សុបិន្ត💔🔥

2.8K 161 4
                                    

+សុបិន្ត 💔🔥
ចន ជុងហ្គុក/គីម ថេហ្យុង
#សូមរីករាយនឹងការអាន ❤️✨

+សេអ៊ូល---
<<ភូមិគ្រិះត្រកូលចន>>

ពេលថ្ងៃរសៀលពន្លឺព្រះអាទិត្យពន្លឺជុំវិញពិភពលោក ចម្លែកតែនៅក្នុងភូមិនគ្រិះត្រកូលចនដ៏ធំស្គឹមស្កៃយេីងលឺសម្លេងឈ្លោះប្រកែកគ្នារបស់មនុស្សពីរអ្នក

"ជុងបង.."អ្នកជាប្រពន្ធនិយាយដោយសម្លេងស្រទន់ទៅកាន់អ្នកជាប្ដីម្នាក់នោះគ្មាននរណាក្រៅពីរគីម ថេហ្យុងឡេីយ

"ថេយ៍បងថាពួកយេីងគួរតែចែកផ្លូវគ្នាដោយដេីររាងខ្លួនទៅ លែងលះគ្នាដោយស្ងាត់ៗបំផុតបងសន្យារថាមិននរណាគេដឹងពីរឿងនេះរបស់ពួកយេីងទេ"ជុងហ្គុកស្រដីឡេីងដោយពាក្យផ្អែមស្រទនើបែបលួងលោមចិត្ត ដឹងទេថាពួកគេស្រឡាញ់គ្នាប៉ុន្មានឆ្នាំហេីយ?ពួកគេរៀបការជាមួយគ្នាជិត៥ឆ្នាំហេីយណា សឹងតែមិនដែលមានជម្លោះជុងហ្គុកថ្នមគេដូចជាគ្រាប់ពេជ្រ ហេីយសុខៗមកសុំគេលែងលះតេីនរណាគេដែលមិនឆ្ងល់ ស្រឡាញ់ស្ទេីរលេបសុខៗក៏មកសុំគ្នាលែងលះ លឿនពេកទេដឹង? ថេយ៉ុងដែលធ្វេីអីខុសទេ? ហេីយមិចក៏លឿនយ៉ាងនេះ ?វាជាហ្គេមស្អីអោយប្រាកដ ? ដូចជាគ្នានហាតុផលណាសមស្របដែលត្រូវនឹងស្ថានការណ៍ពេលនេះសោះ លឿននេះវាលឿនពេកកេីតអីអញ្ជេះ? គេមានស្រីថ្មីទេដឹង?

"បងនិយាយថាម៉េច?បងមានដឹងខ្លួនថាខ្លួនឯកំពុងនិយាយអីទេ?បងឡប់ហេីយទេដឹងជុងហ្គុក បងលឺអូនហៅទេបងៗៗៗ??"ថេយ៉ុងយកដៃទៅបកមុខជុងហ្គុកព្រោះខ្លាចគេកំពុងច្រលំភ្លេចខ្លួននិយាយចេញមក។ នេះគេកំពុងតែនិយាយអីគេដឹងខ្លួនទេ?គេឆ្លួតហេីយទេដឹង?ឆ្កួតរឺឡប់អោយប្រកដ?ហាតុអ្វីសុខៗមកសុំលែងលះគ្នាទាំងមិនបានធ្វេីអីខុសរឺមួយក៏មិនបាមទាស់សម្ដីគ្នា?គេមានអ្នកថ្មីហេីយទេដឹង?ទេៗមិនអាចទេ។

"លែងគ្នា!!ខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់នុង!!កុំអោយខ្ញុំនិយាយច្រេីនដងពេកអី!!ឆាប់ចុះហត្ថលេខាទៅ គួរអោយធុញណាស់"ជុងហ្គុកនិយាយទាំងទឹកមុខខឹងបន្តិចអីបន្តិចរកនិយាយប្រាប់មិនត្រូវ ។ ឃេីញទេគេចាប់ផ្តេីមប្ដូរសព្វនាមពីពាក្យថា"បង"ទៅជាពាក្យថា"ខ្ញុំ"ហេីយ ថេហ្យុងហាក់ឆ្ងល់បន្តិច នៅសុខក៏មកសុំលែងលះហេីយនិយាយសំឡុតៗប្ដូរសព្វនាមអីបែបនាគអ្នកណាមិនភ័យ ? គេកំពុងតែកេីតឆ្កួតស្អីនឹង បានជាសុខៗមកសុំលែងលះ? គេលេងល្បែងស្អីទៀតហេីយ?

Short novel 💞Where stories live. Discover now