ភាគទី៤

227 16 0
                                    

•Senior season2
***ភាគទី៤***

   Gunដើរចូលទៅខាងក្នុងយ៉ាងលំបាកលំបិនបំផុត ព្រោះតែគេនៅឈឺផ្នែកខាងក្រោមនៅឡើយ បើសិនអាចគេនឹងវារឡើងទៅគេងហើយ!
   «ប៉ាៗៗ ប៉ាៗទៅណាឡើង១យប់អោយកូនគេងនៅផ្ទះម្នាក់ឯង កូនខ្លាចខ្លាំងណាស់! ហុីៗៗ!»អាល្អិតសក់ត្រឡោកខ្មៅរលោង រត់មកអោបជើងអ្នកជាប៉ារបស់គេបន្ទាប់ពីក្រលេកឃើញGunដើរចូលក្នុងផ្ទះភ្លាម។
   «ប៉ាសុំទោសណា ប៉ាមិនបាននៅលួងទេ ប៉ាសុំទៅគេងសិនហើយហត់ណាស់»Gunអង្អែលក្បាលកូនតូចមុននឹងដើរបុ័ងខ្ងើតចូលទៅគេង Magusក៏មិនបានថាអ្វីព្រោះតែគេមើលឃើញសភាពរបស់Gunយ៉ាប់យុឺនពិបាកភ្នែកទើបបណ្ដោយអោយគេទៅគេង។ តែគេក៏ចម្លែកចិត្តបន្តិច ព្រោះតែគេចាប់បានថាខោអាវដែលGunកំពុងតែស្លៀកនោះវាដូចគ្នានឹងខោអាវរបស់Markដែលគេធ្លាប់ពាក់កាលពីខ្លួនជួបដេតឌីរបស់គេលើកតំបូង...
   «នេះប៉ាកុហកយើង ប៉ាថាទៅធ្វើការក្រៅម៉ោង តែការពិតទៅធ្វើចោរលួចខោអាវដេតសោះ!»មាឌល្អិតរអ៊ូរង៉ូវស្ងាត់ៗតែម្នាក់ឯង ពេលនេះគេកំពុងតែគិតថាGunជាចោរលួចសម្លៀកបំពាក់ មកពីប៉ាៗរបស់គេស្លៀកខោអាវដេតឌីគេធ្វើអី?(ឱម៉ាកាសចៅយាយអើយ!ប៉ុណ្ណឹងសោះចោទឪវាថាចោរដែរ!)

   កន្លងទៅ២ថ្ងៃក្រោយ Markលែងមករវីរវល់ជាមួយGunនឹងកូនទៀត សូម្បីតែស្រមោលរបស់គេក៏មិនឃើញផង ដូចជាគេបាត់ខ្លួនទៅមួយពព្រិចភ្នែកដូចជាមានវេទមន្តយ៉ាងដូច្នោះឯង។ តែបែបនេះហើយដែលGunគេរាងធូរចិត្តជាងមុនដោយមិនចាំបាច់ភ័យខ្លាចថាMarkគេមកសួរនាំរឿងកូន។ នាពេលរសៀលព្រះអាទិត្យរាបនឹងលិចនោះ រាងក្រាស់របស់Gunឈរទល់មុខនឹងនឹងកញ្ចក់ដែលភ្ជាប់ជាមួយទូរដាក់ខោអាវ គេអង្អែលមុខខ្លួនឯងនៅក្នុងកញ្ចក់ថ្នមៗ សន្សឹមៗទឹកថ្លាៗក៏ស្រក់ចេញមកពីប្រឡង់ភ្នែកស្អាតដោយឥតមូលហេតុ បេះដូងគេចាប់ផ្ដើមឈឺតិចៗដូចមានដៃឥតស្រមោលចាប់ច្របាច់វាលេង...
   «ឯងមិនគួរកើតមកបែបនេះទេGun យើងអណោចឯងណាស់»បបូរមាត់ស្ដើងបង្ហើរសំនៀងតិចៗដោយក្ដីឈឺចាប់... នឹកអណោចខ្លួនដែលកើតមកមានព្រេងវាសនាខុសគេ កើយមកបាន៣ឆ្នាំឪពុកស្លាប់ចោល ពេលចម្រើនវ័យបាន១២ឆ្នាំម្ដាយក៏លាចាកលោកទៅម្នាក់ទៀត។ គេត្រូវរស់នៅកណ្ដោចកណ្ដែងតែម្នាក់ឯងក្នុងមណ្ឌលកុមារកំព្រាអស់ជាច្រើនឆ្នាំ ពេលធំដឹងក្ដីមកក៏មានសង្សារជាប្រុសមានកូនជាមួយមនុស្សប្រុស រកលុយមកមួយថ្ងៃៗពិបាកសឹងតែដាច់ខ្យល់ នៅតែរកអង្ករច្រកឆ្នាំងគ្មានទៀត...
