ភាគ៤

163 10 0
                                    

"ព្រោះថា..."
"ថា..."
"អាស្រ័យអាដ្ឋាន ក្លែងក្លាយ"
"អេ!!!"
"គ្រាន់តែអ្នករត់តុ មេកា មិនទាំងចាប់អារម្មណ៍ផងដាក់ទៅគ្មានអ្នកណាមកសើុបថាដាក់ពិតឬអត់ផង កុំភ័យអីផ្ទះយើងសុវត្តិភាព ហើយ" កេង និយាយយ៉ាងជឿងជាក់ ដូចគេ និយាយនៅបារគ្រាន់តែអ្នករត់តុ តូចតាចដាក់ក្នុងប្រវត្តរូបទៅ មេការក៏មិនចាប់អារម្មណ៍ផង វាគ្មានបញ្ហាស្រាប់ហើយ អោយតែកុំទៅធ្វើការទៀតគឺចប់ហើយ ដូចព្រែម និយាយក៏ត្រូវ ពួកគេមិនសំខាន់ដល់ថ្នាក់ត្រូវតាមរកទេ។
"អូយ វាប្រសើរណាស់ ហាសៗ" ម៉ាន់ សើចយ៉ាងរំភើយ ផ្ទះជួលក៏បានចេញមកដែរគ្មានបញ្ហាទៀតទេ។
"សម្រេចថាចប់បញ្ហាហើយ តែពួកយើងត្រូវរកការងារថ្មី" ផាម លើកឡើងភ្លាមៗ ហើយគ្រប់គ្នាយល់ស្រប។

សាលារៀន ...
កេង នៅក្នុងឈុតជានិស្សិតឆ្នាំទី២កំពុងតែទៅសាលារៀន ហើយមានរាងតូចស្រីម្នាក់នៅឈរចាំ។
"សួរស្តី សីុយ៉ា"

