Ep12:ស្រលាញ់យើង??ចេះចៀនពងនៅ??
បន្ទាប់ពីរៀបចំអុីវ៉ាន់សម្រាប់ដំណើរកំសាន្តបោះតង់ក្នុងព្រៃរួចនាយកម្លោះចនជុងគុកដើរមកទាញទូរសព្ទដើម្បីមើលសារអំម្បាញ់មិញ
<(គិត!)>មួយម៉ាត់យ៉ាងខ្លីរួចនាយបិទទូរសព្ទទុកបាត់ថ្ងៃស្អែកត្រូវងើបពីព្រលឹមផងខ្លាចងើបមិនទាន់។
ព្រឹកថ្ងៃថ្មីថ្ងៃដែលសិស្សដទៃត្រៀមនិងរងចាំជាយូរនោះបានមកដល់ជុងគុកប្រើរឲ្យនាយហ្សេនយកអុីវ៉ាន់របស់ខ្លួនទៅដាក់ក្នុងរថយន្តរបស់សាលាណាមួយវាមានតែតិចតួចមិនបាច់ឲ្យហ្សេនយកទៅឲ្យដល់កន្លែងបោះតង់ក៏បានដែល
<<អូជុង!!>>ថេយ៉ុង ដែរឈរចាំជុងគុកជាយូរនោះក៏បក់ដៃហៅនាយកម្លោះហាក់ដូចជាប្រាប់ថាគេនៅទីនេះ ចំនែកជុងគុកក៏ញញឹមស្រស់មុននិងដើរទៅរកថេយ៉ុងដូចគ្នានាយមិនហ៊ានប្រើរមុខមាំទេក្រែងថេយ៉ុងភ័យ
<<យប់មិញឯងដូចជាបារម្ភពីយើងដល់ហើយ!>>ដោយសារពួកគេនៅតែ2អ្នកមិត្តគេផ្សេងទៀតរវល់រៀបចំអុីវ៉ាន់ចំនែកសិស្សដ៏ទៃទៀតក៏មានការងារាងខ្លួនអញ្ចឹងនៅសល់ពេលឲ្យពួកគេទាំង2សាសងគ្នាយ៉ាងងាយ នាយកម្លោះញញឹមដាក់ថេយ៉ុងមុននិងឆ្លើយសំណើរដែលគេចង់ដឹង
<<មកពីយើងស្រលាញ់ឯង!>>ពាក្យធម្មតាៗតែបង្កប់ន័យដ៏សុូជម្រៅនៅខាងក្នុងនោះធ្វើឲ្យថេយ៉ុងនៅស្ងៀមគាំងទ្រឹងមួយកន្លែងនេះមិត្តគេកំពុងស្រលាញ់គេមែនទេ?តាំងពីពេលណាបើគេនិងនាយទើបស្គាល់គ្នា3_4ថ្ងៃនេះនិងមិនលឿនពេកទេហេស??
<<ស្រលាញ់យើង???ចេះចៀនពងឬនៅ??>>ថេយ៉ុងនិយាយលេងបន្លំមែនហាក់ចាត់ទុកថាពាក្យជុងគុកសារភាពមកអំម្បាញ់មិញគឹធម្មតាតែបេះដូងរបស់នាយតូចវិញកំពុងលោតដឹបៗមិនឈប់ឈរសោះឡើយ
<<រឿងចៀនពងមែនទេ??រឿងអីដែលយើងមិនចេះ?>>ជុងគុក លើកចញ្ចើមឆ្ងល់និងកាយវិការបស់ថេយ៉ុង មើលចុះអៀនឡើងថ្ពាល់ឡើងក្រហមអស់ហើយនាយគួរបន្តរញោះទៀតឬយ៉ាងមិច??មានតែសាកល្បងវិធីមួយ
<<ពីមុនឯងហៅយើងថាមនុស្សវិកលចរិក!>>ជុងគុក យកទឹកដោះគោចេកមកផឹកសម្លឹងទៅកន្លែងផ្សេងជំនួសផ្ទៃមុខរបស់ថេយ៉ុងព្រោះមើលទៅថេយ៉ុងកំពុងអៀនគេសម្បើមណាស់បើគេនៅតែបន្តរសម្លឹងមើលមុខរបស់ថេយ៉ុង ថេយ៉ុងប្រហែលជាមិនអាចឆ្លើយចម្លើយដែលគេចង់ដឹងទេ
YOU ARE READING
រឿង មហិច្ឆតាម៉ាហ្វៀគីមថេយ៉ុង
Actionមកពីជំងឺធ្វើឲ្យគេទៅចោលមនុស្សជាទីស្រលាញ់មិនបានប៉ុន្មានឆ្នាំផងគេក៏មកវិញក្នុងនាមជាម៉ាហ្វៀឈាមត្រជាក់និងឃោឃៅបំផុត។