ប្រលោមលោកខ្នាតខ្លី
«តួសម្តែង»
_____________
សកលវិទ្យាល័យមួយនៃប្រទេសកូរ៉េ ដែលបង្ហាញអោយឃើញថ្នាក់ធំទូលាយមួយដែលជាថ្នាក់និស្សិតឆ្នាំទី4ដែលជិតនិងបញ្ចប់ការសិក្សាផ្នែកអក្សសាស្រ្តកូរ៉េនៅខែក្រោយនេះ។
ក្នុងថ្នាក់រៀនបានបង្ហាញអោយឃើញសិស្សជាច្រើនដែលសុទ្ធសឹងតែមមាញឹកនិងការសិក្សារបស់ពួកគេចម្លែកអីតែបុរសម្នាក់ដែលកំពុងតែគេងស្តាប់ភ្លេងធ្វើមិនដឹង។ ភ្លាមនោះគ្រូក៏មកដល់ ធ្វើអោយរាងក្រាស់ម្នាក់នេះងើបចេញពីតុដែលធ្វើអោយយើងឃើញយ៉ាងច្បាស់ពីកែវភ្នែកស្រទន់របស់គេដែលមានពណ៌ត្នោតរួមជាមួយនិងពន្លឺថ្ងៃពេលព្រឹកទៅទៀតនោះ សម្រស់របស់គេកាន់តែលើកមួយផ្នែកទៀត ម្នាក់នោះហើយជាប្រុសស្អាតប្រចាំសាលាថែមជាសិស្សពូកែដែលរៀននៅក្នុងសាលានេះមិនអស់លុយនោះឡើយ។«ចាក់អេ!! »ភ្លាមនោះស្រីតូចច្រឡឹងជូលីដើរពីខាងក្រោយបុរសដែលយើងកំពុងតែរៀបរាប់ពីខាងលើនោះដែលមានឈ្មោះថា ដេវីត នោះឯង។ ជូលីនិង
ដេវីតជាមិត្តនិងគ្នាតាំងពីថ្នាក់ទី11រហូតដល់ពេលនេះដែលពួកគេជិតនិងមានការងារធ្វើរៀងខ្លួនទៅហើយនោះ។ គ្រានោះដែរ ដេវីតភ្ញាក់ក្រញាងជាមួយនិងការចាក់ចង្កេះរបស់ជូលី ។«នាងជូ!» នាងជូនេះ ឈ្មោះតាំងពីថ្នាក់វិទ្យាល័យរបស់ជូលីដែលដេវីតចូលចិត្តញោះនាងអោយខឹងគេសឹងតែរាល់ថ្ងៃ។
« ខ្ញុំស្រលាញ់លោក!! »ភ្លាមនោះដែរ ស្រីស្អាតម្នាក់ដែលជាបងធំនៅទីនេះបានដើរមកជិត
នាយដេវីតដែលកំពុងតែឈរញញឹមជាមួយនិងជូលី បងធំស្រីម្នាក់នោះដើរមកអោបដេវីតហើយក៏សារភាពប្រាប់គេត្រង់ៗថែមទាំងរុញជូលីចេញថែមទៀត។
ទឹកមុខរបស់ដេវីតហាក់ដូចជាធម្មតាគ្មានអ្វីប្រែប្រួលឡើយ ព្រោះគេលឺសឹងតែរាល់ថ្ងៃហើយ ស្រីច្រើនណាស់ដែលមកសារភាពប្រាប់គេតែលើកនេះខុសត្រង់ថាប៉ះចំស្រីស្អាតប្រចាំសាលារួមទាំងជាកូនអ្នកមានហើយជាបងធំទៀតផង ។ ជូលីមិនមាត់នោះទេ តែយើងសង្កេតឃើញថាទឹកមុខនាងក៏ផ្លាស់ប្តូរហើយក៏ដើរចូលតុរបស់នាងបាត់ ។ពេលដែលចេញលេង បងធំម្នាក់នោះដែលមានឈ្មោះថាលូសុី ដើរមករកដេវីតទៀត ថែមទាំងអង្គុយតុជាមួយដេវីត ហើយក៏ដេញជូលីអោយចេញ ។ជូលីមិនមាត់នោះទេ ព្រោះលូសុីមានឥទ្ធិពលខ្លាំងនៅក្នុងសាលា នាងដើរចេញទាំងអន់ចិត្ត ។ស្របពេលនោះដែរ ដេវីតបានត្រឹមតែនៅស្ងៀម ហើយក៏ញាំបាយទាំងពិបាកលេប ។
YOU ARE READING
short novel 💔💘
Kurzgeschichtenជាប្រភេទរឿងខ្លីៗដែលមានទាំងទឹកភ្នែកនិងក្តីរីករាយ ហើយក្នុងនោះមានច្រើនរឿងផ្សេងៗគ្នាតែក្នុង ablumជាមួយគ្នា🙏🙏🙏💜 I hope all of you like it 🙏💘💘💘