" ភាគទី13 ''

594 78 2
                                    


@ពេលល្ងាច

« បងលេងអីហ្ហឹម?» ថេយ៉ុងដែលកំពុងតែដើរដោយ
មានជុងហ្គុកកាន់ដៃនោះក៏បន្លឺឡើងទាំងឆ្ងល់ ព្រោះ
គេកំពុងតែដើរលេងសុខៗជុងហ្គុកក៏អូសដៃមកផ្ទះវិញ
ហើយប្រាប់ឲ្យគេប្ដូរសម្លៀកបំពាក់ទៀតផង ឥឡូវ
នេះភ្នែកទាំងសងខាងរបស់គេក៏ត្រូវបានរាងក្រាស់
យកក្រណាត់.សមកចងហើយអូសដៃមកក្រៅ
នេះ...ចង់ស៊ុបប្រាយស៍អីមែនទេ?

« ចាំបន្តិចទេ ជិតដល់ហើយ!!»ជុងហ្គុកញញឹមតិចៗ
កាន់ដៃបណ្ដើររាងតូចមកកន្លែងដែលខ្លួនបានរៀបចំ
យ៉ាងពិសេសដោយខ្លួនឯង ហើយកាលដែលមក
ជេជូនេះគោលបំណងរបស់នាយគឺចង់ធ្វើបែបនេះឯង
ដំបូងគិតថាចង់ធ្វើវាឡើងនៅថ្ងៃចុងក្រោយ មុននិង
ពួកគេទៅសេអ៊ូលវិញតែឃើញមុខតូចៗនោះ ចេះតែ
ទ្រាំមិនបានតែម្ដងទៅ

« បើកភ្នែកបានហើយ!!» ថារួចជុងហ្គុកក៏ប្រលែង
ដៃពីរាងកាយរបស់ថេយ៉ុងទុកឲ្យគេជាអ្នកស្រាយ
ក្រណាត់បិទភ្នែកនោះដោយខ្លួនឯង

« ហ្ហឹម? យ៉ាងម៉េចហ្នឹង..?» ថេយ៉ុងឈរគាំងភ្លឹក
សម្លឹងមើលទៅទិដ្ឋភាពនៅខាងមុខខ្លួនជាមួយនិង
បុរសជាទីស្រឡាញ់ដែលកំពុងឈរញញឹមមើលមក
កាន់ខ្លួន បបូរមាត់តូចក៏ញែកញញឹមចេញមកដោយ
ភាពរីករាយបូករួមជាមួយនិងអារម្មណ៍រំភើបរកថាមិន
ត្រូវ គេយំឥឡូវហើយនៀក ㅜㅜ

នៅខាងមុខវាជាតុអាហារបែបសាមញ្ញៗនៅមាត់
ឆ្នេរ ផ្លូវដែលគេកំពុងដើរនេះមានផ្កាកូឡាបពណ៍ក្រហមស្រស់រោយជាផ្លូវ ភ្លើងទៀនអបសងខាង នៅលើតុមានស្រាក្រហមជាមួយនិងភ្លើងទានក្រអូបជះក្លិនមក ប៉ុន្តែនៅជុំវិញខ្លួនគេនោះជាភកលើងពណ៍ពងមាន់ស្រាលដែលបើកបញ្ចាំមកភ្លឺចិញ្ចាច មកព្រមជាមួយនិងរូបថតដែលគេបានថតកាលពីថ្ងៃមិញនេះជាមួយនិងជុងហ្គុកដាក់ព្យួរតាមខ្សែរតូចៗយ៉ាងស្រស់ស្អាត...

( អាចមើលរូបហើយ ស្រម៉ៃបាន 😂💖)

   ( អាចមើលរូបហើយ ស្រម៉ៃបាន 😂💖)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ប្រុសកំណាន់ម្ចាស់បេះដូង Where stories live. Discover now