«ពស់ម៉ាក់ពស់»

46 2 0
                                    

                            Ep:04🥀

🌿Skip🌿
🌃Night🌃
    ហូស៊ុកបន្ទាប់ពីដើរលេងជាមួយសង្សាររួចហើយក៏បានបើកឡានត្រឡប់មកផ្ទះវិញ។នាយតូចដើរចូលទៅក្នុងផ្ទះទាំងចម្លែកចិត្ដព្រោះមានឡានជាច្រើនចតនៅខាងមុខផ្ទះខ្លួនជាច្រើនគ្រឿងខុសពីរាល់ដង តែនាយល្អិតមិនខ្វល់ចំពោះរឿងនឹងឡើយរូបគេក៏បន្តដំណើរដើរចូលទៅក្នុងផ្ទះតម្រង់ទៅកន្លែងទទួលភ្ញៀវហើយក៏ដាក់ខ្លួនអង្គុយលើសាឡុងទាំងហត់នឿយ។

   «មកពីដើរលេងហត់ណាស់មែនទេ?»ខណ:នោះដែរជំហានជើងមាំធំៗដើរមកលបៗហើយឱនទៅជិតត្រចៀកហូស៊ុកហើយសួរនាយតូចដែលបិទភ្នែកសម្រាកលើសាឡុង។

   «ហុើយ!!!ឌឹប!»ហូស៊ុកភ្ញាក់នឹងសម្លេងស៊ុកជីនដែលមកនិយាយជិតត្រចៀកខ្លួនដូចខ្មោចក៏ងាកទៅដាល់នាយក្រាសមួយដៃចំភ្នែកតែម្ដង។

   «អួយ!!!ភ្នែកខ្ញុំ!!»ដៃក្រាស់គ្រាន់តែត្រូវមួយដៃរបស់ហូស៊ុកភ្លាមក៏ក្ដោបភ្នែកខ្លួនហើយស្រែករំអួយឡើងមក។

  «ហុើយ!!លោកឯងមកផ្ទះខ្ញុំធ្វើអី?»នាយតូចងើបពីសាឡុងសួរទៅអ្នកដែលឈរក្ដោបភ្នែកខ្លួនមួយចំហៀងនោះ។

   «អួយ!!ម៉ាក់មីងអោយមកនៅនេះ!...ចាំបាច់វ៉ៃ!!»នាយក្រាសតបទៅវិញទាំងមុខជូរមិនគិតថាខ្លួនមកដល់ភ្លាមក៏ត្រូវហូស៊ុកស្វាមគមន៍មួយដៃទៅហើយ។

   «អត់មានផ្ទះនៅមែនបានដើរមកនៅផ្ទះគេនៀក?»កាយតូចច្រឡឹងឈរច្រត់ចង្កេះដាក់ស៊ុកជីនដែលឈរនៅចំពោះមុខខ្លួន។

   «មានរឿងអ្វីហា?កូនjin !កើតអីកូន?»ភ្លាមនោះម៉ាក់ហូស៊ុកគាត់ក៏ដើរចេញពីផ្ទះបាយមកសួរកូននិងក្មួយតែមកដល់ក៏ឃើញថាស៊ុកកំពុងឈរក្ដោបភ្នែកខ្លួនរហូតគាត់ក៏ចូលទៅសួរនាំនាយ។

   «គឺអូនស៊ុកដាល់ខ្ញុំមួយដៃណាម៉ាក់.!..អួយឈឺណាស់!!»មាឌក្រាសធំដូចក្របីគ្រាន់តែក្រឡេកឃើញម៉ាក់ហូស៊ុកមកភ្លាមក៏ធ្វើជារំអួយកាន់តែខ្លាំងតាមពិតមួយដៃពិននិងគេមិនឈឺនោះទេតែចង់បានចំណាប់អារម្មណ៍ក៏ធ្វើជាឈឺទៅ។

   «កូនស៊ុកមិចក៏មកដាល់បងចឹង?មើលចុះភ្នែកបងហើមហើយ!»គាត់ងាកទៅស្អីអោយកូនប្រុសជើងល្អដែលមួយថ្ងៃគិតតែបង្ករឿងឈឺក្បាលមិនព្រមឈប់សោះ។

🧒you are my heart 💞Where stories live. Discover now