+ Warning 🔞
សុំអាធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យ« ឈប់គិតច្រើនទៅ » Jungkook ដើរបកមកខាងក្រោយវិញ អោនមុខទៅថើបសៀតផ្ការបស់គេមួយខ្សឺតស្រាលៗ សឹមលូកដៃទៅកៀកចង្កេះ នាយតូច បណ្តើរគេដើរចូលទៅខាងក្នុងព្រមជាមួយគ្នា ។
« លោក..ខ្ញុំដូចជា... » Tae បែរមុខទៅនិយាយជាមួយគេទាំងជ្រួញចញ្ចើម ចង់សួរគេដោយសារតែគិតថាគេអាចនឹងដឹង តែគេក៏កាត់សម្តីនិយាយបន្លប់ទាំងមិនទាន់បានស្តាប់ផងថាខ្លួនចង់សួរពីអ្វី ។
« គ្មានអ្វីទេ មកអង្គុយទីនេះមក » គេប្រកែកឡើងម្តងទៀត ហើយក៏សកដៃទៅចាប់កាន់ដៃតូចស្រឡូននាំគេទៅកន្លែងទោង ប្រាប់គេឱ្យអង្គុយចុះដោយមានខ្លួននៅឈរចាំយោលពីក្រោយទោង ។
នាយតូច ងើយមុខទៅសម្លឹងមើលគេបន្តិច រួចទើបដាច់ចិត្តដាក់ខ្លួនអង្គុយលើទោង ដាក់ដៃទៅកាន់ខ្សែទោងមាំធំមានផ្កាលម្អយ៉ាងស្រស់ស្អាត តែមិនបានប៉ុន្នានផងអ្នកនៅខាងក្រោយក៏លូកដៃមកដាក់ពីលើក្តោបទាំងដៃក្តោបទាំងខ្សែទោង មុននឹងចាប់យោលវាតិចៗ ។
" អ្នកអង្គម្ចាស់!!! "
« អា៎!!! » នាយតូច លើកដៃមកខ្ទប់ត្រចៀកបិទភ្នែកដកដង្ហើមចេញចូលញាប់ៗស្អេក ខំប្រឹងសម្រួលអារម្មណ៍កុំឱ្យគិតពីទិដ្ឋភាពដែលខ្លួនមើលឃើញពេញៗភ្នែកអម្បាញ់ ពេលវាមកបញ្ចាំងឱ្យឃើញយ៉ាងច្បាស់បែបនេះ ខ្លួនបុកពោះភ័យមិនស្ទើរឡើយ ។ តែថា...គេឃើញអ្វី??
« Tae?? មើលមកខ្ញុំ »
« ហ៉ឹកៗ...លោក...ខ្ញុំៗ...ហ៉ឹកៗ » Tae រុលខ្លួនទៅអោបគេទាំងយំសសឹក សកដៃទៅឱបចង្កេះគេ បិទភ្នែកជ្រុបមុខជាប់និងទ្រូងរបស់គេមិនងើបនោះឡើយ ទើបគេសកដៃចុះទៅខាងក្រោមគន្លាក់ជង្គង់របស់ជើងតូចស្រឡូនលើកបីកាយតូចច្រឡឹងដើរសម្តៅទៅរកគ្រែដែលមានស្បៃពណ៌.សរុំបិទជិតឈឹង ។
« អស់អីហើយណា៎ »
« លោក?? ហេតុអ្វីក៏ខ្ញុំ...អឹប!! » មិនចាំឱ្យគេសួរនាំអ្វីបានទាន់ Jungkook ក៏អោនទៅថើបបំបិតបបូរមាត់គេបឺតជញ្ជក់សាច់ផ្នែកខាងលើផងខាងក្រោយផង រួចក៏រុញគេផ្តួលទៅលើពូកទាំងបបូរមាត់នៅខាំច្បូតបបូរមាត់ នាយតូច មិនព្រមឈប់ព្រោះតែគេមិនព្រមថើបតប.តមកវិញ ។
YOU ARE READING
Zero O'Clock (Complete)
Romanceគេជាមនុស្សប្រុសដ៏សែនចម្លែក គេមានអ្វីម្យ៉ាងនៅក្នុងខ្លួនដែលមនុស្សធម្មតាគ្មាន ។ គេមានថាមពលចង់ធ្វើអ្វីក៏បានតាមដែលចិត្តគេចង់ ទោះគេមិននិយាយក៏ដោយ គ្រាន់តែគិតអ្វីដែលគេចង់បានគេក៏បានភ្លាម ។ តែអ្វីដែលអ្នកទាំងអស់គ្នាមិនទាន់ដឹងនោះគឺ ជារៀងរាល់ម៉ោង 12 ថ្ងៃត្រង់គេត...