<កូនរបស់ឯងរឺ?>Jm សួរបញ្ជាក់ទាំងមិនយល់ ឯថេក៏ងក់ក្បាលបញ្ជាក់ ។ ឬមួយគេយល់ច្រលំខ្លួនឯង?ពេលនេះគេចង់តែឡប់ទេ!!!!
<ប៉ាថេយ៍!!អុស!លោកពូ>ថេជុង ឧទានហៅប៉ាតូចគេ តែក៏ងាកទៅឃើញJm ក៏ធ្វើអោយគេភ្ញាក់នឹងចាំមុខគេឡើងច្បាស់
ចំណែកឯជុងគុកក៏ញញឹមរបៀបគួរសមដាក់ Jm<ចាំពូបានដែរហក៎?>Jm ញញឹម
<ក៏ចាំបាននោះអី!! ហិកហិក>
<មិចក៏កូនស្គាល់លោកពូ?>Tae លើកចិញ្ចើមឆ្ងល់ មើលទៅមុខមិត្តនឹងកូនឆ្លាស់គ្នា
<អើ!!យើងជួបគេព្រឹកមិញនេះឯង ពេលនោះកូនឯងកំពុងនៅជាមួយយ៉ុនគី!>
<អរ!!ចឹងទេហ៎>Tae ងក់ក្បាលតិចៗ រួចក៏បោះដៃចាំទទួលថេជុងពីជុងគុក រួចជុងគុកក៏ឡើងទៅវិញដើម្បីសម្អាតខ្លួន
<ពិតហើយ!!តែមិចក៏គេនៅជាមួយយ៉ុនគី?យើងស្មានតែជាកូនយ៉ុនគី>Jm ធ្វើទឹកមុខញឹមៗ
<កូនក្បាលខូចនេះណា!...គេចូលចិត្តយ៉ុនគីណាស់ តាមស្អិតដូចតុកកែចឹង ចំណែកឯងយ៉ុនគីក៏ចឹងដែរទៅណាក៏យកតាមដែរ ហឹស!!!>Tae និយាយទាំងសើច
<លោកពូយកអូនបានទេ?!>ក្មេងតូចស្តីឡើងព្រមទាំងបោះដៃឡើងចង់អោយ Jm ពរគេ ទាំងធ្វើភ្នែកម៉ក់ៗ ធ្វើឱ្យ Jm អត់មិនបានក៏ច្បិចថ្ពាល់ប៉ោងៗគេបន្តិចមុននឹងលើកគេដាក់លើភ្លៅ
<មើលជិតចឹងទៅមុខកាត់ទៅរកប៉ាធំណាស់នៀក៎!..>
<អត់ទេ!..ប៉ាគុកប្រាប់ថាមុខអូនដូចប៉ាយ៉ុនជាង>ថេជុង លើកម្រាមដៃតូចៗមកក្តោបមុខខ្លួន
<មកពីពូកែតាមប៉ាយ៉ុនពេក>Tae
<មុខអូនជូតដូចប៉ាយ៉ុនចឹង!..ហិកហិក!ហើយពូឈ្មោះអីទៅ?មុខពូប៉ោងៗដូចអូនហើយដូចនំ mochi ដែលប៉ាយ៉ុនទិញអោយអូនញ៉ាំចឹង >អាល្អិតដៃរវាម លើកដៃទៅចុចថ្ពាល់ប៉ោងៗតូចៗនោះលេងយ៉ាងថ្លើមធំ
<ពូឈ្មោះ Jm ចុះកូនរបស់ប៉ាយ៉ុនវិញនោះ?>Jm ក៏សើចឡើង មើលទៅយ៉ុនគីសុំជាឪពុកអាល្អិតតូចនេះណាស់
<អូនឈ្មោះថេជុង!..ចឹងអូនហៅពូថាពូមីន ហើយណា!>ថេជុង ញញឹមចេញធ្មេញតូចៗយ៉ាងគួរអោយស្រលាញ់