   «បើសិនពេលនេះគ្មានMagus យើងប្រហែលសម្លាប់ខ្លួនយូរហើយ!»ដៃតូចល្មមលូកទៅបើកថតទូយកចិញ្ចៀនដាំពេជ្រជាអក្សរ“ M ”មួយវង់ចេញមក នាយក្ដោបចិញ្ចៀននោះក្នុងដៃដាក់ផ្អោបជាប់នឹងទ្រូងខាងឆ្វេងមុននឹងឈានជើងថយក្រោយហើយដាក់ខ្លួនអង្គុយលើពូក។
   «ហេតុអីៗៗ ឯងនៅតែនៅក្នុងការចងចាំរបស់យើងទាំងដែលវាកន្លងផុតទៅ៦ឆ្នាំហើយនោះ?»Gunបំពាក់ចិញ្ចៀននោះលើម្រាមដៃនាងខាងឆ្វេងអោយខ្លួនឯង មុននឹងអោបជើងរបស់ខ្លួនហើយខ្សឹកខ្សួលយំដោយមិនខ្មាសអ្នកណា ព្រោះតែMagusគេទៅលេងជាមួយកូនអ្នកជិតខាងបាត់ទើបគេហ៊ានយំខ្លាំងៗបែបនេះ... គេឈឺចាប់រាល់ពេលដែលគេឃើញមុខរបស់Mark គិតមែនទេថាគេមិនដែលឃើញប្រុសម្នាក់នោះ? គេឃើញសឹងតែរាប់ភ្លេចទៅហើយ តែគេព្យាយាមគេចពីMark គេមិនចង់ប្រឈមមុខនឹងនាយម្នាក់នោះ...នាយដែលធ្វើអោយគេពិបាកមករាប់ឆ្នាំ... គេព្យាយាមគេចពីMarkគ្រប់ពេលតាំងពីការមិនអានទស្សនាវត្តី កាសែត មើលទូរទស្សន៍អីជាដើម ដោយសារតែMarkជាអ្នកស្នងត្រកូលអភិមហាសេដ្ឋីទើបគេមានមុខគ្រប់ប្រព័ន្ធ មិនថាទស្សនាវត្តីឬអ្វីនោះឡើយ...
   «ចិញ្ចៀននេះ ឯងធ្លាប់ប្រាប់យើងថាជាចិញ្ចៀនចងស្នេហ៍ ចិញ្ចៀនចងយើងទុក តែចុងក្រោយជាឯងដែលព្រលែងយើងចេញមក ជាឯងដែលបណ្ដេញយើងចេញ!»Gunកាន់តែបង្ហូរទឹកភ្នែកមកកាន់តែច្រើនរាល់ពេលដែលគេនឹកឃើញដល់ពាក្យសម្ដីរបស់Mark...
   (Markចិញ្ចៀនស្អីមកនៅលើដៃយើង?)
   (ចិញ្ចៀនចងស្នេហ៍)
   (ចងស្នួយក្បាលឯង យើងសួរមែនណា!)
   (ក៏ចិញ្ចៀនកក់បងទុក មិនអោយអ្នកណា បងជារបស់ខ្ញុំតែម្នាក់ ជារបស់Mark Siwatតែម្នាក់គត់!)
   (អាឡប់!)
   (មិនបានឡប់ទេ!)
   (ឡប់ហើយថាមិនឡប់!)
   (បើឡប់ម៉េចធ្វើប្ដីបងបាន?)
