ភាគទី:02
អាចថាjungkookជាក្មេងឆ្លាតយល់ដឹងពីកាលៈទេសៈដូចជាពេលនេះអញ្ចឹងពូនឹងប៉ារបស់គេប្រាកដជាមានរឿងត្រូវនិយាយចឹងហើយគេក៏ចេញមកលេងនៅខាងក្រៅអូសហ្វីសរបស់ប៉ាគេវិញ ហើយក៏មិនចាំបាច់ភ័យថាគេនឹងវង្វេងនោះទេគ្រប់ជាន់ទាំងអស់មួយណាដែលគេមិនស្គាល់នោះអោយតែមកក្រុមហ៊ុនប៉ារបស់គេគឺតែងតែមកលេងនៅខាងក្រៅខ្លាចថារំខានការងាររបស់លោកប៉ា។
SKIP
«Aww..ថាន់នី..ទៅណាបាត់ហើយ»អាល្អិតច្រមិចកែវភ្នែកថ្លាសម្លឹងមើលគ្រប់ច្រកល្ហករកកូនឆ្កែចិញ្ចឹមរបស់ខ្លួនដែលរត់ចេញមកមុននេះពេលនេះមិនដឹងទៅដល់ណានោះទេ។
«ថាន់នី..បាត់ទៅណាហើយ»សម្លេងច្រមិចៗស្រែកហៅឈ្មោះកូនឆ្កែចិញ្ចឹមរបស់ខ្លួន. មិញនេះគ្រាន់តែភ្លេចខ្លួនបន្តិចក៏បណ្តោយអោយឆ្កែចិញ្ចឹមខ្លួនរត់ចេញបាត់ តែមិញនេះឃើញថាកូនឆ្កែចិញ្ចឹមខ្លួនរត់មកផ្លូវនេះច្បាស់ណាស់ទើបអាល្អិតមាឌតូចប្រញាប់ដើរទៅជាន់ខាងក្រោម។
.........
«ហ្អា..ក្រុមហ៊ុនប៉ាមានកូនឆ្កែដែលហេស»Jungkook ដែលនៅជាន់ខាងក្រោមមួយសន្ទុះហើយថានឹងរៀបទៅខាងលើវិញតែក៏ក្រលាស់ភ្នែកទៅឃើញកូនឆ្កែនៅក្បែរជណ្តើរថ្មើរជើងមើលទៅគួរអោយស្រឡាញ់ណាស់អត់នឹងទៅមើលអោយជិតមិនបាន។
«អេ..ម្ចាស់ឯងនៅឯណាមិចក៏ទុកឯងនៅទីនេះ»Jungkook បន្ទន់ជង្គន់បន្តិចលើកដៃទៅអង្អែលក្បាលរបស់សត្វឆ្កែនេះស្រាលៗ អត់មិនបាននឹងលើកវាយកមកកាន់ក្រសោប។
«មិនដឹងពេលនេះម្ចាស់ឯងនៅឯណាទេ»លើកកូនឆ្កែដែលមានរោមច្រើនពណ៍ខ្មៅបែកសរយកមកកាន់ក្រសោបនឹងដៃដោយមិនភ្លេចអង្អែលក្បាលរបស់វាទៅវិញទៅមកដូចជាចូលចិត្តណាស់អញ្ចឹង ជាធម្មតាបើមិនមែនម្ចាស់វា ឆ្កែនេះប្រាកដជាព្រុសដាក់មិនខាននោះទេតែពេលនេះបែជានៅស្ងៀមព្រមអោយកំម្លោះតូចនេះចាប់អោបនឹងអង្អែលដោយសេរីតែម្តង។
«ហឹុកៗ..រកមិនឃើញទេ»ក្មេងប្រុសដែលជាម្ចាស់ឆ្កែចុះមកដល់ជាន់ខាងក្រោមសម្លឹងរកមើលកូនឆ្កែចិញ្ចឹមខ្លួនតែនៅតែមិនឃើញទើបធ្វើអោយអាល្អិតតូចចាប់ផ្តើមរលីងរលោងចេញមកភ្លាម។
YOU ARE READING
[My dear wife♡︎🥀] ចប់ !
RandomJUNGKOOK:ទោះបងជាក្មេងដែលគេយកមកចិញ្ចឹមក៏ដោយក៏អូននៅតែស្រឡាញ់បង អរគុណដែលអូនមិនចាកចេញពីជីវិតរបស់បងក្នុងជីវិតបងនេះសូមតែមានអូននៅក្បែររហូតគឺមានសេចក្តីសុខពេកទៅហើយ!!!សូមអូនកុំទៅចោលបងនៅថ្ងៃណាមួយបានទេ បើមានថ្ងៃនោះមែនបងប្រាកដជាស្លាប់!! 28/07/21 Author:Tae Fiza