Part53: ហឹម!!កុំ!...ទៅវិញបានទេ?

4.1K 270 3
                                    

    បន្ទាប់ពីខលប្រាប់ Ten ដែលជាចំណិតហ៊ូសុក រួចជីមីនក៏ចូលងូតទឹកប្តូរសម្លៀកបំពាក់ចេញ។ Ten ក៏ដូចជាគ្រួសារត្រកូលផាកអញ្ចឹងដែរ បន្ទាប់ពីជីមីននិងហ៊ូសុកទៅរស់នៅប៉ារីស គេត្រូវបានទទួលបន្ទុកធំ ដោយគ្រប់គ្រងកាស៊ីណូផង នឹងក្រុមហ៊ុមផង តែហ៊ូសុកក៏បានបន្ថែមចំណិតខ្លះទៀតមកជួយគេផងដែរ។

ក្រឹក

   15នាទីក្រោយមកគេក៏ចេញមកវិញជាមួយនឹងអាវស៊ឺមីពណ៌សរវែងនឹងខោខ្លីស្តើងត្រឹមភ្លៅ គេដាក់បង្គប់អង្គុយចុះនៅចុងគ្រែរួចក៏ចាប់យកកន្សែងតូចមកជូតលើសក់

<ហឹម!!>នាយក្រាស់គ្រហឹមមើលទៅខ្នងគេបន្តិច មុននឹងដាក់សៀវភៅអានអំបាញ់មិញចុះ ស្របពេលនោះគេក៏ចាប់ទាញយកកន្សែងមកក្នុងដៃ ធ្វើអ្នកខាងនោះភ្ញាក់ព្រើត

<ធ្វើ..ធ្វើអី?>

<នៅអោយស្ងៀមបងកំពុងធ្វើជាសង្សារល្អ!>យ៉ុនហ្គី អោនមុខចុះកៀកនឹងផ្ទៃមុខសររលោង មុននឹងខ្សឹបប្រាប់គេទាំងសើចតិចៗ រួចក៏បន្តជូតសក់អោយគេដល់រួចរាល់ ដែលធ្វើអោយជីមីនអង្គុយញញឹមខ្ជឹបមិនហ៊ានសូម្បីតែកម្រើក

<រួចហើយ!គេងបាន>

<អឺម!>នាយតូច ងក់ក្បាលបន្តិចរួចក៏ងើបយកកន្សែងទុក ហើយត្រលប់ឡើងមកគេងក្បែរយ៉ុនហ្គីវិញដោយមានខ្នើយនៅឃាំងប្រលោះកណ្តាល ។ យ៉ុនហ្គី បើកភ្នែកសម្លឹងពិដានភ្លឺសៗ រួចក៏ងាកទៅមើលអ្នកដែលគេងបែរខ្នងដាក់គេយ៉ាងស្ងៀមស្ងាត់

<ជីមីន!!>

<.......>ស្ងាត់

<គេងហើយមែនទេ?>ដោយគ្មានការឆ្លើយតប នាយក៏សន្និដ្ឋានថានាយតូចគេងលក់ នាយលើកខ្នើយឃាំងចេញរួចក៏រំកិលខ្លួនទៅជិតគេ ព្រមទាំងលើកដៃអោបចង្កេះគេពីក្រោយយ៉ាងស្និទ

<មិនទាន់គេងទេ!ចង់កេងចំណេញហេស៎?>គេនិយាយទាំងងាកមុនបែរមករករាងក្រាស់ ធ្វើអោយមុខគេទាំងពីរប៉ិះតែប៉ះគ្នាទៅហើយ ខ្សែភ្នែកស្រទន់បាញ់មើលទៅគ្នាទៅវិញពោពេញដោយក្តីស្រលាញ់យ៉ាងធំធេញ

<......> ជីមីនរឹងខ្លួនអស់ បើកភ្នែកភ្លឺសៗមើលមុខរាងក្រាស់ ដែលកំពុងតែមើលមកគេដូចគ្នា

The  last is you ( ចប់✔)Where stories live. Discover now