ភាគទី:07
ចូលមកដល់ថ្ងៃថ្មីនេះពិតជាស្រស់ស្រាយខ្លាំងណាស់ដែលអាចភ្ញាក់មកញញឹមគិតពីរឿងយប់មិញនោះអាចថានាយមិនធ្លាប់ជួបអារម្មណ៍បែបនេះពីមុនទេតែពេលបានមកជួបហើយទើបដឹងថាវាយ៉ាងមិចធ្វើអោយយើងញញឹមចេញមកមិនដឹងខ្លួនតែម្នាក់ឯង។
មិននៅដេកញញឹមយូរនោះទេព្រោះគេត្រូវទៅក្រុមហ៊ុនទើបប្រញាប់ក្រោកទៅបន្ទប់ទឹកសម្អាតខ្លួនរួចរាល់ប្រញាប់ចុះមកខាងក្រោម..ថ្ងៃនេះគេមានអារម្មណ៍ថាភ្ញាក់យឺតខុសពីរាល់ដង។
«ហា..Jungkookចុះមកហើយហ្អេ»Mr.jeon
«បាទ!លោកប៉ា»ដើរចូលមកកាន់តុបាយរួមដែលមានទាំងប្អូននឹងម៉ាក់របស់នាយនៅអង្គុយទីនេះដូចគ្នា។
«ខ្លួនជាក្មេងទេអោយមនុស្សចាស់អង្គុយចាំបាយ»Ms.jeon បង្ហើបសម្លេងចេញមកទាំងទឹកមុខមិនពេញចេញជាខ្លាំង។
«សូមទោសអ្នកម៉ាក់!!»
«អូន!!»
«ហឹុស..»អ្នកស្រីចន ឈប់មាត់ចាប់ផ្តើមបរិភោគអាហារដោយមិនមាត់ករអ្វីទៀត.និយាយថាអោយបន្តិចមិនបានទេចូលចិត្តតែកាន់ជើង។
«Jungkook..ញាំុអោយលឿនទៅនឹងប្រញាប់ទៅក្រុមហ៊ុនមានឯកសារច្រើនណាស់ដែលត្រូវពិនិត្យអោយហើយនៅថ្ងៃនេះ»Mr.jeon
«បាទ. លោកប៉ា»ការបរិភោគអាហារនេះក៏លែងមានអ្នកមាត់អ្វីបន្តទៀតអង្គុយញាំុដោយស្ងៀមស្ងាត់រួចរាល់ក៏ចេញទៅក្រុមហ៊ុននាយមិនបានជិះជាមួយប៉ាឡើយតែប្រើឡានផ្ទាល់ខ្លួនរបស់គេវិញ។
SKIP
«ឡា.ឡា.ឡា..»កាយល្អិតតូចស្តើងដើរចុះពីលើកាំជណ្តើរអោបកូនឆ្កែសំណព្វចុះមកជាមួយព្រមជាមួយសំនៀងស្រែកច្រៀងពេញវិមាន..ធ្វើអោយពួកអ្នកបម្រើដែលនៅឈរក្បែរនេះមាននាំឆ្ងល់ថ្ងៃនេះអ្នកប្រុសតូចរបស់គេអារម្មណ៍ល្អដល់ហើយចុះមកក៏ស្រែកច្រៀងបង្វិលខ្លួនរាំទៅតាមសំនៀងដែលខ្លួនកំពុងច្រៀងនេះ។
«ថ្ងៃនេះអ្នកប្រុសស្រស់ស្រាយដល់ហើយ..»
«ហិហិ..ពិតមែនហ្អេ»Taehyung ងាកមកស្ញេញដាក់អ្នកបម្រើដែលសួរមិញនេះតាមពិតគេក៏គិតថាខ្លួនឯងថ្ងៃនេះសប្បាយចិត្តដែរ។
YOU ARE READING
[My dear wife♡︎🥀] ចប់ !
RandomJUNGKOOK:ទោះបងជាក្មេងដែលគេយកមកចិញ្ចឹមក៏ដោយក៏អូននៅតែស្រឡាញ់បង អរគុណដែលអូនមិនចាកចេញពីជីវិតរបស់បងក្នុងជីវិតបងនេះសូមតែមានអូននៅក្បែររហូតគឺមានសេចក្តីសុខពេកទៅហើយ!!!សូមអូនកុំទៅចោលបងនៅថ្ងៃណាមួយបានទេ បើមានថ្ងៃនោះមែនបងប្រាកដជាស្លាប់!! 28/07/21 Author:Tae Fiza