ភាគ3

146 2 0
                                        

«ខ្ញុំផ្លែកឬអត់មិនពាក់ព័ន្ធនិងលោកទេ...លែងខ្ញុំ»ស៊ូរ៉ាកំប្រឹងរើបម្រាស់រើសខ្លួនចេញពីរង្វង់ដៃមាំដ៏កក្តៅរបស់នាយកម្លោះថែមទាំងបោះសម្តីយ៉ាងក្រអើតក្រទាប់ដាក់នាយថែមទៀត។
«មិន»មួយម៉ាតយ៉ាងខ្លីសង្កត់ន័យយ៉ាងច្បាស់ថាទោះបីជាយ៉ាងណាក៏គេមិនព្រមដោះលែងរាងកាយនាងតូចឲ្យមានសេរីភាពចេញពីរង្វងដៃរបស់គេដែរ។ខាន់ណេបណិតគ្នាបែបនេះយូរណាស់មកហើយគ្រាន់តែចង់នៅក្បែរបន្តិចសោះមិចក៏កំណាញ់ខ្លួនយ៉ាងនេះ។
«សួរត្រងចុះតើលោកមកទីដើម្បីអ្វី?»មិនមែននាងមិនដឹងពីគោលបំណងរបស់គេថាមកផ្ទះរបស់នាងព្រោះតែមូលហេតុអ្វីនោះទេប៉ុន្តែនាងចង់ឲ្យប្រាកដចិត្តថាគេមិនបានមករកនាងតែគេមកយកកូនរបស់នាងទៅវិញនោះទេ កុំឲ្យចិត្តគំនិតរបស់នាងគិតឆ្កួតទ្បប់សប្បាយតែឯងថាគេមករកនាងព្រោះចង់ទទួលខុសត្រូវចំពោះនាងឲ្យសោះ ព្រោះមនុស្សដូចជា ចនជុងហ្គុក ខេល័រ គ្មានភាពជាសុភាពបុរសមិនទំនួញខុសត្រូវស្ថិតនៅក្នុងខ្លួនរបស់គេទ្បើយប្រសិនបើជាគេមានពិតមែន មិនមែនប៉ុន្មានឆ្នាំនេះគេទុកនាងនិងកូនចោលឲ្យរស់នៅវេទនាពីនាក់ម្តាយកូនទេត្រូវរត់គេចពីគេតាមប្រម៉ាញ់អាយុជីវិតឥតល្ហែល្ហើយដូចកាលពីពេលមុនទ្បើយ។
«កូន ខ្ញុំមករកកូនរបស់ខ្ញុំ កុំគិតថាខ្ញុំមករកនាងឲ្យសោះ»ពាក្យសម្តីដ៏សែនសោះកក្រោះហោះចេញពីបបូរមាត់ក្រាស់អាចចាក់ទំលុះឲ្យដុំសាច់នៅក្នុងទ្រូងខាងឆ្វេងរបស់នារីដែរនៅក្នុងរង្វង់ដៃឈឺមិនស្ទើរទេ។ ដូចជាស៊ូរ៉ានាងគិតមុនខុសពិតមែនគឺគេមករកកូនរបស់គេមិនមែនជាម្តាយរបស់កូនទ្បើយ គេមិនបញ្ចាក់យ៉ាងច្បាស់ៗប៉ុននេះហើយគួរតែយល់បានហើយថាប៉ុន្មានឆ្នាំនេះគេមិនដែរខ្វល់ពីនាងទ្បើយហើយរឹតតែមិនដែរមានចិត្តស្រលាញ់នាងសូម្បីតែប៉ុនចុងក្រចកគ្រប់យ៉ាងមានតែនាងទេដែរឆ្កួតស្រទ្បាញ់គេលះបង់គ្រប់សព្វបែបយ៉ាងឲ្យគេគិតថាគេនិងមានចិត្តស្រទ្បាញ់មកលើរូបនាងដែរតែម្នាក់ឯង។
«ខ្ញុំមិនដែរគិតបែបនោះស្រាប់ទៅហើយ ព្រោះខ្ញុំបានភ្លេចហើយថាកូនខ្ញុំមានឪពុកដូចជាលោក»ស៊ូរ៉ាហាស្តីទ្បើងទាំងអណ្តឺអណ្តក់ទឹកភ្នែកស្រក់ហូរចុះមកដោយទប់ពុំបានមិនដឹងថាមូលហេតុអ្វីទេគេប្រៀបដូចជាប្រភពន័យទុក្ខសោក រឿងអាក្រក់របួសកាយនិងរបួសសចិត្តឲ្យតែនៅក្បែរប្រុសម្នាក់នេះពេលណានាងមានតែទឹកភ្នែករហូតមក ភាពសប្បាយរីករាយទាំងប៉ុន្មានរសាត់ទៅណាអស់ក៏មិនដឹងមិនថាពេលនេះឬកាលពីមុន។
«...»គ្មាចម្លើយឆ្លើយតបព្រោះគ្រប់ពាក្យគ្រប់ម៉ាត់ដែរនាងនិយាយចាក់ឆ្លៀលចំពេកហើយគេគាំងគ្មានអ្វីតបទ្បើយ គេទទួលស្គាល់ថាគេខុសដែរទុកនាងនិងកូនចោលប៉ុន្តែគេធ្វើបែបនេះព្រោះគេមានមូលហេតុផ្ទាល់ខ្លួនរបស់គេដែរមិនអាចឲ្យនាងដឹងបាន។
«លោកមានដឹងទេថាប៉ុន្មានឆ្នាំមកនេះខ្ញុំជួបរឿងអ្វីមកខ្លះ?»ស៊ូរ៉ាពោលទ្បើងទាំងទឹកភ្នែករហេមរហាមយំមុចមុខទៅនិងដើមទ្រូងហាប់ណែនរបស់ជុងហ្គុកហើយក៏លើប្រអប់ដៃគួកទ្រូងគេដឹបៗ។

