[S H O R T N O V E L]
ឃាតករ លាកមុខ (The killer)
#សូមរីករាយក្នុងការអាន <33+តុកៗៗៗ
ម៉ោងពាក់កណ្ដាលអាធ្រាត មនុស្សគ្រប់រូបបានចូលសម្រាន្តរាងៗខ្លួន សុខៗក៏ស្រាប់តែសម្លេងគោះទ្វាបន្លឺឡេីងមិនដឹងអ្នកណាជាអ្នកគោះសោះ រាងតូចដែលឈ្មោះគីម ថេយ៉ុងកំពុងតែគេងយល់សប្ដិល្អផង ស្រាប់តែលឺសម្លេងគោះទ្វានៅពាក់កណ្ដាលអាធ្រាតហាក់ភ្ញាក់ព្រឺតនឹងសម្លេងមួយនោះ ថេយ៍ដេីរក្រោកឡេីងទាំងបុាំងបុឺតទៅទ្វារួមទាំងនិយាយទៅខាងក្រៅថា
«អាណាគេ?មកគោះទ្វាទាំងយប់ ដាច់យល់សប្ដិយេីងអស់់»ថេយ៉ុងនិយាយទាំងងុលៗបែបមនុស្សកំពុងតែងងុយនិងឃ្លានដេកនោះ ថេយ៉ុងនិយាយចាប់គេក៏ទៅបេីកទ្វាទាំងគ្នានសតិគិតពីអ្វីបន្តិចសោះ ដល់ពេលបេីកទ្វាហេីយមិនឃេីញអ្នកណាថេយ៉ុងមិននិយាយអីក៏បិទទ្វាវិញចូលគេង ព្រោះមនុស្សកំពុងតែឃ្លាននឹងគេងផង អ្នកណាមករំខានបានយ៉ាងមិច?
៚ម៉ោង១យប់៚
មួយបប្រិចភ្នែកម៉ោងមួយយប់វាក៏បានចូលមកដល់បាត់ទៅហេីយឯថេយ៉ុងវិញគឺនៅតែគេង ហេីយគេងមិនឈប់សោះគេងស្រមុកខុលៗ លេីកដៃលេីកជេីងចំហរមាត់ធំៗ សឹងតែបាល់ចូលបានទៅហេីយ នៅសុខៗថេយ៉ុងក៏ចាប់ផ្តេីមបេីកភ្នែក មានអារម្មណ៍ថាដូចជាមិនសុក្ខ មិនស្រណុកក្នុងខ្លួនសោះ ថេយ៉ុងក្រោកឡេីងដកដង្ហេីមយ៉ាងដង្ហក់ៗ ទឹកមុខសរស្លេកហាក់ដូចជាកំពុងតែភ័យព្រួយនឹងខ្លួនឯង
«ហឹស..ហឹសៗៗ»ថេយ៉ុងដង្ហក់យកៗ មិនដឹងថាមានរឿងអ្វីកេីតឡេីងទេ គេកំពុងតែអង្គុយសុខៗក៏ស្រាប់តែមានអារម្មណ៍ថាចម្លែកៗយ៉ាងមិចក៏មិនដឹង ដូចជាមានស្រមោលនៅពីក្រោយខ្នងគេ ថេយ៉ុងងាកទៅខាងក្រោយទាំងភ័យខ្លាច
«ហឹក..ហឹក..ហឹមមម..»ថេយ៉ុងបន្លឺឡេីងទាំងភ័យខ្លាចសុខៗគេក៏សន្លប់ទៅភ្លាមៗមិនដឹងថាមានអ្នកណាមកធ្វេីអីគេទេ ថេយ៉ុងទន់ខ្លួនដេកសន្លប់នៅលេីពូកតែឯង លែងមាត់លែងករអ្វីទាំងអស់ ភ្នែកតូចភ្លឺចាប់ផ្តេីមបិទបន្តិចម្ដងៗ ស្ងាត់អស់រលីង
«ហាស..ហាសសហាហាសហាសហា..»បុរសជាឃាតករសេីចឡេីងក្រោមពន្លឺខ្មៅងងឹត ស្រែកសេីចឡេីងឮៗ បែបបីសាចកំណាច ដែលគេនេះមេីលទៅពិតជារោគចិត្តខ្លាំងណាស់ គេនោះគឺឈ្មោះថា ចន ជុងហ្គុក ។