុយពេបមាត់ញាំការ៉េមម្នាក់ឯង ពេបមាត់ព្រោះសម្តីមិនអាចចាក់ទម្លុះកំផែងទឹកកករបស់យ៉ុនហ្គីបាន ! តែមិនជាបញ្ហានោះទេកាលបើក្រាស់មិនទាន់មានសង្សារហើយក៏មិនទាន់ចូលរោងការមានន័យថាភាគរយនៃក្តីសង្ឃឹមនៅតែមាន >< ។

======================
អ្នកចង់អោយត៎ភាគ ❤ ឥឡូវគេត៎អោយហើយ ❤

ChaeMin-ឆេមីន🥀

🪐 សន្សុំចិត្តស្នេហ៍ 🪐 [ រដូវកាលទី 2 ]Where stories live. Discover now