EP 01 : ខ្ញុំមិនមែនជាមនុស្សទន់ខ្សោយទេ

2.2K 103 1
                                    

រីករាយក្នុងការអាន♡︎

រាងតូចច្រឡឹងដូចមនុស្សស្រីគ្រងឈុតពណ៌សដើរចេញពីក្នុងឡានស៊េរីទំនើបដោយមានអង្គរក្សបើកទ្វារឲ្យជាស្រេច ក្រសែភ្នែកជាច្រើនក៏សម្លឹងឆ្ពោះទៅរាងតូច ព្រមគ្នាជាមួយនឹងសម្លេងខ្សឹបខ្សៀវគ្នានិយាយអំពីរាងតូចក៏លាន់លឺឡើងនៅក្នុងពិធីជប់លៀង ព្រោះតែសម្រស់ដ៏ល្អឥតខ្ចោះរបស់រាងតូចម្នាក់នោះ ។

ចន ជុងហ្គុក អាយុ១៨ឆ្នាំ ជាភរិយាវ័យក្មេងរបស់កំពូលម៉ាហ្វៀប្រចាំប្រទេស មីន យ៉ូនហ្គី គ្រប់គ្នាតែងតែគិតថាមីន យ៉ូនហ្គី ស្អប់ប្រពន្ធក្មេងរបស់គេម្នាក់នេះណាស់ ព្រោះតែត្រូវរៀបការដោយបង្ខិតបង្ខំ ពួកគេមិនដែលឃើញយ៉ូនហ្គីយកចិត្តទុកដាក់ជាមួយរាងតូចនោះទេ តែគ្មានអ្នកណាដឹងទេថារាងតូចដែលត្រូវរៀបការជាមួយយ៉ូនហ្គី គេពេញចិត្តជាមួយអាពាហ៍ពិពាហ៍នោះឬក៏អត់?

" ហ្ហឹម...គាត់តែងតែទុកខ្ញុំចោលបែបនេះរហូត " ជុងហ្គុករអ៊ូរតិចៗទាំងធុញទ្រាន់បូករួមជាមួយនឹងការអន់ចិត្តពេលចប់ពិធីជប់លៀង គ្រប់រាល់ពិធីដែលគេអញ្ជើញសឹងតែទាំងអស់ គេតែងតែមកម្នាក់ឯងដោយគ្មានវត្តមានអ្នកជាស្វាមីមកជាមួយ យ៉ូនហ្គីគួរណាស់តែផ្តល់កិត្តយសឲ្យគេជាងនេះ បើទោះបីជាមិនស្រឡាញ់គេក៏ដោយ ក៏មានឈ្មោះជាប្តីប្រពន្ធដូចគ្នា ហើយក៏គួរតែមកជាមួយគ្នាជាមុខជាមាត់ដែរ

" អ្នកប្រុសតូចទៅភូមិគ្រឹះតែម្តងឬ? " ជំនិតរបស់យ៉ូនហ្គីក៏សួរឡើង ធ្វើអោយរាងតូចដែលអង្គុយស្ងៀមស្ងាត់នៅក្នុងឡានបាំងខាងក្រោយ ខំប្រឹងបើកភ្នែកហាមាត់តបតរជាមួយគេ ដោយសារនៅក្នុងកម្មវិធីគេផឹកច្រើនគួរសមដែរ ទើបធ្វើឲ្យគេស្រវឹងទប់ខ្លួនមិនចង់ជាប់ បើកភ្នែកមិនចង់រួចបែបនេះ

" ទៅភូមិគ្រឹះទៅ " ជុងហ្គុកនិយាយងុលៗស្តាប់មិនចង់បានព្រោះតែជាតិស្រាដែលមាននៅក្នុងខ្លួន មុខនិងករបស់គេក៏ឡើងក្រហមរងាលដូចជាសាច់កូនក្មេងទើបនឹងកើត ដៃតូចស្រឡូនៗក៏ស្រវេស្រវាដោះឡេវអាវពីរគ្រាប់ខាងលើរបស់ខ្លួនចេញ ព្រោះមានអារម្មណ៍ថាក្តៅស្អុះស្អាប់ពេញទាំងខ្លួន

MAFIA HUSBAND Where stories live. Discover now