🌻My Angel🌻ភាគ៣

293 39 11
                                    

"អ្អក៎ អួយ សុំទោសៗ"រវល់តែគិតថាគួរប្រើឬមិនប្រើមិនបានមើលមុខមើលក្រោយរាងតូចថេហ្យុងក៏ច្រលួសផ្លូវនិងនារីបបូមាត់ក្រហមម្នាក់បណ្តាលអោយនាងសឹងតែដួលប៉ុន្តែបានរាងតូចជួយទប់នាងដោយប្រើដៃម្ខាងរបស់គេទ្រចង្កេះមួយក្តាប់របស់ក្រមុំរូបស្រស់ ក្រសែភ្នែកអ្នកទាំងពីរក៏ប្រទាក់ជាប់គ្នាដោយអចេតនាតែក៏ផ្តាច់ចេញវិញដោយសម្លេងគ្រលមាំមួយស្រែកវ៉ាស់ពីទិសណាមកក៏មិនដឹងទើបថេហ្យុងប្រញាប់អោនសុំទោសទៅកាន់ស្រីស្រស់ដោយសារតែខ្លួនជាអ្នកខុសដែលដើរគ្មានមើលផ្លូវយ៉ាងដូច្នេះ

"នែ!អាល្អិតឯងចង់ធ្វើស្អីហ្នឹង!"រកតែកញ្ញារូបស្រស់ឆ្លើយតបទៅរាងតូចវិញមិនទាន់រាជទាយាតជុងហ្គុកម៉ាឌីហ្គោលយ៉ាដែលស្រែកផ្តាច់ក្រសែភ្នែកពួកគេពីរនោះក៏ចេញមកស្តីអោយរាងតូចយកតែម្តង

"ធ្វើស្អី!!ខ្ញុំគ្មានបានធ្វើស្អីទេ"មិនអោយចាញ់អ្នកម្ខាងទៀតថេហ្យុងក៏ស្រែកតបទៅនាយវិញដោយសម្លេងខ្លាំងៗថែមទាំងលើកចញ្ចើមធ្វើមុខឆ្ងល់ៗទៅនាយវិញទៀត

"ចុះមិញនេះជាស្អី?យើងឃើញឯងអោបសង្សារយើងច្បាស់ណាស់"ពិតមែនហើយមិញនេះបើកុំតែនាយមកទាន់មិនចឹងអាល្អិតនេះយកសង្សារនាយទៅសណ្ឋាគារបាត់ហើយក៏មិនដឹងដល់ពេលនាយតាមទាន់ក៏មកប្រាប់ថាគ្មានបានធ្វើស្អីយ៉ាប់ណាស់ក្មេងសម័យនេះ

"អ៎រឿងនេះទេហេស!ហឹុស មិញនេះខ្ញុំដើរប៉ះនាងហើយនាងក៏រកដួលខ្ញុំគ្រាន់តែជួយនាងប៉ុណ្ណោះ"ថេហ្យុងរាងអស់សំណើចបន្តិចនៅពេលដឹងថាអាមនុស្សមាឌធំខាងមុខខ្លួនខឹងច្រលោតព្រោះតែរឿងតូចតាចប៉ុណ្ណឹងសោះ

"ឯងមិនបាច់ដោះសារទេ ឯងច្បាស់ជាពពួករោគចិត្តតាមចាប់ក្មេងស្រីស្អាតៗយកទៅលក់ហើយ"

"ហើុយ...កាន់តែមែនទែនហើយ លោកមិនសួរសង្សារលោកសិនទេហេសនាងក៏នៅក្នុងហេតុការណ៍នេះដែរ"និយាយយូរទៅកាន់តែយ៉ាប់ទៅៗនែ៎ខ្ញុំជាទេវតារីករាយណាមកចោទថាគេជាពពួករោគចិត្តទៅកើត មើលមកខ្ញុំសមជាក្មេងពាលត្រង់ណាទាំងស្អាត ទាំងឆ្លាតទេវតាទាំងប្រុសទាំងស្រីសុទ្ធតែងប់ងល់និងសម្រស់របស់ខ្ញុំចង់បានខ្ញុំជាគូខ្ញុំមិនទាំងយកភ្នែកមើលផងហើយអាមនុស្សនេះជានរណាហ៊ានមកមាក់ងាយខ្ញុំសុទ្ធតែជាក្មេងបាតផ្សារហ្នឹង

🌻 My Angel🌻Where stories live. Discover now