(ត្រទ្បប់ទៅកាន់អតីតកាល)

«យកលុយនេះហើយយកអាក្មេងក្នុងពោះរបស់នាងចេញទៅ»សម្តីដ៏ឈាមត្រជាក់របស់ស្រ្តីវ័យចំណាស់បង្គាប់បញ្ចារទៅកាន់ក្មេងស្រីតូចដែរមានឋានត្រឹមជាអ្នកបម្រើនៅក្នុងភូមិគ្រឹះយ៉ាងឃោឃៅ និងគុបក្រដាសសែកលុយដែរមានចំនួនយ៉ាងច្រើនទៅឲ្យនាងតូច។
«ឲ្យខ្ញុំសុំទោសផងលោកស្រីខ្ញុំមិនអាចធ្វើបែបនេះបានទេ អ្ហឹកៗ...»ស៊ូរ៉ាលុតចង្គងសំពះទៅកាន់ស្រី្តវ័យចំណាស់ដែរមានចិត្តកំណាច់ចង់សម្លាប់សូម្បីតែចៅបង្កើតរបស់ខ្លួនឯងម្នាក់នោះទាំងទឹកនេត្រាស្រក់ហូរចុះមកសូមក្តីមេត្តាដល់ជីវិតកូនសំណព្វចិត្តរបស់ខ្លួនដែរមិនទាន់បានឃើញពន្លឺថ្ងៃម្នាក់នេះផង។
«មិនព្រមយកកូនចេញព្រោះ ចង់ទុកអាក្មេងនេះដើម្បីទុកចង់ជើងកូនប្រុសយើងឬ?កុំគិតឲ្យសោះ យើងមិនព្រមឲ្យកូនប្រុសរបស់យកស្រីបម្រើថ្នាក់ទាបគ្មានចំណេះដឹងនៅក្នុងខ្លួនដូចជារូបនាងមកធ្វើប្រពន្ធទ្បើង ត្រូវចាំទុកក្នុងអំបែងក្បាលរបស់នាងឯងផង កូនប្រុសយើងគេមានគូរដណ្តឹងហើយ»សម្តីដ៏គ្រោក្រៀតរបស់លោកស្រីចនជាម្តាយរបស់ជុងហ្គុកនិយាយស្តីបន្ទោសមាក់ងាយទៅកាន់នាយតូចស៊ូរ៉ាព្រមទាំងយកចង្អុលដៃទៅរុងក្បាលរបស់នាងមួយទំហឹងធ្វើឲ្យក្បាល់របស់នាងក្រមុំទៅប៉ះទង្គិចនិងជ្រុងតុបណ្តាលឲ្យក្បាលរបស់បែកហូរឈាមចុះមក។
«អត់ទេលោកស្រី ខ្ញុំមិនដែរមានគំនិតគិតបែបនិងទេ»ស៊ូរ៉ាលើកប្រអប់ដៃតូចទាំងគូរសំពះយំក្រវីក្បាល់តតាត់ប្រកែកតវ៉ានាងទទួលស្គាលថានាងស្រទ្បាញ់ជុងហ្គុកប៉ុន្តែនាងមិនដែរមានគំនិតគិតចង់ទាក់ជុងហ្គុកហើយ រឹតតែមិនដែរមានគំនិតយករឿងកូនទៅចងជើងជុងហ្គុកដើម្បីទ្បើងជាលោកស្រីនៅក្នុងភូមិគ្រឹះនេះទ្បើងព្រោះនាងដឹងយ៉ាងច្បាស់ពីឋាន:របស់នាង ចំពោះរឿងដែលនាងភ្លាត់ធ្វើរឿងសុីជម្រៅជាមួយនិងគេនេះគឺព្រោះតែថេយ៉ុងគេស្រវឹងហើយមកចាប់បង្ខំនាងតែប៉ុណ្ណោះនាងមិនបានទៅទាក់គេទេ។
«ហ្អឹស នាងនៅតែមិនព្រមយកក្មេងនេះចេញឬ?បាន ពួកឯងចាត់ការនាងទៅធ្វើយ៉ាងណាឲ្យអាក្មេងនៅក្នុងពោះរបស់នាងងាប់ឲ្យបាន បើងាប់ទាំងម្តាយទាំងកូនកាន់តែល្អ»

របួសស្នេហ៍Where stories live. Discover now