ភាគ១
"អាយ៎!!!...."Meylangស្រែកចាច ផ្ងារខ្លួនមកក្រោយមួយទំហឹងតាមកម្លាំងដៃទេពមច្ឆាតូច
"ឯងធ្វើឆ្កួតស្អីហ្នឹង??"ជុងគុកបម្រុងជួយលើកMeylangឲ្យក្រោកឈរ តែអាល្អិតឈរពាំងពីមុខមិនឲ្យជួយ។
"លោកប្រធាន..ហ៊ឹកៗ..."Meylangធ្វើពុតជាយំ ងើបអង្គុយមិនរួចដើម្បីឲ្យជុងគុកមកជួយលើកខ្លួន តែមិនបានផល ដោយសារអាក្មេងសក់ក្រហមពាំងមុខហើយនៅសម្លក់ប្រធានរបស់នាងទៀត។
"ជៀសចេញ!!"ជុងគុកដេញអាល្អិតឲ្យចេញ តែក្មេងតូចមិនត្រឹមតែមិនចេញ គេងើបមុខពើងទ្រូងដាក់រាងក្រាស់ ចាត់ទុកសម្ដីជុងគុកនិយាយអម្បាញ់មិញជាខ្យល់ហោះកាត់ត្រចៀក។
"អាក្មេងក្បាលរឹង!!"ជុងគុកបុកអាល្អិតមួយទំហឹង ហើយឱនជួយលើកMaylangឲ្យក្រោក មុននឹងឲ្យនាងចេញទៅក្រៅ ព្រោះនាយមានរឿងជម្រះបញ្ជីជាមួយអាក្មេងសក់ក្រហមមួយនេះO_o
"ឯងមានសិទ្ធិអីមកបោចសក់លេខាយើង?"ជុងគុកសម្លត់រាងតូចចង់បែកត្រចៀក តែកូនទេពមច្ឆាមិនខ្ចីឆ្លើយ គិតតែបើកភ្នែកម៉ក់ៗដាក់នាយ ធ្វើមុខអញ្ចឹង អ្នកណាដាច់ចិត្តប្រើហិង្សាដាក់ទៅលោក។
"ហើុយ!!! "ជុងគុកដកដង្ហើមធំ ងាកមុខចេញ មិនចង់ឃើញមុខស្លូតៗរបស់អាល្អិតនេះទេ វាធ្វើឲ្យគេទន់ចិត្តយ៉ាងចម្លែក។
"ដៃណាបោចសក់លេខារបស់យើង? លាតមក! យើងកាត់ឲ្យត្រីស៊ី"
"........."អាល្អិតមិនមាត់ លាតដៃស្ដាំបង្ហាញជុងគុក
"ឯងផ្គើនហ្ហេស៎?"ជុងគុករឹតតែម៉ួម៉ៅ ក្ដៅក្រហាយ នាយខំប្រឹងដកដង្ហើមវែងៗ ដើម្បីកុំឲ្យស្ទះទ្រូង ម៉េចក៏តឹងទ្រូងម្លេះពេលនិយាយជាមួយអាក្មេងសក់ក្រហមនេះម្ដងៗ ជុងគុកបន្ធូរក្រវ៉ាត់.ក.បន្តិច រួចទើបចាប់ផ្ដើមនិយាយទៅកាន់កូនទេពមច្ឆា៖
"រឿងចិញ្ចៀន! ឯងដោះស្រាយជាមួយម៉ាក់យើងទៅ"ជុងគុកស្មុគរឿងអាល្អិតនេះពេក ទើបគេខ្ជឹលនិយាយ ឲ្យអាល្អិតសក់ក្រហមនេះយកចិញ្ចៀនឲ្យម៉ាក់គេដោយផ្ទាល់ ហើយប្រាប់ម៉ាក់របស់គេថាបានមកពីណាដោយខ្លួនឯង គេថុញទ្រាន់ពេញទំហឹងហើយ ក្មេងស្អីក៏ពិបាកនិយាយគ្នាម្លេះ។
YOU ARE READING
💍 MERMAID 🐬 (ចប់)
Contoជីមីន×ជុងគុក ជុងគុក: បងស្រលាញ់អូន មិនខ្វល់ថាអូនជាអ្វី ជីមីន:អូនជាម្ចាស់ជីវិតរបស់បង