   (យើស តិចយើងចាប់អោយធ្វើប្រពន្ធយើងបានងើបពីគ្រែលែងរួច)
   Gunគិតរួចសើចតិចៗជាមួយទឹកភ្នែកដែលដាបជាប់ពេញថ្ពាល់ស្អាត... រយះពេល៦ឆ្នាំមកនេះគេនៅតែរក្សាចិញ្ចៀនមួយវង់នោះមករហូត ទោះអត់ឃ្លានយ៉ាងណាក៏គេមិនដែលមានគំនិតលក់ចិញ្ចៀនមួយវង់នេះដែរ... នាយកម្លោះកូនមួយប្រញាប់លើកដៃជូតទឹកភ្នែកចេញបន្ទាប់ពីឮសំលេងគោះទ្វារនៅខាងមុខ។
   តុក! តុក! សម្លេងគោះទ្វារកាន់តែបន្លឺខ្លាំងឡើងៗ ទើបGunជូតទឹកភ្នែកអោយស្អាតបាតរួចទើបបោះជំហានវែងៗទៅបើកទ្វារ។
   «ល...លោកជាអ្នកណា?»Gunបើកភ្នែកធំៗបន្ទាប់ពីឃើញមានមនុស្សប្រុសចំណាស់ម្នាក់ ប្រហែលអាយុខ្ទង់៥០ជាងកំពុងឈរកាន់ដៃកូនប្រុសបណ្ដូលចិត្តរបស់គេ។ ទើបនាយទាញកូនមកពរវិញដោយភាពភ័យខ្លាចថា ប្រុសចំណាស់ដែលកំពុងឈរនៅចំពោះមុខខ្លួនជាមនុស្សអាក្រក់ព្យាយាមធ្វើបាបខ្លួននិងកូនប្រុស។
   «Magusកូនកើតអីដែរទេ គេមានធ្វើបាបកូនដែរទេ?»ដោយសារតែបារម្ភកូននិងគំនិតដែលគិតថាប្រុសចំណាស់នោះមានបំណងចង់ធ្វើបាបកូនរបស់ខ្លួនGunក៏សួរកូនព្រមទាំងគ្រលាសភ្នែកសម្លឹងអ្នកម្ខាងទៀតដោយក្ដីសង្ស័យ។
   «អត់ទេ លោកអ៊ំគាត់ចិត្តល្អណាស់ទិញនំអោយកូនហើយជូនកូនមកផ្ទះទៀត»Magusឆ្លើយតបដោយលើកចង់នំមកបង្ហាញ។
   «លោកកុំបារម្ភអីខ្ញុំមិនធ្វើបានបាបក្មេងម្នាក់នេះឡើយ! ខ្ញុំជាមេធាវីរបស់ត្រកូលJumlongkul ឈ្មោះKrit»អ្នកមានវ័យចំណាស់រៀបរាប់ខ្លួនដោយស្នាមញញឹម ផ្ទុយពីអ្នកម្ខាងទៀតដែលបើកភ្នែកធំៗសម្លឹងមើលទៅគាត់ដោយភ័យខ្លាច!
   «ល...លោកមកធ្វើអី?»Gunរដាក់រដុប គេភ័យសឹងតេទម្លាក់កូនចោលហើយដេញមនុស្សចំណាស់ចេញទៅហើយ តែគេតាំងចិត្តមិនអោយបញ្ចេញអាការះភ័យខ្លាចចេញមក... គេកំពុងតែភ័យថាអ្នកចំពោះមុខត្រូវបានMarkបញ្ជាមក ព្រោះតែលោកKritជាមេធាវីរបស់ត្រកូលមួុយនឹង វាមានភាគរយច្រើនដែលMarkបញ្ជាគាត់មក...
   «គឺខ្ញុំមកយកMagus Sriwat Jumlongkulទៅនៅភូមិគ្រឹះលោកប៉ារបស់គេវិញ! បើតាមឯកសារទាំងនេះ ពួកយើងអាចប្ដឹងលោកបាន ថែមទាំងអាចយកក្មេងម្នាក់នេះទៅដោយមិនបាច់សុំការអនុញ្ញាតិពីលោក!»លោកKritដើរចូលទៅខាងក្នុងផ្ទះដោយមិនមានការអញ្ជើញ គាត់ដាក់ខ្លួនអង្គុយលើកៅអីនិងបើកកាតាបរបស់គាត់យកឯកសារមួយចំនួនមកបង្ហាញអ្នកដែលពរកូនដើរតាមក្រោយគាត់មក។
   «មិនបាន ក្មេងនេះខ្ញុំអ្នកចិញ្ចឹម ខ្ញុំជាអ្នកបង្កើតគេមកអស់ឈាមទាំងថ្លុក ចង់មកយកគេទៅស្រួលៗមិនបាន! ចំណែកដែលថាអាចប្ដឹងខ្ញុំបាន ប្ដឹងខ្ញុំពីបទអ្វី?»
   «គឺលោកព្យាយាមលាក់បាំងMagusពីអ្នកប្រុសMark លោកមិនព្រមប្រាប់អ្នកប្រុសពីរឿងកូន!»
   «គឺវាទៅវិញទេតើ ដែលដេញខ្ញុំចេញមក ហេតុអីត្រូវមកប្ដឹងខ្ញុំ?»
