ភាគ២

198 18 0
                                    

"អេ ម៉ាន់ អាកេងមានរឿងហើយវើុយ" ផាម រត់ចេញមក រកម៉ាន់ទាំងប្រញាប់។
"មានរឿងអី មុននេះហ៊ាព្រែមរបស់កេង តេមករកដែរថាមិនទាម់ដល់ផ្ទះទេ"
"ហ្នឹងហើយព្រោះកេងត្រូវ លោកពុធ ចាប់យកទៅហើយ"
"អេ!!!!"
"ចុះមិចទើបប្រាប់ហើយមិនជួយគ្នាផង"
"យើងមិនដឹងជួយយ៉ាងមិចទេលោកពុធ ជាម៉ាហ្វៀណាឯង ជាម្ចាស់ទីនេះទៀតយើងស្លន់អស់ហើយណាមួយយើងរកឯងមិនឃើញ ហឹកហឺុ អាកេងយ៉ាងមិចទៅហើយទេឯង" ផាម យំ ភ្លាមៗគេមិនដឹងធ្វើយ៉ាងណាពេលទៅជាបែបនេះ ម៉ាន់ក៏អន្ទះសារមិនចាញ់គ្នាដែរ។
"ប្អូនម៉ាន់មែនទេ?" ព្រែម រត់មករកក្មេងប្រុសពីរនាក់ដោយស្មានៗដឹងហើយថាប្រហែលមានម្នាក់ជាមិត្តនិងកេង។
"បាទ ហ៊ាព្រែម កេងគឺ..."
"កេងយ៉ាងមិច?"
"គឺ..." ម៉ាន់ មិនដឹងជាប្រាប់បែបណារីឯផាម ក៏កំពុងតែយំទៀត។
"គឺ កេងត្រូវ ...ត្រូវម៉ាហ្វៀម្ចាស់ទីនេះនាំទៅហើយ"
"ហេ!!!!"
"ហ៊ា យើង ធ្វើ ហឹក មិចទៅ? " ផាម សួរទៅព្រែម ដែលកំពុងឈររន្ធត់ ចិត្តមិនស្ទើរ។
"យើងទៅជួយកេងទៅល្អទេ?" ម៉ាន់ សួរ។
"តែ...ហឹកចូលទៅមិចទៅ?"
"កេងហឹក ហឺុ កេង" ព្រែម ទន់ជើង ពេលមិនដឹងគិតយ៉ាងណា ធ្វើអោយម៉ាន់និងផាម ប្រញាប់មកទាញដៃសងខាងទប់មិនអោយដួល។
"កុំទាន់អាល់កើតអីហ៊ា" ម៉ាន់ លួងលោម ព្រែម តែ មានទឹកមុខតឹងតែងដូចគ្នា។
"ម៉ាន់...ខ្ញុំទៅបង្វែដានគេទៅហើយហ៊ាព្រែម លួចចូលទៅក្នុងទៅ តែមិនដឹងនៅបន្ទប់ណាទេ"
"ជាបន្ទប់វីអាយភី មិនខានទេ" ព្រែម តបទាំងទឹកមុខបារម្ភ។
"តែហ៊ា មិនមែនមានតែមួយទេ" ម៉ាន់ តបទាំងទឹកមុខមិនសូវសម។
"តែបន្ទប់ធំរបស់ថៅកែ!" ផាម លើកឡើងមកភ្លាម បន្ទប់ត្បិតតែជាវីអាយភីតែបន្ទប់របស់ លោកពុធ ច្បាស់ជាល្អជាងបន្ទប់វីអាយភីធម្មតា។
"តោះទៅ" និយាយគ្នារួចពួកគេក៏ទៅធ្វើតាមផែនការ ដោយផាម ធ្វើទៅនិយាយបញ្ឆោតអ្នកយាម ហើយម៉ាន់និងព្រែមក៏លួចចូលទៅខាងក្នុង។
ព្រែម និងម៉ាន់ ចែកផ្លូវគ្នាតាមរក ព្រែមដើររកមើលបន្ទប់ណាដែលល្អក្រែងប៉ះត្រូវហើយក៏បានមកដល់មុខបន្ទប់វីអាយភីមួយដែលមានអ្នកយាមពីមុខ បែបនេះច្បាស់ជាមួយនឹងមិនខានទេ។
"ចៅហ្វាយនាំមកលើកនេះស្អាតណាស់ សិុចសីុទៀត" កូនចៅម្នាក់និយាយ។
"ដដែរទេចៅហ្វាយចាប់អារម្មណ៍មិនយូរទេ"
