Mine🔥(1/2)

9.2K 293 1
                                    

+MINE🔥(1/2)
#Enjoy your reading 😘💗

នៅកណ្ដាលទីក្រុងបង្ហាញអោយយេីងឃេីញនូវសាលារៀនដ៏ធំមួយ ដែលបង្ហាញអោយយេីងឃេីញថាមានសិស្សនុសិស្សជាច្រើនកំពុងតែដេីរចូលក្នុងសាលានោះ.....

ទីងៗ!!
សម្លេងជួងបន្លឺឡេីងបណ្ដាអោយសិស្សគ្រប់គ្នារហាសប្រញាប់ប្រញាល់ចូលក្នុងថ្នាក់រាងៗខ្លួន យេីងក្រលែកទៅមេីលបុរសសង្ហារមួយរូបរាងខ្ពស់ស្រឡះឈរនៅមុខសាលាមិនទាន់បានចូលក្នុងនៅឡេីយទេព្រោះគេមកទេីបតែប្ដូរមក អ្នកកម្លោះទាញយកទូរស័ព្ទមកមេីលថ្នាក់ដែលម៉ាក់គេប្រាប់នោះគឺជា បន្ទប់ទី៣ជាន់ទី២ រាងសង្ហារប្រញាប់ប្រញាល់ប្រមូលកម្លាំងដែលនៅសល់ទាំងប៉ុន្មានមករត់ឡេីងទៅលេីកាំជន្ដេីរ ក៏ប្រទះនឹងរាងតូចកំពុងដេីរដំណេីរញាប់ៗ ប្រញាប់ៗមិនដឹងជាប្រញាប់ទៅណាទេ ពួកគេដេីរផ្លូវជាមួយគ្នា អ្វីដែលសំខាន់គឺរៀនជាមួយគ្នាទៀត ពួកគេទាំងពីរដេីចូលថ្នាក់ដំណេីរគ្នាតែដោយរាងសង្ហារនៅ ឡេងឡុងៗនៅមុខថ្នាក់ចឹងហេីយទេីបរាងតូចចូលទៅមុន
"ថ្នាក់នេះហេីយមែនទេ? ដូចជាមិនច្បាស់សោះ"រាងក្រាស់រអ៊ូងូវៗម្នាក់ឯងនៅមុខថ្នាក់ កាយវិការដែលមិនសុខវាចាប់ផ្ដេីមកកេីតឡេីង ដេីរទៅវិញទៅមកចុះឡេីងៗ ក៏អ្នកគ្រូបន្ទប់ថ្នាក់ដេីរមក ..

"ប្អូនជានរណគេនឹង សិស្សថ្មីមែនទេ?"អ្នកគ្រូចោទជាសំណួរទៅកាន់ជុងហ្គុកទាំងទឹកមុខងឿងឆ្ងល់

"បាទអ្នកគ្រូខ្ញុំឈ្មោះ ចនជុងហ្គុក "ជុងហ្គុកឆ្លេីយទៅអ្នកគ្រូដោយទឹកមុខអេសអុញៗ អ្នកគ្រូលឺឈ្មោះក៏ដឹងបាត់ទៅហេីយ ព្រោះគាត់បានលឺនាយកគាត់និយាយសិស្សថ្នាក់គាត់មានចូលថ្មីម្នាក់ឈ្មោះ ថា ចន ជុងហ្គុកនោះឯង

"អរមោះចូលថ្នាក់មក"អ្នកគ្រូបកដៃជាសញ្ញាដាក់ជុងហ្គុក បន្តិចមកជុងហ្គុកក៏ចូលទៅ

"ណែនាំខ្លួនទៅកូន"អ្នកគ្រូនិយាយទាំងញញឹមទៅកាន់ជុងហ្គុក

"បា.....បាទ..អ្នកគ្រូ"ជុងហ្គុកញញឹមមិនសម និយាយរដាក់រដុបទៅអ្នកគ្រូ នេះគេមិនទេអាណែនាំខ្លួនស្អីនឹង ធ្លាប់បានមេីលdramaគេសម្ដែងដែរ តែជីវិតពិតម្ដេចនឹងដូចDramaទៅ មិនចឹងហីអ្នកទាំងអស់គ្នា?

Short novel 💞Where stories live. Discover now