   «អូ៎៎ បងមិនទាំងប្រាប់ខ្ញុំផងថាបងមានផ្ទៃពោះ បើបងប្រាប់គិតមែនទេថាខ្ញុំបណ្ដោយអោយបងដើរចេញពីជីវិតខ្ញុំ?»Markដើរចូលមកក្នុងផ្ទះ ស្រែកក្ដែងៗបញ្ចេញភាពជាអ្នកមានអំណាចជាងGun។
   «លោកKritសុំផ្ញើរកូនបន្តិច ខ្ញុំមានរឿងនិយាយជាមួយប្រពន្ធរបស់ខ្ញុំ!»Markកញ្ឆក់កូនចេញពីGunហើយដាក់គេចុះក្បែរលោកKritមុននឹងចាប់បីGunចូលក្នុងបន្ទប់តែពីរនាក់។
   «អ៊ំៗ ដេតហើយនិងប៉ាៗឈ្លោះគ្នាមែនទេ?»អាល្អិតតូចសួរទៅប្រុសចំណាស់ តែបែរជាគ្មានចម្លើយតបទើបគេធ្វើមុខក្រញ៉ូវឡើងទៅអង្គុយលើកៅអីសម្លក់លោកKritដោយខឹងចិត្ត!

   «អូយ! ចេះទម្លាក់មកខ្លាំងៗទៅកើត!»Gunស្រែកតិចៗពេលMarkស្រាប់តែទម្លាក់គេមួយទំហឹងទៅលើពូក គេច្រត់ដៃងើបអង្គុយសម្លក់Mark។
   «បងយំមែនទេ?»Markលោមកសង្គ្រប់លើGunហើយអង្អែលផ្នែកខាងក្រោមភ្នែករបស់អ្នកម្ខាងទៀតថ្នមៗ គេសង្កេតឃើញភ្នែករបស់Gunឡើងក្រហមតាំងពីដើរចូលមក...
   «យំមិនយំស្រេចតែយើង!»
   «មាត់អាក្រក់បែបនេះថើបអោយស្លេកល្អដែរទេ?»
   «ល្មោភកាម!»
   «ល្មោភក៏បាន យ៉ាងម៉េចច្រណែន? ច្រណែនខ្ញុំដេកអោយរំលោភវិញក៏បាន!»
   «ឆ្កួតអ្នកណាចង់រំលោភឯង មុខដូចជុច គ្រាន់តែឃើញអស់អារម្មណ៍បាត់»
   «ហុឹម ក្រអូបដល់ហើយ»Markមិនតបតែបែរជាលោទៅថើបត្រង់ប្រឡោះករបស់Gunថ្នមៗទៅវិញ ខ្យល់ដង្ហើមក្ដៅឧណ្ហៗរបស់គេ ស្ទើរតែដុតGunអោយខ្លោចទៅហើយ...
   «ថ្ងៃនេះខ្ញុំនាំកូនទៅនៅជាមួយខ្ញុំ! ហើយបងគ្មានសិទ្ធប្រឆាំងតវ៉ានោះទេ»ភ្លាមៗនោះដែលMarkស្រាប់តែប្ដូរប្រធានបទនិយាយពីរឿងកូនភ្លាម គេប្ដេជ្ញាហើយថានឹងនាំកូនទៅអោយបានជាដាច់ខាត!
   «សុំអង្វរ យើងគ្មានសល់អ្នកណាទេក្រៅពីកូន»
   «ជួយមិនបាន!»
   «ឯងប្រាកដបានយ៉ាងម៉េចថាគេជាកូនឯង?»
   «ខ្ញុំពិនិត្យDNAរួចរាល់ហើយ កុំភ័យ!»
   «យ៉ាងណាក៏យើងមិនព្រម!»
   «បើចង់នៅជាមួយកូនត្រូវព្រមសញ្ញេអេតាសុីវិលក្លាយជាប្រពន្ធស្របច្បាប់របស់ខ្ញុំ រស់នៅក្នុងភូមិគ្រឹះខ្ញុំក្នុងនាមជាអ្នកប្រុសតូចក្នុងភូមិគ្រឹះ! បើបងរើសយកសញ្ញេលើអេតាសុីវិលបងមានឱកាសអាចនៅជាមួយកូន តែបើអត់បងក៏នឹងលែងបានជួបកូនជារឿងរហូត!»
   «ឯងធ្វើបែបនឹងធ្វើអី?»
   «មានតែវិធីនេះតែមួយគត់ដែលអាចធ្វើអោយបងមកនៅក្នុងដែរបស់ខ្ញុំវិញ ឬបងមិនព្រម?»Markតបដោយលើកចិញ្ចើមឡើងខ្ពស់សម្លឹងមើលទៅចំណីដែលគេកំពុងព្យាយាមចាប់ដោយក្រសែភ្នែកទន់ភ្លន់ តាមចិត្តចង់គេចង់តែហក់ទៅថើបបបូរមាត់តូចច្រមិចមួយនឹងទេ តែពេលនេះគេត្រូវទ្រាំសិន ត្រូវយកចំណីនេះទៅភូមិគ្រឹះសិនសឹមចាត់ការតាមក្រោយ...

Senior (រដូវកាលទី២) [ចប់]Where stories live. Discover now