//ទីង// នាយប់កណ្តាលអាធ្រាត្រនាឡិការវាត់ចំម៉ោង១២គត់ជាពេលវេលាផែនដីអត់ដង្ហើមរបស់ខ្លួនដើម្បីធ្វើដំណើរចូលវេលាថ្ងៃថ្មី មួយវិនាទីថ្មីជាបន្តបន្ទាប់បង្កអោយពេលវេលាចេះតែរំកិលទៅមុខរើយៗ បើយើងក្រឡេកមកមើលក្នុងវិមានមួយនៅក្នុងរាជវាំងសាងធុនស្ថិតនៅចំហៀងភាគខាងត្បូងនៃទីក្រុងសេអូលដែលមានផ្ទៃដីស្ទើរតែមួយភាគធំនៃតំបន់យ៉ាងណានទៅហើយ(ប្រឌិតទេ) យើងឃើញថាមានព្រះរាជបុត្រមួយព្រះអង្គរូបរាងសង្ហាម៉ែអាសង្ហាហើយកំពុងឈរផ្អែកស្មានិងមាត់បង្អួចអោបដៃជាប់ទ្រូងទាំងពីរសម្លឹងទៅដួងចន្រ្ទានាពេលយប់យន់ទន់ចូលថ្ងៃថ្មីដោយទឹកមុខហាក់សោកសៅគិតរលឹកដល់រឿងអ្វីម្យ៉ាងដែលយើងមិនអាចប៉ានស្មានបានឡើយថារាជបុត្រសង្ហាម្នាក់នេះមានរឿងអ្វីលាក់ក្នុងចិត្ត។កែវភ្នែកត្នោតចាស់សម្លឹងទៅឆ្ងាយសែនឆ្ងាយដោយមិនបានគិតពីពេលវេលាដែលទ្រង់បានគង់នៅទីនេះនោះទេ កន្លងទៅយ៉ាងយូដែលទ្រង់បានចំណាយមកលើការទតវង់ព្រះចន្ទរបស់ទ្រង់ពិតជាលឿនណាស់សម្រាប់ទ្រង់ ថ្មើរនេះព្រះអាទិត្យចាប់បញ្ចេញរស្មីរះបំភ្លឺលោកវាក៏ដល់ពេលដែលព្រះចន្ទចាកចេញទៅដែលក៏ដូចជាព្រះអង្គក្មេងនេះយ៉ាងចឹងរាល់ពេលព្រះចន្ទពេញបូរណមីបានកន្លងផុតទុក្ខកង្វល់របស់ព្រះអង្គក៏រាយដូចគ្នា ទ្រង់ក៏បានចាកចេញពីទីនោះដើម្បីធ្វើការងាររបស់ទ្រង់ជាបន្តទៀត។
ព្រះអង្គមានព្រះនាមថា ជុងហ្គុក ម៉ាឌីហ្គោយ៉ា ជាបុត្រតែមួយអង្គគត់របស់ស្តេចនៃប្រទេសកូរ៉េខាងត្បូងទាំងមូលដែលមានព្រះនាមថាសេ្តចឆួយឬ សឹងឆួយ ម៉ាឌីហ្គោយ៉ា ជាត្រកូលក្សត្រដែលប្រជានុរាស្ត្រគោរពស្រឡាញ់បំផុតតាំងពីជំនាន់ជីដូនជីតាកុងម៉ាមកម្លេះ។ទ្រង់មានព្រះជន្មាយុ20ព្រះវស្សាឆ្នាំនេះ តែវាចៃដន្យទៅនិងថ្ងៃដែលព្រះចន្ទពេញបូរណមីល្មម ត្រូវហើយគឺយប់មិញជាថ្ងៃខួបកំណើតរបស់ទ្រង់ ប៉ុន្តែទ្រង់មិនអោយមានកម្មវិធីអ្វីមួយកើតឡើងឡើយ ហេតុអ្វី?ដោយសារថ្ងៃនេះជាថ្ងៃsadរបស់ទ្រង់នោះអី តែនៅរឿងមួយទៀតដែលចង់ប្រាប់អ្នកទាំងអស់គ្នាគឺទ្រង់sadតែមួយថ្ងៃទេរំលងផុតយប់នោះទៅទ្រង់និងរស់នៅដូចមនុស្សថ្មីយ៉ាងចឹងបែបបុរសអស្ចារ្យ សមត្ថភាពពេញខ្លួន play boy តែសុភាពបុរសស្មោះស្នេហ៍ណាស់អូនៗ ស្រឡាញ់ទៅមិនខកបំណងទេ។
YOU ARE READING
🌻 My Angel🌻
Terrorបណ្តាសាបានអោយពួកយើងជួបគ្នាហើយបណ្តាសាក៏ធ្វើអោយពួកយើងបែកគ្នាជួបអូនជាសំណាងរបស់បង។ អូនជាពន្លឺនៃដួងចិត្តរបស់បងបើគ្មានអូនតើបងនិងរស់នៅដោយបែបណា? ស្នេហាជាបញ្ហាមនុស្សពីអ្នកចុះបើមានអ្នកទីបីពួកគេត្រូវធ្វើយ៉ាងម៉េច?អតីតជាតិបានជំពាក់កម្មពាជាមួយក្មេងប្រុសម្នាក់រហូត...