ភាគទី 2 : ក្តីសុខជាមួយមនុស្សដែលយើងលួចស្រលាញ់

212 9 6
                                    

យ៉ុនហ្គីកំដរស្រីមាឌល្អិតចរិកមិនចេះធំញាំការ៉េមទាល់តែអស់ពីតុរលីង បន្ទាប់មកគេក៏គឹតលុយហើយក៏បបួលនាងបែកផ្លូវរៀងខ្លួន ។ តែនៅពេលដែលដើរចេញពីហាងរ៉ូសុីអោបដើមដៃយ៉ុនហ្គីជាប់

     " ណែបានហើយល្មមទៅផ្ទះហើយ "
     " ជិតយប់ហើយចង់អោយអាមីនមកសំពងក្បាលយើងរឺយ៉ាងមិច "
ជីមីនជាមនុស្សដែលស្រលាញ់ប្អូនស្រីណាស់តែឃើញប្អូនចូលផ្ទះយប់ជ្រៅអ្នកដែលដើរជាមួយប្អូនស្រីគេនុង៎ប្រុងខ្លួនទៅជាមនុស្សទៀតលទ្ធភាពបែកក្បាលមានភាពរយច្រើនណាស់ ។

     " បងជូនខ្ញុំទៅផ្ទះទៅអញ្ចឹង ! "
     " ជើងជាប់គ្នារឺយ៉ាងមិចបានអោយខ្ញុំជូនទៅ ? "
     " ជាប់តាំងពីយូហើយ ! បេះដូងក៏ជាប់ដែល "
ស្តាប់នាងនិយាយហើយបេះដូងរបស់យ៉ុនហ្គីក៏លោតឡើងខុសចង្វាក់ បេះដូងប្រតិកម្មរហ័សបែបនេះប្រហែលបេះដូងទឹកកកកំពុងចាប់ផ្តើមចង់រលាយតឹចៗហើយមើលទៅ ។ យ៉ុនហ្គីសម្លឹងមុខរបស់នាងទាំងអារម្មណ៍ចម្លែកតែបានត្រឹមភ្លែតក៏ដកក្រសែរភ្នែកចេញមកវិញព្រោះមិនចង់អោយហួសព្រុំដែនជ្រៅជ្រួសជាងនេះ ។

     " បានហើយឈប់ទៅ ! គ្មានសង្ឃឹមទេ "
     " យើងគ្មានឡានជូនទៅទេ នាងជិះតាក់សុីទៅវិញទៅ " គេវាសដៃរបស់នាងចេញបន្ទាប់មកក៏ដើរចេញធ្វើព្រងើយ យ៉ុនហ្គីរស់នៅសាមញ្ញខ្លាំងណាស់សូម្បីតែឡានក៏មិនជិះផងតែគេក៏មានម៉ូតូធំមួយ ។ យ៉ុនហ្គីដើរទៅរកម៉ូតូបន្ទាប់ពីទៅដល់គេក៏ទាញមួកយកមកពាក់ ស្ថិតក្នុងរូបរាងបែបនេះគេសង្ហារណាស់អាយុច្រើនបន្តិចតែខាបព្រលឹងស្រីៗ

     " បងយ៉ុនឈប់សិន " រ៉ូសុីរត់ទៅរកយ៉ុនហ្គី
     " យ៉ាងមិចទៀតហើយ "
     " ជូនខ្ញុំទៅផ្ទះបន្តិចមកមិនហ៊ានជិះតាក់សុីទេ "
     " តែយើងឃើញឯងជិះតាក់សុីមក "
ពេលដែលនាងមកដល់គេឃើញនាងចុះពីលើតាក់សុីច្បាស់ណាស់ នៅពេលនោះជើងគេដូចគ្មានចលនារត់មិនទាន់ មិនអញ្ចឹងនាងប្រហែលជាគ្មានសំណាងមកក្រឡុកគេបែបនេះទេ

     " មេឃជិតយប់ហើយ ខ្ញុំខ្លាច " នាងធ្វើមុខគួរអោយអាណិត
     " ខ្ញុំគ្មានមួកពីរទេជិះម៉ូតូអត់មួកប៉ូលីសចាប់ "
     " យ៉ាងច្រើនខ្ញុំបង់លុយអោយប៉ូលីសចុះ "
     " ក្បាលនឹងរឹងជាងពីដែកថែបទៀត " យ៉ុនហ្គីគ្រវីក្បាលគេកាន់តែចង់ឃ្លាតឆ្ងាយនាងកាន់តែចង់ចូលកៀកជិតគេប្រើគ្រប់វិធីបែបបទធ្វើយ៉ាងណាអោយបានក្បែរគេទាល់តែបាន ។ យ៉ុនហ្គីប្រកាន់គំនិតតែម្យ៉ាងគេមិនចង់លូតលាស់លើដីចាស់ម្តងទៀតគេដឹងពីចិត្តគំនិតរបស់រ៉ូសុីហើយបើនាងមិនបានគឹតអីមិនមេនថានាងចំណាយពេលជាមួយគេយ៉ាងនេះទេព្រោះតែមិនចង់ជាន់ដានឈឺចាប់ទើបគេចង់ឆ្ងាយ

You've reached the end of published parts.

⏰ Last updated: Oct 13, 2021 ⏰

Add this story to your Library to get notified about new parts!

🪐 សន្សុំចិត្តស្នេហ៍ 🪐 [ រដូវកាលទី 2 ]Where stories live. Discover now