"អឹម...យើងទៅបន្ទប់ទឹកបន្តិច" កូនចៅម្នាក់ទៅបន្ទប់ទឹក ហើយជារឿងចៃដន្យទេដែលម្នាក់ទៀតកំពុងតែលើកទូរសព្ទនិយាយហើយដើរចេញពីទ្វាបន្ទប់បន្តិច វាជាឪកាសហើយ ព្រែម ដើរលប់ៗនិងបើកទ្វាបន្ទប់ដើម្បីចូលទៅក្នុង។
រាងក្រាស់ដៃលអាក្រាតពាក់កណ្តាលកំពុងតែអោនថើបអ្ន្ដកដែលដេក ឃើញភ្លាម ព្រែមបើកភ្នែកធំៗ។
"អាចង្រៃ ងើបចេញភ្លាម" ព្រែមទាញគេចេញដល់ដួលទៅលើការ៉ូ ហើយងាកមករកអ្នកលើគ្រែវិញក៏ស្រាប់តែគាំង។
"មិនមែនកេង"
"ឯងជាអ្នកណា?" មនុស្សស្រីស្រស់ស្អាត ទាញភួយមកបិទបាំងខ្លួនអាក្រាត។
"តាមពិត...អូយ" ព្រែម មិនទាន់បានបកស្រាយផងក៏ត្រូវច្របាច់កជាមុនហើយ។
"ឯង...កូននំប៉ាវមែនទេ?" វីនចាប់ផ្តើមបន្ធូរដៃវិញពេលបានឃើញមុខច្បាស់ ត្បិតតែច្រើនឆ្នាំហើយតែគេនៅមិនខុសពីមុនប៉ុន្មាន នៅតែគួរអោយស្រលាញ់ ថ្ពាល់ក៏ប៉ោងៗដូចដើម្បី ។
"នំប៉ាវ? អត់ទេ មិនមែនអ្នកលក់នំប៉ាវទេ សុំទោសខ្ញុំច្រឡំបន្ទប់ទេ"
"ហឹស ល្អណាស់"
"លោកវីន..." ស្រីស្អាត ដែលទាញកន្សែងមករុំខ្លួនរួចក៏ងើបមកតោងដៃវីន ឃើញមានឪកាស់ ព្រែមក៏ រៀបរឹករៀបពារត់ភ្លាមៗ បើនៅមានតែឆ្កួតហើយ។
"សុំទោសណាកុំប្រកាន់ខ្ញុំអី" ស្រែកហើយក៏ដាក់មេផាយភ្លាមៗ។
"ហើុយ កុំរត់កូននំប៉ាវ នែលែង!" វីន គ្រវៀសដៃស្រីស្អាត ដែលតោងជាប់ដោយអារម្មណ៍ធុញថតហើយប្រញាប់រត់តាមគេពិបាកណាស់ទម្រាំតែជួបវិញ គេមិនអាចអោយរត់ទៅបាត់ចឹងទេ។
"ចៅហ្វាយ"
"មិនបាច់សួរ តាមចាប់ក្មេងមិញភ្លាម"
"អ៎បាទ" កូនចៅទាំងពីរកំពុងតែលីលើដែរពេលសុខៗក្មេងរត់ចេញពីបន្ទប់យ៉ាងលឿនគេកំពុងតែនិយាយទូរសព្ទ័មិនបានជាចាប់អារម្មណ៍ផង ចៅហ្វាយចេញមកក៏មានទឹកមុខស្លន់ស្លោ ហើយប្រញាប់រត់ទៅ ទើបពួកគេក៏រត់ដូចគ្នា។
"ហឺ...គេរត់តាម សុំទោសហើយតើស ជួយកេងមិនបាននៅនាំទុកដាក់ខ្លួន" ព្រែម រត់យកមួយទំហឹងហើយក៏មកដល់កន្លែងដែលផាម កំពុងតែនិយាយគ្នាជាមួយអ្នកយាយ។
"ហឹស? អឹ បងខ្ញុំទៅហើយណា" ផាមរត់តាមព្រែម ហើយមានសំឡេងបញ្ជាអោយចាប់ព្រែមពិក្រោយសូម្បីអ្នកយាយមក៏តាមព្រែមនិងផាមដែរ។
"ហ៊ា កើតអីនឹង"
"ពួន ពួនសិនផាម" ផាម និង ព្រែម មកពួននៅពីក្រោយឡាន ហើយម្នាក់ៗដង្ហក់ចង់ដាច់ខ្យល់។
"ឯណាកេង និងម៉ាន់? " ផាម សួរខ្សឹបៗ
ព្រែម គ្រវីក្បាលជាសញ្ញាហើយទាំងពីរនាក់មានទឹកមុខពេបភ្លាម។
....

វិថីស្នេហ៍អ្នកលេងWhere stories live. Discover now