Ep : 8 សុំទោស

612 58 0
                                    

រាងតូចបានចុះមកវិញហើយទាញប្រអប់ថ្នាំទុកសម្រាប់លាងរបួសឱ្យរាងក្រាស់ឯរាងក្រាស់វិញក៏សំងំមើលមុខរាងតូច

<< រួចហើយ >> Taehyung និយាយហើយរៀបចំប្រអប់ថ្នាំទុក

<< អរគុណ >> Jungkook គេក៏រាងស្វាងហើយដែរ

<< មិនអីទេ..ហើយឯងឃ្លានទេ >> Taehyung ញញឹមទៅកាន់រាងក្រាស់

<< សុំទោស >> Jungkook មិនបានតបតែក៏និយាយពាក្យសុំទោសទៅវិញ

<< សុំទោស ?? >> Taehyung ភ្ញាក់បន្តិចនេះនៅសុខៗមកសុំទោសគេយ៉ាងម៉េច

<< សុំទោសដែលយើងបានបំពានឯង..សុំទោសដែលយើងស្រឡាញ់ឯង..សុំទោសដែលយើងហាមខ្លួនឯងមិនបាន..សុំទោសគ្រប់យ៉ាង >> Jungkook និយាយទាំងឱនមុខចុះ

<< Jungkook ស្តាប់យើងណា៎..ឯងមិនអាចស្រឡាញ់ទេព្រោះយើងជាប្រុសដូចគ្នាហើយឯងកុំគិតច្រើនអីដឹងត្រឹមថាយើងស្រឡាញ់..មិត្តភក្តិ >> Taehyung ញញឹមតិចៗ

<< មិត្តភក្តិ ?? >> Jungkook បានត្រឹមខកចិត្តនេះពេលដែលរាងតូចនិយាយស្រឡាញ់មកគេគឺត្រឹមតែជាមិត្តមែនទេ

<< មែនហើយ >> Taehyung ញញឹម

<< អញ្ចឹងឯងឱ្យថើបធ្វើអី ? បឺតមាត់ឯងធ្វើអី ? គេងឱបឯងធ្វើអី ? >> Jungkook និយាយឡើងទាំងមើលមុខរាងតូច

<< ក៏ព្រោះតែឯងជាមិត្ត..ហើយយើងក៏មិនចង់បាត់បង់មិត្តភាពទើបមិនដេញដោលច្រើន >> Taehyung តបទៅវិញទាំងមុនខ្លាចចិត្តរាងក្រាស់ឡើយ

<< ឯងស្រឡាញ់ស្រី >> Jungkook សួរទៅរាងតូច

<< តាមពិតទៅយើងមានមនុស្សក្នុងចិត្តហើយ >> Taehyung និយាយហើយក៏ដើរទៅផ្ទះបាយតែគេមិនដឹងថាពាក្យមិញនេះធ្វើឱ្យបេះដូងរបស់រាងក្រាស់ឈឺខ្ទោកៗនោះទេ

រាងក្រាស់គាំងធ្មឹងនិយាយលែងចេញហើយមិនយូរប៉ុន្មានរាងតូចក៏លើកបបរមក2ចាននិងដាក់លើតុអាហារ

<< Jungkook ទៅញុាំបបរសិនមក >> Taehyung ញញឹមដើរទៅប្រាប់រាងក្រាស់

<< យើងទៅវិញហើយ >> Jungkook មិនតបបែរជានិយាយថាចង់ទៅវិញធ្វើឱ្យរាងតូចចងចិញ្ចើមជាខ្លាំង

មិត្តសំណព្វWhere stories live. Discover now