ភាគ៣
"ឯងជាស្អី ចង់មកនៅផ្ទះយើងfreeនោះអាល្អិត?"ជុងគុកជ្រួញចញ្ចើមចូលគ្នាទាំងមុខងាប់
"ជាម្ចាស់ជីវិតរបស់ចនជុងគុក"
"ឯងជាម្ចាស់ជីវិតយើងតាំងពីពេលណា?"ជុងគុកទាញអាល្អិតមកពិតនឹងទ្រូងមួយទំហឹង
"ពេលណាក៏បាន!"ថាហើយអាល្អិតរើចេញពីជុងគុក ដើរគូទឡើងងរខ្មើតសំដៅទៅបន្ទប់របស់ជុងគុក។
"ឯងចង់ទៅណា?"
"ទៅបន្ទប់................គេង"
"តែនឹងជាបន្ទប់គេងរបស់យើង!"
"បន្ទប់គេងរបស់លោកក៏ដូចជាបន្ទប់គេងរបស់ខ្ញុំ"
"ចូលដេកបន្ទប់របស់យើង ប្រយ័ត្នយើងរំលោភយកកូនប្រើ..~~"ជុងគុកឱនមកខ្សឹបក្បែរត្រចៀកអាល្អិតស្រាលៗ ទាំងញញឹមឌឺអាល្អិតតិចៗលើផ្ទៃមុខ។
"ចូលដេកបន្ទប់របស់យើង ប្រយ័ត្នយើងរំលោភយកកូនប្រើ..~~"
"ឯងថាតាមយើងហ្ហេស?"ជុងគុកឆេះដុំមួយរំពិចពេលឮអាល្អិតនិយាយតាមខ្លួន
"លោកថាតាមខ្ញុំហ្ហេស?"
"អាក្មេងពូកែឌឺ ពូកែផ្គើន មុខឡេឡឺ"
"លោកពូកែខឹង ពូកែសម្លុត មុខងាប់"
"ជួបមុនដំបូងធ្វើមុខស្លូតៗ មិននិយាយស្ដី តែការពិត ពូកែតមាត់ចំណាប់"ជុងគុកទាញអាល្អិតមកជិត រឹតគេក្នុងរង្វង់ដៃយ៉ាងណែន ក្មេងនេះបើមិនប្រដៅឲ្យស្គាល់ថ្នាំខ្លាំងម្ដងទេ ក្បាលរឹងកាន់តែខ្លាំង។
"ជួបមុនដំបូងធ្វើមុខស្លូតៗ មិននិយាយស្ដី តែការពិត ពូកែតមាត់ចំណា....."
"ផាច់ៗៗ👋🤚🖐️"កូនទេពមច្ឆានិយាយតាមជុងគុកមិនទាន់ចប់ផង ត្រូវជុងគុកចាប់បែរគូទ ហើយទះគូទគេផាច់ៗមិនដឹងជាប៉ុន្មានដៃ ដល់ថ្នាក់អាល្អិតរលីងរលោងទឹកភ្នែក វិនាទីបន្ទាប់ក៏យំហ៊ូ រត់ទៅក្នុងបន្ទប់បាត់។
"ឲ្យរាងថ្ងៃក្រោយ!"ជុងគុកតាមមើលអាល្អិតរត់ចូលបន្ទប់ផុត ទើបដើរទៅជិតទូរទឹកក រកមើលភេសជ្ជៈបន្សាបស្រា ហើយយកមកផឹកនៅលើសាឡុងទទួលភ្ញៀវ។
YOU ARE READING
💍 MERMAID 🐬 (ចប់)
Short Storyជីមីន×ជុងគុក ជុងគុក: បងស្រលាញ់អូន មិនខ្វល់ថាអូនជាអ្វី ជីមីន:អូនជាម្ចាស់ជីវិតរបស់បង