Ep8:លេខាខ្លាហោះ!
រ៉ូសសេដើរចូលទៅក្នុងវិមានទាំងមុខស្អុយៗនឹកខឹងដល់លីសាដែលដណ្ដើមចេញលុយពីនាងអំម្បាញ់មិញនឹកខឹងសឹងតែស្ទុះទៅចាប់ច្របាច់ករលីសាឲ្យស្លាប់ម្ដងៗទេគ្រឺតណាស់។
ព្រឹកថ្ងៃថ្មីបានមកដល់លេខាផាកដើរចូលក្នុងក្រុមហ៊ុនទាំងមុខស្អុយព្រោះនឹកគិតដល់រឿងម្សិលមិល រំលងទៅជាង20នាទីលេខាផាកក៏មកដល់តុធ្វើការដាក់គូតអង្គុយមិនទាន់ស្រួលបួលផងអគ្គនាយជើងល្អស្រែកហៅកោកៗចេញពីខាងក្នុង office ល្មម
"លេខាផាក!!!!!!!"លីសាស្រែកហៅលេខាផាកស្ទើរបែកក្រុមហ៊ុនជា2អង្គុយហៅមួយថ្ងៃហើយមិនឃើញសូម្បីស្រមោលមនុស្សចំជាយឺតការមែនហើយ
"ចាស៎ទៅហើយ!!!"រូសសេធ្វើមុខស្អុយៗដើរចូលទៅក្នុង office អគ្គនាយកជើងល្អទាំងអូសជើងមុនរួចអាមនុស្សកំពុងខ្ជិលផងមកស្រែកហៅប្រើរកោកៗចំជាគ្នានដឹងស្ថានភាពមែនហើយអគ្គនាយម្នាក់នេះបានតែចាប់បោកដូចកង្កែបម្ដងបានរាង
"លេខាផាក!!អួយ៎ព្រះ"លីសាយកដៃរឹតទ្រូងពេលឃើញលេខាផាកដើរចូលមកទាំងមុខក្រញូវមិនដឹងថាខឹងអ្នកណាមកពីណាទេដូចជាលែងហ៊ានប្រើរហើយខ្លាចឯកសារមានស្លាប
"ហៅនោះហៅមានការអី??"រ៉ូសសេឈរជ្រេងចង្កេះសម្លក់សម្លឹងអគ្គនាយកក្បាលខូចដែលគិតតែពីស្រែកហៅមិនលោះថ្ងៃមិនចេះធ្វើខ្លួនឯងនេះបើប្រើរបានសង្ស័យប្រើរនាងឲ្យចូលទៅក្នុងបន្ទប់ទឹកជាមួយហើយ
"ឆុងកាហ្វេឲ្យខ្ញុំមួយកែវ"លីសា លេបទឹកមាត់ផ្អើមបំពង់ករទាំងភ័យៗមុននិងស្រដីប្រើរអ្ន្នកនាងលេខាខ្លាហោះឲ្យទៅឆុងកាហ្វេយូរៗអគ្គនាយខ្លាចលេខាមិនមែនលេខាខ្លាចអគ្គនាយកទេចំជាប្លែកខុសគេខុសឯងមែន
"យកស្ករប៉ុន្មានភាគរយ?"លេខាផាកឈរច្រតចង្កេះសម្លឹងមុខស្លេកៗរបស់លីសាទាំងទឹកមុខរាបស្មើរចាំមើលនាងនិងធ្វើបាបលីសាម្ដងទៀតពូកែរណាស់អាខាងប្រើរលើកនេះដាក់ឲ្យប្រើលែងកើតម្ដង
"10%បានហើយ"លីសារហ័សបែរមកមើលឯកសារវិញមុននិងស្រដីបញ្ជាក់លេខាខ្លាហោះឲ្យយល់ន័យនូវអ្វីដែលនាងចង់បាន
YOU ARE READING
រឿង💫អ្នកនាងប្រពន្ធសម្លាញ់ចិត្ត💫
Actionឡាលីសានាមជាអគ្គនាយកស្រីស្អាតក្នុងប្រទេសកូរ៉េខាងត្បូងតែអ្នកណាទៅដឹងទៅថាក្រោយពីភាពជាស្រីស្អាតនេះគេមានប្រពន្ធដល់ទៅ3អ្នកតែម្នាក់ឯង។ #blackpink Ship #និពន្ធដោយ:សុវណ្ណមេត្រី