EP 1 [ ជួបដំបូង...]នៅឆ្នាំ 2003 ក្នុងកំឡុងរដូវក្ដៅ នៅទីក្រុង Busan នៃប្រទេសកូរ៉េខាងត្បូង ទីក្រុងនេះគឺជាផ្នែកមួយនៃជនបទរបស់ប្រទេសកូរ៉េខាងត្បូងហើយវាត្រូវបានអភិវឌ្ឍបណ្ដើរបណ្ដើរក្លាយជាកន្លែងទេសចរណ៍ច្រើន មនុស្សជាច្រើនចូលចិត្តមកស្នាក់នៅទេសចរណ៍នៅកន្លែងនេះព្រោះមានខ្យល់ធម្មជាតិស្រស់ស្រាយនិងស្រស់បំព្រង យើងក្រឡេកមកមើលផ្ទះត្រកោល គីម វិញ មើលទៅអ៊ួអរដល់ហើយ ក្រោយពីទទួលបានសមាជិកថ្មី3 ឆ្នាំកន្លងមកនេះ ......
ចម្ការ គីម ហ្វារ៉ា ( ឈ្មោះនេះគឺជាឈ្មោះជីតារបស់ Taehyung ដែលមានតៗគ្នាមកបីជំនាន់មកហើយ)
"អ្នកប្រុសតូចកុំរត់....អ្នកប្រុសប្រយ័ត្នដួល" សម្លេងអ្នកបម្រើដែលត្រូវជាអ្នកមើលថែ Taehyung បន្លឺព្រមជាមួយនឹងការរត់ដេញតាមក្មេងកំពូលរពឹសចង់ដឹង ចង់លឺ kim Taehyung នេះឯង
"មេអំបៅអាត(ស្អាត)ណាស់..ហិហិ " ដៃខ្លីជើងតូចៗរបស់ ក្មេងតូចដែលទើបមានអាយុបីឆ្នាំ រត់ផង លោតផងដើម្បីដេញតាមចាប់មេអំបៅដែលទុំផ្កាហើយត្រូវបានដាំក្នុងចម្ការក្បែរផ្ទះ ត្រកោល គីម
"អ្នកប្រុសកុំរត់ទៀតណា...ខ្ញុំភ័យខ្លាំងណាស់" អ្នកបម្រើដែលដេញតាម Taehyung មុននេះគ្រាន់តែចាប់បានក្មេងតូចភ្លាម ក៏យកមកពរតែម្ដងព្រោះខ្លាចដួលរលាត់ដៃរលាត់ជើង ពេលដែលលោកប្រុសអ្នកស្រីមកដល់ផ្ទះវិញច្បាស់ជាមានរឿងមិនខាន
YOU ARE READING
Taehyung ម្ចាស់ចិត្ត
Romanceស្នេហាដែលស្រលាញ់គ្នាគ្មានថ្ងៃពូប្រែឆ្លងរាប់ភពរាប់ជាតិមានអ្នកបំបែកបំបាក់ក៏ស្នេហារវាងអ្នកទាំងពីរមិនអាចដាច់ពីគ្នាបានអាចបាននិយាយថាបុព្វេសន្និវាស