បន្ទាប់ពីចំណាយពេលសំងំលេងស្ទាបអង្អែលសាច់ដុំមាំធំៗអស់មួយសន្ទុះធំចេះតែឆ្ងល់ថាហេតុអ្វីបានជាយូរៗលែងឮគេតប ដល់អោនមើលក៏ឃើញថា នាយតូច លក់បាត់ទៅហើយ ចេះមកស្ទាបខ្លួនទាល់តែគេងលក់បែបនេះទៅកើតចំមែនហើយក្មេងម្នាក់នេះ ចង់ទុកគេឱ្យនៅតែម្នាក់ឯងទៀតហើយ ។
អ្នកកម្លោះ សកដៃទៅចាប់កាន់ដៃ នាយតូច ជាប់ បិទភ្នែកបន្តិចចូលទៅតាមឆាឆៅគេដល់ក្នុងសុបិនឯណោះ ប៉ុន្តែកន្លែងដែលខ្លួននាំគេទៅលើកនេះគឺជា « ព្រះរាជវាំង ចនឌីម៉ាធីស » ។
« មកដល់ហើយ » Jungkook អោនទៅខ្សឹបប្រហើរៗក្បែរត្រចៀករបស់គេ ដកដៃចេញពីលើស្មារបស់គេប្តូរជាដើរទៅឈរទលមុខគេជំនួសរង់ចាំឱ្យគេបើកភ្នែកឡើងមក ។
« អ៊ុះ!! អូយ!! លោក លស់ព្រលឹងខ្ញុំអស់ហើយ » Tae ភ្ញាក់ស្ទើរតែផ្ងារក្រោយ ព្រោះតែគេលេងមកឈរចំៗពីមុខបែបនេះអ្នកណាមិនភ្ញាក់?? ទោះជាសង្ហារក៏ដោយក៏ភ្ញាក់ដែរ ។
« ស្អាតទេ?? »
« Wow!!! នៅកន្លែងណានិង?? ស្អាតខ្លាំងណាស់ ខ្ញុំនឹកស្មានមិនដល់ឡើយថាលោកស្គាល់កន្លែងស្អាតៗបានច្រើនដល់ថ្នាក់នេះទេ »
« បើចូលចិត្តខ្ញុំនិងឧស្សាហ៍នាំមក »
« ពិតណា?? ជូនមករាល់ថ្ងៃក៏បានដែរ » នាយតូច ញញឹមចេញមកយ៉ាងស្រស់សកដៃទៅអោបដើមដៃគេដើរទៅដំណើរជាមួយគេទាំងភ្នែកនៅរវល់មើលទេសភាពជាមួយព្រះរាជវាំងដ៏ស្រស់ស្អាតសឹងតែមិនដកភ្នែកចេញតែម្តង ។
« ចូលមកព្រះរាជវាំងគួរតែស្លៀកពាក់ឱ្យសមបន្តិច នេះកញ្ចក់មើលទៅ » បញ្ចប់ប្រយោគ Jungkook ក៏សកដៃទៅបិទភ្នែករបស់ នាយតូច ផ្លាស់ប្តូរសម្លៀកបំពាក់ឱ្យគេពីសាមញ្ញទៅជាឈុតរបស់ម្ចាស់ប្រុសជំនួសវិញ ហើយក៏បង្វែរគេឱ្យទៅមើលកញ្ចក់ម្តង ។
« ស្អាតខ្លាំងណាស់ » Tae បន្លឺឡើងតិចៗ ឯដៃកំពុងស្ទាបសម្លៀកបំពាក់ដែលកំពុងតែបំពាក់នៅលើដងខ្លួន វាដូចជាសម្លៀកបំពាក់កាលពីសម័យមុនៗ អា៎!! នៅមានសក់វែងស្បៃបាំងមុខទៀតផង ហិកៗ ស្អាតខ្លាំងណាស់ ។
YOU ARE READING
Zero O'Clock (Complete)
Romanceគេជាមនុស្សប្រុសដ៏សែនចម្លែក គេមានអ្វីម្យ៉ាងនៅក្នុងខ្លួនដែលមនុស្សធម្មតាគ្មាន ។ គេមានថាមពលចង់ធ្វើអ្វីក៏បានតាមដែលចិត្តគេចង់ ទោះគេមិននិយាយក៏ដោយ គ្រាន់តែគិតអ្វីដែលគេចង់បានគេក៏បានភ្លាម ។ តែអ្វីដែលអ្នកទាំងអស់គ្នាមិនទាន់ដឹងនោះគឺ ជារៀងរាល់ម៉ោង 12 ថ្ងៃត្រង់គេត...