"អឹម" ស្រីស្អាតញញឹមតបទៅលេងវិញបែបសមរម្យ នាងជាកូនអ្នកមាន និងជាស្រីស្អាតមហាវិទ្យាល័យ ហាយសូ មានគេតាមស្រលាញ់ជាច្រើន តែលំដាប់ហាយ ដូចជានាងត្រូវតែបានអ្វីដែលល្អជាងគេឯងស្រាប់ហើយ ចំណែកកេង ក៏មិនធម្មតាដែរ ចឹងទើបបានជាសីុយ៉ា រាប់អាន កេងទោះបីកេង មិនបានមានហាយសូ តែ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"អឹម" ស្រីស្អាតញញឹមតបទៅលេងវិញបែបសមរម្យ នាងជាកូនអ្នកមាន និងជាស្រីស្អាតមហាវិទ្យាល័យ ហាយសូ មានគេតាមស្រលាញ់ជាច្រើន តែលំដាប់ហាយ ដូចជានាងត្រូវតែបានអ្វីដែលល្អជាងគេឯងស្រាប់ហើយ ចំណែកកេង ក៏មិនធម្មតាដែរ ចឹងទើបបានជាសីុយ៉ា រាប់អាន កេងទោះបីកេង មិនបានមានហាយសូ តែរៀនពូកែ មុខមាត់ស្អាត។
"យ៉ាងមិចដែរ?"
"មែនហើយ កេង ជួយសីុយ៉ា ផង ការងារក្រុមនោះគ្នាមិនត្រូវជាមួយក្រុមដែលគ្រូចាប់អោយទេ"
"អៅ ចឹងធ្វើមិច?"
"គឺ...ជួយដាក់ឈ្មោះយើងចូលសន្លឹកកិច្ចការក្រុមរបស់ឯងម្នាក់ផង" សីុយ៉ា ចាប់ដៃ កេង អន្រួមតិចៗរបៀបអង្វរ និងធ្វើមុខគួរអោយស្រលាញ់នាងដឹងថា កេងចិត្តទន់ជាមនុស្សចិត្តមិនដាច់អោយតែនាងធ្វើបែបនេះ ហើយយ៉ាងណា កេងចិត្តមិនដាច់ស្រាប់ហើយ។
"អឺៗ បានតែតតែសុំ ម៉ាន់និងផាម ដែរកិច្ចការនេះគេមានចំណែក ណាមួយសីុយ៉ា ត្រូវតែសុំគ្រូផងដែរព្រោះគាត់ជាអ្នកចាប់ក្រុមអោយ"
"បានណារឿងគ្រូ" សីុយ៉ា ញញឹមរីករាយរួចក៏ប្រញាប់រត់ទៅ នៅតែកេងនៅដើរយឺតៗ ហើយម៉ាន់និងផាម ដែលទើបតែដើរមកមើលទៅសីុយ៉ាយ៉ាងមិនពេញចិត្ត ពួនគេមិនចូលចិត្តនាងដោយសារតែចរឹកចូលចិត្តមើលងាយអ្នកដទៃនិងក្រអើតក្រទម តែងតែខ្សែលើកេងជានិច្ចហើយ តែកេងនេះវិញក៏ណាស់ដែរអោយគេខ្សែរលើគ្រប់រឿងហើយ នៅប្រកែកថាជារឿងតូចតាចជាមនុស្សប្រុសត្រូវយល់ដល់សុភាពនារី។
"អេ មកដល់ហើយ?" កេង ហៅម៉ាន់និងផាម ដែលកាន់ថង់ទឹកក្រូចមក ផាម កាន់ពីរថង មួយថងកំពុងតែបឺតហើយមួយទៀតបែបទិញមកអោយ កេងនិងហើយ ចំណែកឯម៉ាន់ វិញក៏កាន់ថងទឹកក្រូមួយម្ខាងទៀតកាន់នំកញ្ចប់មកមួយស្បោង។
"គេមកសុំពឹងស្អីទៀតហើយកេង" ម៉ាន់ ធ្វើមិខជ្រេញសម្លឹងទៅ សីុយ៉ា ដែលនៅឆ្ញាយ ហើយក៏មកនិយាយបន្ត។
"អោយទាយណា កិច្ចការក្រុមយើងត្រូវទទួលឈ្មោះថែមមិនខាន"
"ហឹសៗ សុភាពបុរសជួយសុភាពនារីបន្តិចណា"
"កុំមកអង្វរអោយអីកេង" ម៉ាន់ និយាយទាំងមិនពេញចិត្តហើយបឺតទឹកក្រូចវឹតៗអោយត្រជាក់ចិត្ត។
"ក៏នាងមិនត្រូវជាមួយក្រុមដែលគ្រូចាប់អោយណា"
"ទៅត្រូវយ៉ាងមិចបើចរឹកបែបនេះ"
"ម៉ាន់អា៎..." កេងបង្អូសសំឡេងព្រោះមិនចង់អោយមិត្តនិយាយមិនល្អដាក់មនុស្សស្រី។
"អៃម៉ាន់និយាយត្រូវបើគេមិនត្រូវគ្នាក៏គួរមករកយើងមុនហើយជួយគ្នាធ្វើមិនមែនមកសុំថែមឈ្មោះពេលរួចរាល់ទេ" ផាម ក៏បន្តដោយមិនពេញចិត្តដូចគ្នា ពួកគេធ្វើដាច់យប់បែបជាចេញមកសុំដាក់ឈ្មោះ នេះអោយគេដាំហើយចាំបេះផ្លែច្បាស់ក្រឡែត។
"ឱណា នាងជាក្មេងស្រី យើងជាមនុស្សប្រុសថយអោយនាងមួយជំហានទៅណា" កេង និយាយរបៀបអង្វរ តាមពិតវាមិនជាអ្វីទេសម្រាប់កេង គេមិនបានជាចិត្តចង្អៀតអ្វី តែចំពោះម៉ាន់និងផានក៏មិនអីតែវាច្រើនដងហើយបានជាកើតចិត្តមិនពេញចិត្តឡើងមកតែបើមិត្តចិត្តទូលាយដូចមហាសមុទ្រនេះអង្វរទៅហើយនោះគ្មានអ្នកណាចង់បដិសេធទេ។
"អើ ដាក់អីក៏ដាក់ទៅ" ម៉ាន់ តបទៅកេងដែលកំពុងតែអង្រួនដៃគេអង្វរជួយស្រីស្អាត។
"ចុះផាម?"
"អឹម បើសុភាពបុរសទាំងពីរនាក់ទៅហើយយើងមិចនឹងអាចជាប្រុសអាក្រក់ទៅ ដាក់អីដាក់ទៅ តែលើកក្រោយក៏ប្រាប់នាងផងបើមិនត្រូវជាមួយក្រុមគ្រូដាក់អោយក៏សុំគ្រូប្តូរក្រុមទៅ"
"បាទ..." កេងបង្អូសសំឡេងយ៉ាងវែងនិងញញឹមយ៉ាងផ្អែមល្ហែមទៀត។
"តោះទៅថ្នាក់" ផាម ដើរទៅមិនគេហើយក៏ដើរបណ្តើរជជែកបណ្តើរពីនេះពីនោះ។
"សីុនំទេ?" ម៉ាន់សួរហើយក៏ចាប់ផ្តើមចែកចាយទៅមិត្តទាំងពីរ។ បីនាក់មិត្តសម្លាញ់កំពុងតែពពាក់ពពូនដើរបណ្តើរញ៉ាំនំបណ្តើរយ៉ាងរីករាយ។
បុរសរាងក្រាស់នៅក្នុងឡាន ពាក់វែនតាខ្មៅ ហើយគេក៏ដោយវាចេញមកទឹកមិខចាប់ផ្តើមញញឹមឡើងមកភ្លាម។
"អាឡូវវើយអាវីន" ពុធ យកទូរស័ព្ទដែលរោទ៍ឡើងមកដាក់ត្រចៀក។
(ឃើញកូននំប៉ាវយើងអត់?)
"នៅតែកញ្ច្រោងយើងឃើញហើយ បានហើយបាយ!" និយាយដោយមិនរងចាំការឆ្លើយតប ពុធ បានបិទទួរស័ព្ទបោះវាទៅកៅអីនៅជិតដៃហើយបន្តសម្លឹងមើលនុយដែលកំពុងតែមិនដឹងខ្លួន។
"ធ្វើដល់ទៅម៉ាហ្វៀ បើរកមិនឃើញទៀតអោយវាដឹងគ្នាទៅកូនកញ្ច្រោង" ពុធ នៅក្នុងឡាន ញញឹមរីករាយរួចក៏ពាក់វែនតាវិញ ហើយបិទកញ្ចក់ឡានរួចបើកឡាន ចេញទៅ។

វិថីស្នេហ៍អ្នកលេងWhere stories live. Discover now