EP 02 : លោកស្រឡាញ់ខ្ញុំទេ?

1.1K 88 1
                                    

រីករាយក្នុងការអាន♡︎

" មិនដឹងថាទៅដល់ទីណាទេ ពេលនេះមិនដឹងថាយ៉ាងម៉េចទៅហើយទេ " យ៉ូនហ្គីបើកឡានបណ្តើរ ភ្នែកសំឡឹងរកមើលរាងតូចបណ្តើរ ១០នាទីកន្លងផុតទៅហើយគេនៅតែរកជុងហ្គុកមិនឃើញ រាងតូចត្រូវថ្នាំបែបនេះបើគ្មានអ្នកជួយទេ គេច្បាស់ជាពិបាកជាមិនខាន ។

" អ្ហាស៎! ខ្ញុំកើតអី? អ្នកណាក៏បានដែរ ហុឹក... ជួយខ្ញុំផង " រាងតូចអង្គុយក្នុងឡាននៅកណ្តាលផ្លូវស្ងាត់តែម្នាក់ឯងក្រោយពីចាកចេញពីភូមិគ្រឹះយ៉ូនហ្គី គេចង់ទៅផ្ទះគេវិញប៉ុន្តែគេបើកឡានមិនបានទើបឈប់នៅទីនេះ

ជុងហ្គុកដោះអាវខ្លួនឯងចេញបោះទៅខាងក្រោយបើកម៉ាសីុនត្រជាក់នៅក្នុងឡានសឹងអស់លេខព្រោះតែក្តៅពេញទាំងខ្លួន ប៉ុន្តែម៉ាស៊ីនត្រជាក់នៅតែមិនអាចជួយឲ្យគេបាត់ក្តៅបាន រាងតូចរមួលខ្លួនចុះឡើង បែកញើសឡើងជោគខ្លួនទៅហើយ ជាតិថ្នាំម្តងបាត់ម្តងធ្វើទុក្ខបុកម្នេញគេរហូត

" ដឹបៗៗ ជុងហ្គុកឆាប់បើកសោរទ្វារឡានភ្លាមទៅ! " យ៉ូនហ្គីគោះទ្វារឡានដឹបៗស្រែកប្រាប់រាងតូចដែលនៅក្នុងឡានឲ្យបើកទ្វារឡានឲ្យគេ បន្ទាប់ពីរករាងតូចជាយូរគេក៏នឹកឃើញថាក្នុងឡានមានជីភីអេស ទើបគេចុចរកមើលទម្រាំតែបានឃើញទីតាំងឡានរាងតូចនៅមិនឆ្ងាយពីគេប៉ុន្មាន ទើបនាយប្រញាប់ជិះទៅរក ក៏ឃើញឡានជុងហ្គុកប៉ុន្តែទ្វារឡានជាប់សោពីក្នុងបើកមិនបាននោះឡើយ

" យ៉ូន... " ជុងហ្គុកស្រវាំងភ្នែកមើលមិនចង់ឃើញ គេអាចដឹងថាសម្លេងនោះជាសម្លេងរបស់យ៉ូនហ្គី ទើបគេលូកដៃចុចបើកសោរទ្វារឡានអោយយ៉ូនហ្គី

" អស់អីហើយ មិនអីទេ " យ៉ូនហ្គីចូលក្នុងឡានទើបទាញទ្វារឡានបិទវិញ ដៃមាំក្រាស់ក៏អោបរាងតូចដែលកំពុងញ័រខ្លួនទទ្រើកយ៉ាងណែន កម្តៅនៅក្នុងខ្លួនរាងតូចធ្វើឲ្យសាច់របស់គេឡើងក្តៅ ទោះបីជាមានសាច់កំណាត់អាវបាំងក៏ដោយ

" សូមអង្វរលោក...ជួយខ្ញុំផងទៅ ហឹុកៗ ខ្ញុំពិបាកក្នុងខ្លួនណាស់ អ្ហាស៎... " ជុងហ្គុកខ្ញាំអាវរបស់យ៉ូនហ្គីសឹងរហែក ប្រឹងហុចខ្លួនទៅស្និទ្ធស្នាលនឹងគេ ទាំងដែលខ្លួនគេមានតែខោជាប់ខ្លួនប៉ុណ្ណោះ

MAFIA HUSBAND Where stories live. Discover now