Ep 6 : យើងចង់រំលោភឯង

625 58 0
                                    

<< មែនហើយអា kook មានរឿងអី >> Yoongi សួរទាំងមើលមុខរាងក្រាស់

<< គឺគ្មានអីទេ..ឆាប់ញុាំទៅ >> Jungkook មិននិយាយច្រើនហើយក៏នាំគ្នាញុាំបាយទៅ

<< យើងរកទៅរកអុសសិនហើយ >> Yoongi ក្រោយញុាំបាយហើយក៏ក្រោកឡើង

<< យើងទៅដែរ >> Jimin និយាយទាំងងើបឈរជាមួយ Yoongi

<< ឯងមិនទៅទេហេស៎ >> Yoongi សួរទៅកាន់រាងក្រាស់

<< អត់ទេ >> Jungkook

<< ចឹងយើងទៅសិនហើយ..ទៅមើល Tae ផងតោះJimin >> Yoongi និយាយចប់ក៏ដើរទៅជាមួយ Jimin ហើយរាងក្រាស់ក៏ដើរទៅរករាងតូចទាំងកាន់នំខ្លះៗ

នៅក្រោមដើមឈើមួយរាងតូចកំពុងអង្គុយម្នាក់ឯងគិតពីនេះពីនោះ

<< ញុាំទេ >> Jungkook ដើរមកហុចនំឱ្យរាងតូចនឹងដាក់ខ្លួនអង្គុយជិតគេទាំងញញឹម

<< .. .. .. >> Taehyung មិននិយាយបែរមុខចេញ

<< យើងសុំទោស..ឈប់ខឹងទៅ >> Jungkook ដាក់នំជិតរាងតូចហើយនិយាយបែបទន់ភ្លន់

<< ... ... >> Taehyung ស្ងាត់ដដែល

<< Tae..យើងសុំទោសពិតមែន..បើយើងនិយាយ
ទៅប៉ះពាល់ដល់អារម្មណ៍ឯង..យើងសុំទោសឈប់ខឹងទៅ >> Jungkook ក្រសោបមុខរាងតូចបែរមកគេ

<< ... ... >> Taehyung ស្ងាត់ដដែល

<< យើងសុំទោស..ឆ្លើយនឹងយើងមកកុំស្ងាត់បែបនេះអី >> Jungkook ទម្លាក់ទឹកមុខចុះហើយដកដៃចេញពីមុខរាងតូចមកហែងនំញុាំម្តង

<< ហាមាត់ .. សុំអង្វរ >> Jungkook និយាយសឹងតែស្រក់ទឹកភ្នែកឯរាងតូចក៏ព្រមហាឱ្យនាយបញ្ចុកនំព្រោះអាណិត

<< យើងសុំទោស..ឈប់ខឹងទៅ >> Jungkook និយាយទាំងបញ្ចុកនំរាងតូច

<< ឈប់ញុាំហើយ >> Taehyung និយាយចប់ក៏បែរទៅម្ខាង

<< សុំទោស សុំទោស សុំទោស សុំទោស សុំទោសសុំទោស សុំទោស សុំទោស សុំទោស សុំទោសសុំទោស សុំទោស សុំទោស សុំទោស សុំទោសសុំទោស សុំទោស សុំទោស សុំទោស សុំទោសសុំទោស >> Jungkook និយាយពាក្យសុំទោសទៅរាងតូច

<< សុំទោសធ្វើអី..ឯងមិនបានខុស >> Taehyung បែរមកនិយាយដាក់នាយវិញទាំងទឹកមុខរាបស្មើ

មិត្តសំណព្វWhere stories live. Discover now