EP 05 : អូនអស្ចារ្យខ្លាំងណាស់ ( ឈុតពិសេស )

1.2K 66 2
                                    

រីករាយក្នុងការអាន♡︎

•ម៉ោង៩ព្រឹក•

កាយតូចរើបម្រះខ្លួនតិចៗខំប្រឹងបើកភ្នែកឡើងទាំងមិនទាន់អស់ងងុយពេលមានអារម្មណ៍ថាដូចមានអ្វីរឹតរួមខ្លួនគេយ៉ាងណែន រកតែដកដង្ហើមមិនចេញ បេះដូងហាក់គាំងឈប់លោតពេលបើកភ្នែកឡើងប្រទះនឹងសាច់ទ្រូងសខ្ចីរបស់នាយកម្លោះដែលគេងមិនទាន់ភ្ញាក់ ដៃកំពុងអោបចង្កេះតូចរបស់គេជាប់ ហើយក៏គ្មានអ្នកណាក្រៅពីលោកប្តីរបស់គេដែលសីុពងក្រហមគេកាលពីយប់មិញដែរ ។

" អ្ហា៎...ឈឺពេញខ្លួនទាំងម្តងហើយ បើដឹងថាក្លាយជាអញ្ចឹងមិនយល់ព្រមជាមួយនោះទេ ស្តាយព្រហ្មចារាណាស់ " ជុងហ្គុករអ៊ូរទាំម្នាក់ឯងតិចៗទាំងមុខជូរ កាលពីយប់មិញដូចមិនសូវឈឺនោះទេ ប៉ុន្តែដល់ព្រឹកឡើងឈឺឡើងទ្រោមខ្លួនតែម្តង ដូចជាមានគេទាត់ធាក់អញ្ចឹង

" អូនធ្វើស្អីហ្នឹង? " យ៉ូនហ្គីភ្ញាក់ក្រញាងដូចគេជះទឹកកណ្តាលមុខ ឡើងស្វាងចែសតែម្តង នាយកម្លោះបន្លឺសម្លេងទាំងឈឺនៅដើមទ្រូងពេលបើកភ្នែកមើលក៏ឃើញជុងហ្គុកកំពុងខាំសាច់ដើមទ្រូងគេឡើងជាប់ស្នាមធ្មេញ ហើយមានចេញឈាមមករឹមៗទៀតផង

" ឃើញហើយនៅសួរទៀត " ជុងហ្គុកងើបមុខបន្តិចឆ្លើយតបនឹងនាយកម្លោះ រួចក៏បន្តខាំដើមទ្រូងរបស់យ៉ូនហ្គីទៀត តាមចិត្តដែលខឹងគេចង់តែខាំអោយដាច់សាច់ទេ តែធ្មេញទន្សាយរបស់គេខាំវាមិនដាច់

" ជាមនុស្សឬក៏ឆ្មាហ្នឹង? " យ៉ូនហ្គីនៅគេងស្ងៀមៗឲ្យរាងតូចខាំខ្លួនដោយមិនហាម ព្រមលើកសំណួរសួរប្រពន្ធរបស់ខ្លួនដែលខាំគេជាប់មិនលែង

" ជាមនុស្ស បងនឹងហើយជាឆ្មា ជាឆ្មាមុខងាប់ទៀតផង ប៉ុន្តែបងមិនឈឺទេឬ? " រាងតូចបញ្ឈប់ការខាំ ងើយមុខបើកភ្នែកម៉ក់ៗសំឡឹងមើលមុខយ៉ូនហ្គីដែលធ្វើដូចគ្មានអ្វីកើតឡើងទាំងដែលគេខាំឡើងចង់ដាច់សាច់អស់ទៅហើយ

" មិនឈឺទេ តែមានអារម្មណ៍ថាស្រួលទៅវិញទេ " យ៉ូនហ្គីញាក់ចិញ្ចើមដាក់រាងតូចដែលនៅទល់មុខខ្លួន ទើបបន្ថែមកម្លាំងដៃអោបរឹតរាងកាយតូចរបស់ប្រពន្ធខ្លួនកាន់តែណែនទៅៗ ដូចចង់ឲ្យរលាយចូលគ្នាជាខ្លួនតែមួយជាមួយគេ

MAFIA HUSBAND Where stories live. Discover now