ខកស្នេហ៍ 💗

876 35 14
                                    

រឿងខកស្នេហ៌
Kim  Taehyung X  Min guyoon

បរិវេណនៃសួនកំសាន្តមួយដែលមានទេសភាពស្រស់ត្រកាលដែល បង្ហាញពីសេចក្តីរីករាយដែលកើតចេញពីមិត្តភាពរបស់ពួកគេទាំងពីរ។ 
Kim Taehyungជាសិស្សនិស្សិតផ្នែកគ្រប់គ្រងឆ្នាំទី2ជាមួយនិង  Min  guyoon ជានិស្សិតដូចគ្នា។ ពួកគេទាំងពីរជាមិត្តដូចជាជ័រកៅស៊ូដោយគ្មានអ្នកណាអាចបំបែកពួកគេទាំងពីរបានឡើយ ។ 

«  អេ!!  Yoon!  ឈរអោយស្ងៀមមកយើងថតអោយ!! » Taehyungរត់ Yoonទៅផ្អែកខាងនោះដែលមានទេសភាពស្រស់ស្អាតដែលសាកសមនិងការថតរូបជាទីបំផុត។Taehyungលើកយកកាមេរ៉ាដែលខ្លួនស្រលាញ់បំផុតមកថតរូបអោយ Yoonដោយស្នាមញញឹមលើផ្ទៃមុខរបស់នាយមិនរលាយបាត់ឡើយ។ 

«ឯងញញឹមខ្លាំងយ៉ាងនេះ?លង់យើងទេដឹង?! !» Yoonសួរទៅភ្លាម វាជាសំនួរដែលនាងតែងតែសួរគេរាល់ពេលគេញញឹមមកនាង តាំងពីនាងនៅវិទ្យាល័យមកម្លេះ។  

« នាងឆ្កួត!! មុខដូចជានាង អោយឆ្កែក៏វាមិនមើលផង!! »គ្រាន់តែលឺបែបនេះ  Yoonក្តៅចិត្តជាខ្លាំងរត់ដេញវៃនាយកម្លោះពេញសួន។   

វេលារសៀល Taehyungជូន Guyoonមកដល់មុខផ្ទះដែលជាប្រចាំគេតែងតែជូននាងមកផ្ទះជារៀងរាល់ថ្ងៃចំណែកប៉ាម៉ាក់របស់ Yoonក៏ទុកចិត្ត Taeដែរ ទើបគាត់អាចបណ្តោយកូនស្រីតែមួយដើរជាមួយបាននោះ។

«ជម្រាបសួរអ្នកមីង! !» Taehyungអោនគោរពម៉ាក់របស់ Yoonបន្ទាប់ពីឃើញគាត់ដើរមករកខ្លួន។ ម៉ាក់របស់ Yoonហ៊ុចប្រអប់បាយមួយប្រអប់ទុកជាអាហារពេលល្ងាចដល់Taehyungដែលជួយមើលថែកូនគាត់រហូតមក

«ឯងយកទៅTae!!  អាហារពេលល្ងាចណា!! »  គាត់អង្អែលខ្នង Taeជាការស្រលាញ់ពេញនិងអ្នកកម្លោះនេះ។ ចំណែក Taehyungនៅផ្ទះតែម្នាក់ឯងប៉ុណ្ណោះព្រោះប៉ាម៉ាក់គេនៅឯងស្រុកឯណោះ ។

«បាទអរគុណអ្នកមីង!! ជម្រាបលា!! យើងទៅហើយ Yoon!!  »  នាយកម្លោះរៀបនិងដើរចេញទៅហើយតែក៏ត្រូវ Yoonស្រែកហៅម្តងទៀត

«ស្អែកថ្ងៃបុណ្យនៃសេចក្តីស្រលាញ់!! ឯងនាំយើងទៅណាឫអត់?!! »នាងសួរទៅភ្លាមព្រោះតែស្អែកនេះនាងចង់មានអ្វីអោយគេ តែមិនដូចបំណងនោះទេម៉ាក់របស់ Yoonគាត់ក៏កាត់មកតែម្តង

short  novel 💔💘Where stories live. Discover now